08/04/2020 - 14:37

ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ គឺ​ជាក្តី​រីក​រាយ​

 វេជ្ជ​បណ្ឌិត​ ចៅ​​សើុងខាញ់​។​

បញ្ចប់​បរិញ្ញា​បត្រ​នៅ​សាក​លវិទ្យា​ល័យ​ឱសថ​សាស្រ្ត​ក្រុង​ហូជីមិញ​ កាល​ពី​ឆ្នាំ​២​០០៣​ មិន​ដូច​មិត្ត​ភ័ក្តិ​វ័យ​ស្រករគ្នា​ ដែល​ស្វែង​រកឱកាស​រស់​នៅ​ទីក្រុង​អ៊ូ​អរ​ រីឯ​វេជ្ជ​បណ្ឌិត​ ចៅ​សើុងខាញ់​ ក៏​សម្រេច​ចិត្ត​វិលត្រ​ឡប់​មក​ស្រុក​ទ្រីតូង​ ខេត្ត​អា​ង​យ៉ាង​។​ ពី​ព្រោះ​ ដូច​ដែល​គាត់​ឱ្យ​ដឹង​៖  “តំ​បន់​ខ្ញុំ​កើត​ធំ​ដឹង​ក្តី​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាច្រើន​នៅ​ក្រលំ​បាក​ណាស់​។​ ដូច្នេះ​ ការ​បម្រើ​ ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ គឺ​ជាបំ​ណង​ប្រាថ្នា​ ជាក្ដី​រីក​រាយ​របស់​ខ្ញុំ​”។​

 

ឪ​ពុក​វេជ្ជ​បណ្ឌិត​ចៅ​សើុងខាញ់​ គឺ​ជាកសិករ​ ម្តាយ​ជាអ្នក​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​។​ បង​ប្អូន​គាត់​ទាំង​អស់​គ្មាន​អ្នក​ណាម្នាក់​មាន​អា​ជីព​ខាង​គ្រូ​ពេទ្យ​ទេ។​ បង​ចៅ​​សើុងខាញ់​ ឱ្យ​ដឹង​៖ កាល​ពីកុមារ​ភាព​ គាត់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ សាច់ញាតិ​ មាមីង​នៅ​ជុំ​វិញ​ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​ឈឺ​ថ្កាត់​ម្តង​ៗ​  មិន​សូវ​ខិត​ជិត​នឹង​សេវា​កម្ម​សុខា​ភិបាល​។​ មិន​តែប៉ុណ្ណោះ​ កាល​នោះ​ ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ទៅ​មក​  បណ្តា​ល​ឱ្យ​ការ​ព្យា​បាល​ជំងឺ​មាន​ពេល​ខ្លះ​មិន​ទាន់​ពេល​។​ ខ្ញុំ​មាន​បំ​ណង​ប្រាថ្នា​នឹង​ក្លាយ​ជាវេជ្ជ​បណ្ឌិត​ សម្រាប់​បម្រើ​គ្រួ​សារ​ និង​ជួយ​ថែទាំ​សុខ​ភាព​ដល់​ជន​រួម​ជាតិ​ខ្មែរ​។​ 

ពេល​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ អា​ស្រ័យ​បក្ស​ និង​រដ្ឋ​ មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​  បង​បាន​ជម្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​បម្រុង​ជន​ជាតិ​នៃ​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​ក្រុង​ហូជីមិញ​។​ ក្រោយ​ពីបាន​សិក្សា​មហា​វិទ្យា​ល័យ​បម្រុង​ជន​ជាតិ​ បង​ក៏​ប្តេជ្ញា​ចិត្ត​រៀន​ខាង​ផ្នែក​ វេជ្ជ​បណ្ឌិត​តែម្តង​។​  វេជ្ជ​បណ្ឌិត​ ចៅ​​សើុងខាញ់​ ឱ្យ​ដឹង​៖ “ឆ្នាំ​២​០០៣​ ពេល​ប្រ​ឡង​បញ្ចប់​បរិញ្ញា​បត្រ​ ទោះ​បីមាន​ឱកាស​នៅ​ក្រុង​ហូជីមិញ​ ដើម្បី​ សាង​អា​ជីព​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​វិលត្រ​ឡប់​មក​ភូមិ​ស្រុក​វិញ​ដើម្បី​បំ​ពេញ​ក្តី​ប្រាថ្នា​របស់​ខ្ញុំ​កាល​ពី​កុមារ​ភាព​”។​

 វេជ្ជ​បណ្ឌិត​ចៅ​​សើុងខាញ់​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ថែទាំ​សុខ​ភាព​អ្នក​ជំងឺ​នៅ​តាម​ផ្នែក​ឯក​ទេស​នីមួយ​ៗ​។​

