04/05/2020 - 15:40

ទឹក​ចិត្ត​របស់​កង​ជួរ​គ្រូ​ពេទ្យ​វ័យ​ក្មេង​

ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​ ចំ​ណុះ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ បាន​បង្កើត​នៅ​ឆ្នាំ​២​០១​២​។​ មក​ទល់​សព្វ​ថ្ងៃ​ ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​ បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្ម​ណ៍ល្អ​ជាច្រើន​ក្នុង​សហគម​ន៍ដោយ​សកម្ម​ភាព​ជាក់​ស្ដែង​។​

គ្រូ​ពេទ្យ​វ័យ​ក្មេង​តែង​មមា​ញឹក​ក្នុង​ការ​ងារ​។​

បច្ចុប្បន្ន​ ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ឡុង​ភូ រួម​មា​នសមាជិក​៤​៧​នាក់​ ជាគ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​និង​ឱសថ​ការី​វ័យ​ក្មេង​ស្ម័គ្រ​ចិត្ត​ចូល​រួម​។​  ជាច្រើន​ឆ្នាំ​មក​នេះ​ ដំណើរ​ការ​របស់​ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​តែង​ឆ្ពោះ​ទៅ​រកតំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ និង​ឃុំ​លំ​បាក​ពិសេស​។​ ការ​ងារ​ចម្បង​គឺ​សហកា​រជាមួយ​សម្ព័ន្ធ​យុវជន​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​សប្បុរ​ស​ធម៌​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ចាត់​តាំង​ពិនិត្យ​ជំងឺ​ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ក្រ មនុស្ស​ចាស់​អនា​ថា​ គ្រួ​សារ​គោល​នយោ​បាយ​។​ល។​ គ្រូ​ពេទ្យ​ ផាមវ៉ាន់​តឿង អនុ​ប្រ​ធាន​ក្លិប​គ្រូ​ពេទ្យ​វ័យ​ក្មេង​  ឱ្យ​ដឹង​៖  “ដំណើរ​ការ​ជាង​៨​ឆ្នាំ​ សមាជិក​ក្នុង​ក្លឹប​បាន​ធ្វើ​ការ​ពិនិត្យ​ជំងឺ​ ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំងឺ​ប្រ​មាណ​ជិត​១​២​.០០០លើក​នាក់​។​ ពិសេស​ ក្នុង​ឱកាស​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ពិនិត្យ​ជំងឺ​ឥត​គិត​ថ្លៃ​ ជាមួយ​នឹង​បង​ប្អូន​ក្នុង​កង​ជួរ​ពេទ្យ​វ័យ​ក្មេង​ ខ្ញុំ​ប្រ​ទះ​ឃើញ​ ករណី​ជំងឺ​ពិបាក​ព្យា​បាល​ជាច្រើន​ដែល​ទាក់​ទង​នឹង​បេះ​ដូង​ ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ ទឹក​នោមផ្អែម​។​ល។​ រួច​បាន​ផ្ដល់​ពិគ្រោះ​ ជួយ​មាមីង​ព្យា​បាល​ទាន់​ពេល​។​ នោះ​ក៏​ជាឱកាស​ដែល​គ្រូ​ពេទ្យ​វ័យ​ក្មេង​ ធ្វើ​ការ​ផ្សព្វ​ផ្សា​យជូន​មាមីង​យល់​ដឹង​អំ​ពី​សុខា​ភិបាល​ជាមូល​ដ្ឋាន​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​។​ ផ្ដើម​ពីនោះ​ ជួយ​មាមីង​កាន់​តែភ្ញាក់​រលឹក​ថែម​ទៀត​ក្នុង​ការ​ថែទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​”។​ ផ្ដើម​ពីការ​ខ្នះ​ខ្នែង​នោះ​ ក៏​ជាហេតុ​នាំ​មក​ចំ​ណាប់​អា​រម្ម​ណ៍ល្អ​ជាច្រើន​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​។​ បង​ស្រី​ឡឹម​ធីអ៊ុក នៅ​ឃុំ​ដាយអឹង២​ ឱ្យ​ដឹង​៖ អា​ស្រ័យ​បាន​ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​មក​ពិនិត្យ​ជំងឺ​ឥត​គិត​ថ្លៃ​នៅ​ដំណាក់​សុខា​ភិបាល​ ពិគ្រោះ​សុខ​ភាព​ ទើប​ខ្ញុំ​ដឹង​ថា​  ខ្លួន​មាន​ជំងឺ​បេះ​ដូង​ សម្ពាធ​ឈាម​។​  រយៈ​ពេល​២​ឆ្នាំ​មក​នេះ​ ខ្ញុំ​ផឹកថ្នាំ​រាល់​ថ្ងៃ​ ម្ល៉ោះ​ហើយ​ជំងឺ​សម្ពាធ​ឈាម​ក៏​បាន​ធូរ​ស្បើយ និង​ចេះ​របៀប​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​មិន​ទុក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ​ទេ”។​

