30/03/2020 - 15:04

កសិករ​ខ្មែរ​សម័យ​៤​.០

កសិករ​ខ្មែរ​សម័យ​៤​.០ បាន​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផលដោយ​ឥត​ឈប់​ឈរ​។​ ឆ្លង​តាម​រយៈ​នោះ​ បង្កើត​បាន​ផលិត​ផល កសិកម្ម​ជាច្រើន​ ធានា​គុណ​ភាព​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ជីវសាស្រ្ត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សា​រ។​ ក្នុង​នោះ​ មាន​ទម្រង់​ដាំ​ត្រសក់ផ្អែម​របស់​កសិករ​ ថា​ច់​ជេដ្ឋា​ នៅ​ភូមិ​ដាយត្រឿង​ ឃុំ​ភូកឹង​ ស្រុក​ទីវកឹង​ ខេត្ត​ត្រា​វិញ​។​

បង​ថា​ច់​ជេដ្ឋា​ កំ​ពុង​ថែទាំ​ចម្ការ​ត្រសក់ផ្អែម​។​

បងថា​ច់​ជេដ្ឋា​ គឺ​ជាកសិករ​មួយ​ក្នុង​ចំ​ណោម​កសិករ​៣​នាក់​ របស់​សហករណ៍​កសិកម្ម​ភូកឹង​ គាត់​បាន​វិនិ​យោ​គអនុ​វត្ត​បច្ចេក​វិទ្យា​៤​.០ ក្នុង​ការ​ដាំ​ត្រសក់ផ្អែម​។​ កសិករ​ថា​ច់​ជេដ្ឋា​ ឱ្យ​ដឹង​៖ “ដើម្បី​ដាំ​ត្រសក់ផ្អែម​បាន​២​.៥​០០គុម្ព លើផ្ទៃ​ដី​១​.០០០ម៉ែ​ត្រការ៉េ​  ត្រូវ​ចំ​ណាយ​ដើម​ទុន​ប្រ​មាណ​៣​០០លាន​ដុង​។​ ក្នុង​នោះ​ គ្រួ​សារ​ខ្ញុំ​បាន​សហករណ៍​ឱ្យ​បុល​ដើម​ទុន​ប្រ​មាណ​២​០០លាន​ដុង​  (ក្រោយ​ពីប្រ​មូល​ផលសង​រំលស់​បន្តិច​ម្តង​ៗ​) ដើម្បី​សង់​រោង​សំ​ណាញ់​ រួច​គ្រួ​សារ​ខ្ញុំ​បាន​ចំ​ណាយ​ដើម​ទុន​ជិត​១​០០លាន​ដុង​បន្ថែម​  ដើម្បី​បំ​ពាក់​ប្រ​ព័ន្ធ​ស្រោច​ស្រព​និង​លាយ​ផ្សំ​ថ្នាំ​ដោយ​ស្វ័យ​ប្រ​វត្តិ​។​ ប្រ​សិ​នបើ​ធានា​ត្រូវ​តាម​បច្ចេក​ទេស​ ត្រសក់នឹង​អំ​ណោយ​ផល ក្រោយ​ពីរយៈ​ពេល​ដាំ​៣​ខែ មធ្យម​ភាគ​ផ្តល់​ទិន្ន​ផលពី៣​,២​-៣​,៥​ តោន​/១​.០០០ម៉ែ​ត្រការ៉េ​ (ក្នុង​១​ទង​យក​តែ១​ផ្លែ​) ទម្ងន់​ពី១​,៤​-១​,៥​ គ.ក) លក់​ចេញ​តម្លៃ​ទីផ្សា​រ៣​០.០០០-៣​៥​.០០០ដុង​/គ.ក ទូទាត់​រួច​ស្រេច​ អ្នក​ដាំ​ចំ​ណេញ​ពី៣​០-៣​៥​លាន​ដុង​/រដូវ​ ក្នុង​១​ឆ្នាំ​ដាំ​ត្រសក់បាន​៣​រដូវ​។​ ក្នុង​រដូវ​ដាំ​ដំបូង​ ក្រោយ​ពីទូទាត់​ស្រេច​ ខ្ញុំ​ចំ​ណេញបាន​ជាង​៣​០លាន​ដុង​”។​

បើ​តាម​បង​ថា​ច់​ជេដ្ឋា​ ដោយ​សារ​អនុ​វត្ត​កិច្ច​សន្យា​ការ​ចង​សម្ព័ន្ធ​ រវាង​ប្រ​ជា​ជន​ដាំ​ត្រសក់ផ្អែម​ និង​អង្គ​ភាព​ប្រ​មូល​ទិញ​ (ឧប​ត្ថម្ភ​ពូជ​ជី ថ្នាំ​ បច្ចេក​ទេស​និង​ប្រ​មូល​ទិញ​ផលិត​ផលទៅ​តាម​តម្លៃ​ទីផ្សា​រ) អ្នក​ដាំ​នឹង​នរចិត្ត​។​ ដោយ​អនុ​វត្ត​បច្ចេក​វិទ្យា​៤​.0 និង​ម្ចាស់​ការ​ផលិត​កម្ម​ដោយ​ស្វយ័ត ម្ល៉ោះ​ហើយ​កសិករ​អា​ចនឹង​ជ្រើស​រើស​ពូជ​ដំណាំ​ ដែល​សម​ស្រប​តាម​រដូវ​កាល​ដើម្បី​ដាំ​ដោយ​កាត់​បន្ថយ​រាល់​ហានិ​ភ័យ​ពីការ​ប្រែប្រួល​អា​កាស​ធាតុ​ (គ្រោះ​រាំង​ស្ងួត​ ឬ​ក៏​ទឹក​ប្រៃ។​ល។​)  ដើម្បី​នាំ​មក​តម្លៃ​សេដ្ឋ​កិច្ច​កាន់​តែខ្ពស់​។​

លោក​ង្វៀង​វ៉ាន់​ភឿក ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិ​បាល​ និង​ជានាយក​សហករណ៍​កសិកម្ម​ភូកឹង​ ឱ្យ​ដឹង​៖ “សហករណ៍​បាន​វិនិ​យោ​គ ឱ្យ​សមាជិក​២​នាក់​ ដាំ​ត្រសក់ផ្អែម​មាន​ប្រ​សិ​ទ្ធភាព​ខ្ពស់​។​ ដោយ​ឡែក​ទម្រង់​របស់​កសិករ​ថា​ច់​ជេដ្ឋា​ ក្នុង​មួយ​រដូវ​ ទូទាត់​រួច​ស្រេច​ គាត់​នៅ​ចំ​ណេញ​បាន​ពី៤​៥​-៥​០%នៃ​ប្រាក់​ដើម​ទុន​វិនិ​យោ​គសរុប​។​ ផ្តើម​ពីប្រ​សិ​ទ្ធភាព​ខាង​លើ សហករណ៍​កំ​ពុង​មាន​ទិស​ដៅ​វិនិ​យោ​គ ពង្រីក​ដល់​សមាជិក​ទាំង​ឡាយ​ ប៉ុន្តែ​ដោយ​សារ​ដើម​ទុន​ច្រើន​ បច្ចុ​ប្បន្ន​ សហករណ៍​ក៏​ជួប​លំ​បាក​ក្នុង​ការ​ឧប​ត្ថម្ភ​ពង្រីក​ទម្រង់​នេះ​ដែរ​”៕​

សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថា​ច់​ជេដ្ឋា​