យុវជនខ្មែរថាច់កាន មានវាសនាបានកើតនៅខែមេសា ឆ្នាំ ១៩៧៥ នៅឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ។ បច្ចុប្បន្ន បងកាន់តំណែងជាអនុប្រធានសមាគមកសិករឃុំផុងភូ។ ទោះបីឋិតនៅក្នុងតួនាទីណាក៏ដោយ បងតែងអនុវត្តសម្រេចភារកិច្ចដែលប្រគល់ឱ្យ។
ថាច់កាន កំពុងពិនិត្យបញ្ជីគ្រប់គ្រងសមាជិកនិងការងាររបស់់សមាគម តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។
បន្ទាប់ពីរៀនចប់ថ្នាក់ទី១២ បងថាច់កាន ចូលបម្រើការងារភូមិឫស្សីស្រុក ។ លុះដល់ឆ្នាំ២០០០ បងចុះឈ្មោះប្រឡងចូលសកលវិទ្យាល័យត្រាវិញ មុខវិជ្ជាផ្នែកជនជាតិ-សាសនា ចេញសាលានៅឆ្នាំ២០០៤។ ឆ្នាំ២០០៧ បងបានជ្រើសចូលបម្រើការងារផ្នែកនគរបាលឃុំផុងភូ ឆ្នាំ២០១០ បងមានកិត្តិយស បានឧទ្ទេសនាមចូលកងជួរបក្ស។ ក្រោយពីរយៈកាលជាង៥ឆ្នាំ រួមបម្រើការងារនៅផ្នែកនគរបាល តាមការចាត់បញ្ជូនរបស់គណៈប្រចាំការគណៈកម្មាធិការបក្សឃុំ ឆ្នាំ២០១២ បងបានប្តូរមកទទួលតួនាទីអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំផុងភូ និងអនុវត្តភារកិច្ចការងារនេះរហូតមកដល់ខែធ្នូឆ្នាំ ២០១៩។ ដើមឆ្នាំ ២០២០ បងទទួលភារកិច្ចថ្មីជាអនុប្រធានសមាគមកសិករឃុំផុងភូ។
បងថាច់កាន ឱ្យដឹង៖ ទោះបីឋិតក្នុងតួនាទីការងារណាក៏ដោយ ខ្ញុំតែងខិតខំអនុវត្តសម្រេចភារកិច្ចដែលប្រគល់ឱ្យ។ ការផ្តល់កម្លាំងចិត្តឱ្យខ្ញុំខំប្រឹងប្រែងឈានឡើងនោះគឺ ភាពសប្បាយរីករាយ និងសុភមង្គលពេលខ្ញុំបានកើតនិងធំដឹងក្តីក្នុងឱកាសប្រទេសជាតិបានឯករាជ្យ-ឯកភាពទឹកដីទាំងស្រុង។ លើកដៃចង្អុលទៅប្រឡាយកណ្តាលវាលខ្សែទឹកកំពុងហូរមកពោរពេញដោយជីជាតិ បងថាច់កាន អនុប្រធានសមាគមកសិករឃុំផុងភូ ឱ្យដឹងបន្ថែម៖ “ដំបូងការចលនាពង្រីកប្រឡាយនេះជួបការលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំរួមនឹងសមាជិកអត់ធ្មត់ព្យាយាមចលនាទម្រាំបានមាមីងយល់ព្រមឱ្យជីកស្តារ ពង្រីកប្រឡាយធំទូលាយ នាំមកទឹកសាបបម្រើការផលិតគ្រប់ស្រោចស្រពទាំងប្រាំងវស្សា មានភាពងាយស្រួលក្នុងបង្កបង្កើនផល…”។
បញ្ជាក់ពីបងថាច់កាន លោកថាច់ណាន អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំផុងភូ ឱ្យដឹង៖ “ទោះបីឋិតក្នុងតួនាទីណាក៏ដោយ ពេលគណៈកម្មាធិការបក្សប្រគល់ភារៈ និងអនុវត្ត ការងារជំនាញ បងថាច់កាន តែងអនុវត្តសម្រេចភារកិច្ចដែលប្រគល់ឱ្យ។ បងថាច់កាន ជាអ្នកមានស្មារតីនិងការទទួលបន្ទុកខ្ពស់ក្នុងការងារនិងមានផ្នត់រស់នៅស្អាតស្អំ។ ពិសេសក្នុងការទំនាក់ទំនងជាមួយនឹងបងប្អូនរួមអាជីព ភូមិស្រុក បងថាច់កាន គឺជាគំរូឈានមុខក្នុងការអនុវត្តភារកិច្ចរបស់បក្ខជន រួមជាមួយភូមិភាគអនុវត្តការចលនាកសាងគ្រួសារវប្បធម៌-ជនបទថ្មី…”៕
សឺនម៉ាល័យ-មុនី