មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/03/2020 - 15:44

រដូវ​មាក់ប្រាង​នៅ​ប៊ិញមិញ​

ចង្កោមផ្លែ​មាក់ប្រាង​ពណ៌​លឿង​ទុំ​ ត្រូវ​បាន​ព្យួរ​លក់​តាម​បណ្តោយ​ដងផ្លូវ​ជាតិ​លេខ​៥​៤​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​អ្នក​ដំណើរ​។​ នៅ​រដូវ​ក្តៅ​ រសជាតិ​ផ្អែម​នៃ​ផ្លែ​មាក់ប្រាង​ស្រស់​ជួយ​កាត់​បន្ថយ​កម្ដៅ​បាន​យ៉ាង​លឿន​។​ អ្នក​ដែល​ចូល​ចិត្ត​ទឹក​កក អា​ចជ្រើស​មាក់​ប្រាង​លាយ​ស្ក បន្ថែម​ទឹក​បន្តិច​ដើម្បី​ធ្វើ​ឱ្យ​ផ្លែ​មាក់ប្រាង​មាន​ភាព​ផ្អែម​និង​ក្រអូប​ឆ្ងាញ់​។​

អ្នក​លក់​ណែនាំ​ប្រ​ភេទ​ផ្លែ​មាក់ប្រាង​ច្របល់​ស្ករ​។​

បងលីហៅ​ថាញ់ ដាំ​ដើម​មាក់ប្រាង​២​កុង​ មាន​អា​យុ​ជាង​១​០​ឆ្នាំ​ នៅ​ភូមិ​ដុង​ហ៊ឹង ឃុំ​ដុង​ថា​ញ់ ក្រុង​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ ប្រៀប​ធៀប​៖ ឆ្នាំ​នេះ​ លក់​មិន​បាន​ថ្លៃ​ដូច​ឆ្នាំ​មុន​ទេ ប៉ុន្តែ​ផ្លែ​ច្រើន​ជាង​។​ អា​ស្រ័យ​ថែ​ទាំ​ល្អ​ទើប​ចម្ការ​របស់​បង​មាន​ដើម​ខ្លះ​ផ្តល់​ទិន្ន​ផល​ប្រ​ហែល​៣​០​០​គីឡូ​ក្រាម។​ មួយ​គីឡូ​ក្រាម​ៗ​ផ្លែ​មាក់​ប្រាង​លក់​ដុំ​នៅ​នឹង​ចម្ការ​ឱ្យ​ឈ្មួញ​ តម្លៃ​២​៥​.០​០​០​ដុង​/គីឡូ​ក្រាម​។​ លក់​រាយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​៥​៤​ បាន​តម្លៃ​ជិត​៤​០​.០​០​០​ដុង​/គីឡូ​ក្រាម​។​ ដូច្នេះ​ មួយ​ដើម​មា​ក់ប្រាង​របស់​បង​ថាញ់​រក​បាន​ប្រ​ហែល​៧​លាន​ដុង​។​

តាម​បង​ស្រី​ យ៉ាង​ធីងៀហា ធ្វើ​ការ​នៅ​ការិ​យាល័យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជន​ប៊ិញ​មិញ​ ចាស់​ៗ​ដែល​រស់​នៅ​តំ​បន់​ដាំ​មាក់ប្រាង​ច្រើន​ជា​ង​គេ​នៅ​ប៊ិញមិញ​ គឺ​ដុង​ថា​ញ់ បាន​រៀប​រាប់​ថា​ ដើម​មាក់​ប្រាង​ត្រូវ​បាន​គេហៅ​ថា​ស្វាយ​ព្រៃ​ ដូច្នេះ​មាន​ភាព​ រឹង​មាំ​ណាស់​ កម្លាំង​ថែ​ទាំ​ក៏​តិច។​ ក្រោយ​ពីប្រ​មូល​ផល គ្រាន់​តែ​ដាក់​ជី​បន្តិច​បន្តួច​ រដូវ​ប្រាំ​ង​ស្រោច​ទឹក​ឱ្យ​តែ​គ្រប់​គ្រាន់​គឺ​បាន​ហើយ​ ហេតុ​នោះ​ផ្ទៃ​ដី​ដាំ​មាក់​ប្រាង​មួយ​ថ្ងៃ​ៗ​កាន់​តែ​កើន​ឡើង​។​

