08/04/2020 - 14:37

អា​ជីវករ​វ័យ​ក្មេង​ជន​ជាតិ​ខ្មែរ​សម្រេច​ជោគ​ជ័យ​

ផ្ដើម​ពីបំ​ណង​ប្រាថ្នា​ក្លាយ​ជាវិស្វករសំ​ណង់​យុវជន​ខ្មែរ​ឡឹម​សើុងយ៉ាង​ បាន​ប្រឹង​ប្រែង​រៀន​សូត្រ​ តស៊ូ​ឆ្លង​កាត់​ជីវភាព​ក្រី​ក្រដើម្បី​ចូល​រៀន​មហា​វិទ្យា​ល័យ​។​ ពេល​គ្រប់​លក្ខណ​សម្បត្តិ​ បង​សម្រេច​ចិត្ត​បង្កើត​ក្រុម​ហ៊ុន​ចំ​កាត់​គើយតៀង​។​ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​អភិ​វឌ្ឍ មិន​ត្រឹម​តែឈរ​ជើង​រឹង​មាំនៅ​ខេត្ត​សុក​ត្រាំង​ប៉ុណ្ណោះ​ទេ ក្រុម​ហ៊ុន​របស់​បង​នៅ​ទាំង​ពង្រីក​ប្រ​ព័ន្ធ​តាម​ខេត្ត​នានា​នៅ​តីណាម​បូ​ទៀត​ផង​។​ 

បង​ឡឹម​សើុងយ៉ាង ​(ឈរ​ទី២​រាប់​ពីឆ្វេង​) ចូល​រួម​មហា​សន្និ​បាត​ទូទាំង​ប្រ​ទេស​នៃ​សមាគម​អា​ជីវករ​វ័យ​ក្មេង​វៀត​ណាម​នៅ​រដ្ឋ​ធានី​ហាណូយ​។​

ឆ្នាំ​២​០០៤​ ក្រោយ​ពីបញ្ចប់​មហា​វិទ្យា​ល័យ​ស្ថាបត្យ​កម្ម​ហា​ណូយផ្នែក​វិស្វករសំ​ណង់​ ជាមួយ​នឹង​សញ្ញា​បត្រ​និទ្ទេស​ពូកែ​ បង​យ៉ាង​ ត្រូវ​បាន​គណៈ​កម្ម​ការ​គ្រប់​គ្រង​ការ​ដ្ឋាន​សំ​ណង់​ខេត្ត​សុក​ត្រាំង​ទទួល​ចូល​ធ្វើ​ការ​។​ ក្រោយ​រយៈ​ពេល​២​ឆ្នាំ​ធ្វើ​ការ​ បង​សម្រេច​ចិត្ត​សុំ​ឈប់​និង​បង្កើត​ក្រុម​សាង​សង់​នៅ​ភូមិ​សេដា ឃុំ​ហូដាក់​កៀង​ ស្រុក​ចូវ​ថា​ញ់។​ សមាជិក​ក្រុម​គឺ​យុវជន​ខ្មែរ​ អា​ស្រ័យ​បង​យ៉ាង​ធ្វើ​ប្រ​ធាន​ក្រុម​ ជំនាញ​ខាង​ការ​ងារ​សំ​ណង់​ មាន​ដូច​៖ សង់​ផ្ទះ​ កសាង​ផ្លូវ​ជន​បទ​ លូបង្ហូរ​ទឹក​ជាដើម​។​ “កាល​ណោះ​ គ្រួ​សារ​ខ្ញុំ​ក្រខ្លាំង​ពេក​ ជំពាក់​បំ​ណុល​ ឪ​ពុក​ឈឺ​ធ្ងន់​ ម្ល៉ោះ​ហើយ​ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​កម្ម​ករ​សំ​ណង់​រួម​ជាមួយ​បង​ប្អូន​ដើម្បី​មាន​ប្រាក់​សង​បំ​ណុល​ និង​ចិញ្ចឹម​ប្អូន​ស្រី​រៀន​មហា​វិទ្យា​ល័យ​។​ សំ​ណង់​គ្រប់​យ៉ាង​ ដែល​ក្រុម​ទទួល​ធ្វើ​តែង​ធានា​គុណ​ភាព​និង​ការ​ទំ​នុក​ចិត្ត​ ម្ល៉ោះ​ហើយ​តែង​ទទួល​បាន​ការ​គាំ​ទ្រពីសំ​ណាក់​អតិថិ​ជន​។​ ផ្ដើម​ពីនោះ​ ខ្ញុំ​សម្រេច​ចិត្ត​អនុ​វត្ត​បំ​ណង​ប្រាថ្នា​បង្កើត​ក្រុម​ហ៊ុន​” បង​យ៉ាង​ ឱ្យ​ដឹង​ដូច្នោះ​។​ ឆ្នាំ​២​០០៧​ ក្រុម​ហ៊ុន​ចំ​កាត់​គើយតៀង​ បាន​បង្កើត​ជាផ្លូវ​ការ​ អា​ស្រ័យ​បង​ធ្វើ​នាយ​ក​។​     