ក្លឹប​គ្រូ​ពេទ្យ​វ័យ​ក្មេង​នៅ​ទាំង​ជាកង​ជួរ​ឈាន​មុខ​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ កន្លែង​កើត​មាន​ជំងឺ​ឆ្លង​រាល​ដាល​ មាន​ដូច​៖ ជំងឺ​គ្រុន​ឈាម​ ជំងឺ​ពង​ដៃ​ជើង​មាត់​ ដើម្បី​ជួយ​ភូមិ​ភាគ​ម្ចាស់​ការ​ល្អ​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​។​ ទន្ទឹម​នឹង​ការ​ពិនិត្យ​ជំងឺ​ ក្លឹប​នៅ​ទាំង​ចាត់​តាំង​សកម្ម​ភាព​ជាច្រើន​ មាន​ដូច​៖ សួរ​សុខ​ទុក្ខ​ ជូន​អំ​ណោយ​ដល់​អ្នក​ក្រក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុ​សិស្ស​ក្រី​ក្រ ជម្នះ​លំ​បាក​រៀន​ពូកែ​ កសាង​ផ្ទះ​ឧប​ការ​គុណ​។​ល។​ ជាពិសេស​ សមាជិក​ក្នុង​ក្លឹប​នៅ​ទាំង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​មនុស្ស​ធម៌​ទៀត​ផង​។​  គ្រូ​ពេទ្យ​ង្វៀន​ធីកីមថា​ញ ជាសមាជិក​របស់​ក្លឹប​ដែល​បាន​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ចំ​នួន​១​៥​លើក​ ឱ្យ​ដឹង​៖ “ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ចំ​ពោះ​អត្ថ​ន័យ​នៃ​ការ​បរិច្ចាគ​ឈាម​សង្រ្គោះ​មនុស្ស​ ម្ល៉ោះ​ហើយ​ តែង​លើក​ទឹក​ចិត្ត​សាច់ញាតិ​ មិត្ត​ភក្ដិ​ច​ូលរួម​បរិច្ចាគ​ឈាម​។​ ការ​បរិច្ចាគ​ឈាម​គឺ​ទង្វើ​មាន​អត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​សង្រ្គោះ​អ្នក​ជំងឺដែល​តម្រូវ​ការ​ឈាម​។​ បាន​ចូល​រួម​ក្នុង​ក្លិប​គ្រូ​ពេទ្យ​វ័យ​ក្មេង​គឺ​ ជាកិត្តិ​យស ម្យ៉ាង​ទៀត​ ខ្ញុំ​ក៏​ចូល​ចិត្ត​ចុះ​ទៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ពិនិត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​ ដ្បិត​អី​បាន​ជួយ​មាមីង​ក្រី​ក្រព្យា​បាល​ជំងឺ​”៕​                   

                                                                  យ្វីអា​ញ់ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