ផ្លែ​មាក់ប្រាង​ត្រូវ​បាន​គេដាក់​លក់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​៤​

មាន​តម្លៃ​ថោកជា​ង​នៅ​លើ​ជម្រាល​ស្ពាន​កឹង​ធើ​។​

អ្នក​ដាំ​ចម្ការ​មួយ​ចំ​នួន​នៅ​ដុង​ថា​ញ់ ដាំ​មាក់ប្រាង​ កណ្តាល​ភ្លឺ​អណ្តូង​ដាំ​ក្រូច​ថ្លុង​ក្បែរ​មាត់​ទឹក​។​ បង​ស្រី​លីធីសៅ​ ក៏​រស់​នៅ​ក្នុង​ភូមិ​ហ្វាថាញ់ បាន​ឱ្យដឹង​៖ “ក្រោយ​ពីប្រ​មូល​ផលក្រូច​លក់​ក្នុង​ឱកាស​បុណ្យ​ ចូល​ឆ្នាំ​វៀត​ណាម ខ្ញុំ​ក៏​ចាប់​ផ្តើម​លក់​ផ្លែ​មាក់​ប្រាង​វិញ។​ ដោយ​សារ​តែ​ផ្ទះ​នៅ​ក្បែថ្នល់​ ទើប​ខ្ញុំ​ជ្រើស​យក​ផ្លែ​មាក់ប្រាង​ណាទុំ​ៗ​ដើម្បី​កាត់​លក់​រាយ​។​ ក្នុង​មួយ​គីឡូ​ក្រាម​ខ្ញុំ​ចំ​ណេញ​ប្រ​ហែល​១​០​.០​០​០​ដុង​ បើ​ប្រៀប​នឹង​ថ្លឹង​ឱ្យ​ឈ្មួញ​។​ ដោយ​សារ​តែ​ចម្ការ​តូចខ្ញុំ​លក់​រាយ​បាន​ប្រាក់​ច្រើន​ជាង​”។​ ថ្ងៃ​ណាលក់​មិន​ដាច់​ អ្នក​ទិញ​តិច​ បង​ស្រី​សៅ​ បកយក​សាច់ផ្លែ​ មាក់ប្រាង​ ច្របល់​ស្ករ​ក្រាម​ ល្ង ហើយ​ដាក់​ក្នុង​ប្រ​អប់​ដើម្បី​លក់​។​ រសជាតិ​ជូរ​ឆ្ងាញ់​របស់​ផ្លែ​មាក់ប្រាង​ និង​ស្ករ​ក្រាម​ ដាក់​ទឹក​កក​ចូល​ ទៅ​ជា​ភេសជ្ជៈ​មួយ​ ប្រ​ភេទ​យ៉ាង​ឆ្ងាញ់​ គួរ​ឱ្យ​ចង់​ពិសា​។​

ជា​មួយ​នឹង​តម្លៃ​នា​បច្ចុប្បន្ន​ ផ្លែ​មាក់ប្រាង​ជា​ដំណាំ​ ដែល​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​សម្រាប់​អ្នក​ចម្ការ​នៅ​ដុង​ថាញ់។​ នៅ​ទី​នេះ​មាន​ឈ្មួញ​ខ្លះ​ប្រ​មូល​ទិញ​ផ្លែ​មាក់ប្រាង​ ដើម្បី​លក់​នៅ​ទី​ក្រុង​ហូជីមិញ​។​ ដោយ​ឡែក​អ្នក​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ ក៏​ទិញ​ផ្លែ​មាក់ប្រាង​យក​ទៅ​លក់​រាយ​ឯ​កឹង​ធើ​ ត្រា​វិញ៘ ក៏​រកបាន​ប្រាក់​ចំ​ណូល​ផង​ដែរ​។​ មាក់​ប្រាង​មាន​២​ប្រ​ភេទ​ គឺ​ផ្អែម​និង​ជូរ ដូច្នេះ​ពេល​ទិញ​អតិថិ​ជន​គួរ​ជ្រើស​រើស​៕

                   ហាថាញ់-លេង​មី

ចែករំលែកអត្ថបទ