   រយៈ​ពេល​ជាង​១​៣​ឆ្នាំ​ដំណើរ​ការ​ ក្រុម​ហ៊ុន​ចំ​កាត់​គើយតៀង​ បាន​ពង្រីក​ចុះ​ទៅ​តាម​ខេត្ត​នានា​មាន​ដូច​ កាម៉ាវ បាក​លីវ​ ត្រា​វិញ​ វិញ​ឡុង​ បេនត្រែ ដុង​ថា​ប អា​ង​យ៉ាង​។​ បង​យ៉ាង​ ចែក​រំលែក​៖ “ពេល​ខ្ញុំ​និយាយ​បង្កើត​អា​ជីព​ពី ”បាត​ដៃ​ទទេ​”ប្រ​ហែល​ជាគ្មាន​នរណា​ជឿទេ ប៉ុន្តែ​គ្រួ​សារ​ខ្ញុំ​ក្រគ្មាន​ទុន​វិនិ​យោ​គ បាន​ជាខ្ញុំ​ត្រូវ​រៀន​ពីបទ​ ពិសោ​ធន៍​ជាក់​ស្ដែង​។​ ជាពិសេស​ ខ្ញុំ​ឧស្សា​ហ៍ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​ល​គ្រប់​គ្រង​ ដឹក​នាំ​ក្រុម​ហ៊ុន​ អា​នសៀវ​ភៅ​ជាច្រើន​ស្ដី​ពីអា​ជីវករ​ជោគ​ជ័យ​លើពិភព​លោក​។​ ផ្ដើម​ពីនោះ​ ខ្ញុំ​បាន​ប្រ​មូល​ផ្ដុំ​បទ​ពិសោ​ធ​ន៍ ជៀស​វាង​ពីភាព​បរាជ័យ​នៃ​អ្នក​ដើរ​មុន​ ដើម្បី​ឈាន​ដល់​ការ​ជោគ​ជ័យ​សម្រាប់​ខ្លួន​ឯង​។​ ប្រ​ការ​សំ​ខាន់ ​ដើម្បី​ក្រុម​ហ៊ុន​រីក​ចម្រើន​ចីរភាព​ គឺ​គប្បី​មាន​ធនធាន​មនុស្ស​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ​ មាន​ភាព​រវាស​រវៃ រក្សា​ទំ​នុក​ចិត្ត​ចំ​ពោះ​អតិថិ​ជន​និង​សំ​ណង់​ត្រូវ​ធានា​គុណ​ភាព​”។​ ជាមួយ​គ្នា​នឹង​ការ​អភិ​វឌ្ឍក្រុម​ហ៊ុន​ រៀង​រាល់​ឆ្នាំ​ បង​នៅ​ទាំង​រួម​វិភាគ​ទាន​រាប់​រយ​លាន​ដុង​ចូល​រួម​សកម្ម​ភាព​សុខុមា​លសង្គម​របស់​ខេត្ត​សុក​ត្រាំង​ទៀត​ផង​។​

 បង​យ៉ាង​ ទទួល​បាន​ពាន​រង្វាន់​ជាច្រើន​ មាន​ដូច​៖ ពាន​រង្វាន់​លឿង​ដិញកួឆ្នាំ​២​០១​៣​ ពាន​រង្វាន់​អា​ជីវករ​វ័យ​ក្មេង​ផ្ដើម​អា​ជីព​ ឆ្នើម​ឆ្នាំ​២​០១​៦​ អា​ស្រ័យ​មជ្ឈិម​សមាគម​សហព័ន្ធ​យុវជន​វៀត​ណាម​ និង​សមាគម​អា​ជីវករ​វ័យ​ក្មេង​វៀត​ណាម​ជ្រើស​រើស​; ៣​ឆ្នាំ​បន្ត​បន្ទាប់​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី​បុព្វ​ហេតុ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ និង​សកម្ម​ភាព​សប្បុរ​ស​ធម៌​របស់​ភូមិ​ភាគ​។​ ឆ្នាំ​២​០១​៩​ បង​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ដោយ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជន​ជាតិ​ និង​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​៕​

លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ឡឹម​សុើងយ៉ាង​(