បង​ត្រូវ​បាន​ជម្រើស​ចូល​ផ្នែក​ឯក​ទេស​សរ​ីរាង្គ​ នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ទ្រីតូង​ នៅ​ឆ្នាំ​២០០៣​។​ ក្រោយ​ពីច្រើន​ឆ្នាំ​បម្រើ​ការ​ងារ​មាន​មុខ​តំ​ណែង​ផ្សេង​ៗ​ ឆ្នាំ​២​០១​៥​ បង​ត្រូវ​បាន​តែង​តាំង​ធ្វើ​ជានាយ​ក​រង​នៃ​មន្ទីរ​ពេទ្យ​។​  លុះ​ឆ្នាំ​២​០១​៧​  ក្រោយ​ពីដំណាក់​កាល​រៀប​ចំ​រួម​បញ្ចូល​  បង​ក៏​បាន​តែង​តាំង​ធ្វើ​ជានាយ​ក​រង​មជ្ឈ​មណ្ឌល​សុខាភិបាល​ស្រុក​ទ្រីតូង​។​ វេជ្ជ​បណ្ឌិត​ ចៅ​​សើុងខាញ់​ ឱ្យ​ដឹង​៖  “ក្នុង​ដំណាក់​កាល​បម្រើ​ការ​ងារ​ ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ងម្ចាស់​ការ​សម្រេច​រាល់​ភារកិច្ច​ដែល​ប្រ​គល់​ជូន​។​   ពោល​គឺ​ខ្ញុំ​តែង​កែប្រែ​ទម្លាប់​ធ្វើ​ការ​ ពិសេស​គឺ​ត្រូវ​រៀន​សូត្រ​បង្កើន​មុខ​ជំនាញ​ជាប្រ​ចាំ​ ដើម្បី​បម្រើ​ការ​ពិនិត្យ​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​កាន់​តែល្អ​ប្រ​សើរ​ជាង​ទៀត​”។​

ទ្រីតូង​គឺ​ជាស្រុក​ព្រំ​ដែន​ មាន​ជន​ជាតិ​ភាគ​តិច​ជាង​៣​៥​%; ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ប្រ​មាណ​៣​៤​%។​ ជីវភាព​ជន​រួម​ជាតិ​ខ្មែរ​ភាគ​ច្រើន​នៅ​មាន​ការ​លំ​បាក​។​ អា​ស្រ័យ​ហេតុ​នោះ​ ទោះ​បីរវល់​នឹង​ការ​ងារ​មុខ​ជំនាញ​ និង​ការ​ងារ​ដឹក​នាំ​យ៉ាង​ណាក៏​ដោយ​ ប៉ុន្តែ​វេជ្ជ​បណ្ឌិត​ ចៅ​​សើុងខាញ់​ នៅ​តែឆ្លៀត​ពេល​ដើម្បី​អ្នក​ជំងឺ​ក្រី​ក្រជានិច្ច​។​  វេជ្ជ​បណ្ឌិត​ចូវ​ចន្ថា  អនុ​ប្រ​ធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ ឱ្យ​ដឹង​៖  វេជ្ជ​បណ្ឌិត​ខាញ់​ មាន​មុខ​វិជ្ជា​ឯក​ទេស​ពូកែ​ មាន​ភាព​ស្វាហាប់ក្នុង​ការ​ងារ​និង​អស់​ពីចិត្ត​ណែនាំ​ មិត្ត​រួម​អា​ជីព​ ពិសេស​គឺ​ណែនាំ​វេជ្ជ​បណ្ឌិត​ក្មេង​ៗ​។​ ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​  គាត់​តែង​ស្តាប់​បំ​ណង​ប្រាថ្នា​ថ្នាក់​ក្រោម​ឱវាទ​; ផ្តោត​ទៅ​លើការ​លើក​កម្ពស់​បច្ចេក​ទេស​មុខ​ជំនាញ​ កសាង​គម្រោង​ផែន​ការ​ព្យា​បាល​ថ្មី​ៗ​ មាន​ប្រ​សិ​ទ្ធភាព​ ។​ល។​ ជាពិសេស​ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ពិនិត្យ​ ព្យា​បាល​ជំងឺជូន​អ្នក​ក្រ ពិសេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​។​ មិន​ត្រឹម​តែប៉ុណ្ណោះ​ វេជ្ជ​បណ្ឌិត​ចៅ​​សើុងខាញ់​ តែង​សកម្ម​ចូល​រួម​ជាមួយ​ក្លឹប​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ វ័យ​ក្មេង​រៀប​ចំ​ពិនិត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ក្រ និង​ជន​ជាតិ​ភាគ​តិ​ច​នៅ​តំ​បន់​ដាច់​ស្រយាល​របស់​ស្រុក​ទ្រីតូង​។​

វ័យ​៤​២​ឆ្នាំ​ ប្រ​កប​អា​ជីព​បាន​១​៧​ឆ្នាំ​-លទ្ធ​ផល​ ដ៏​ធំ​បំ​ផុត​ដែល​វេជ្ជ​បណ្ឌិត​ចៅ​​សើុងខាញ់​សម្រេច​បាន​ ដូច​ដែល​គាត់​ចែក​រំលែក​៖  “ខ្ញុំ​បាន​ក្លាយ​ជាវេជ្ជ​បណ្ឌិត​ឯក​ទេស​១​ នៅ​ឆ្នាំ​២​០១​០។​  ពោល​គឺ​ខ្ញុំ​បាន​អនុ​វត្ត​ក្តី​ប្រាថ្នា​កាល​ពី​កុមារ​ភាព​ អស់​ពីចិត្ត​បម្រើ​ការ​ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​”។​ ជាង​នោះ​ទៅ​ទៀត​ គាត់​ត្រូវ​បាន​ប្រ​ជា​ជន​ទុក​ចិត្ត​ មិត្ត​រួម​អា​ជីព​ស្រឡាញ់​រាប់​អា​ន៕​

ហាត្រេវ-លីសៀ

ចែករំលែកអត្ថបទ