16/03/2020 - 15:44

ផ្ដល់​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​

ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​ការ​វិ​និ​យោ​គ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ខេត្ត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បណ្តុះ​បណ្តា​លកម្មា​ភិបាល​ពេទ្យ​កាន់​តែ​មាន​វិជ្ជា​ឯក​ទេស​ខ្ពស់ អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​ព្យា​បាល​ជំងឺ​ មន្ទី​រ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង សង្រ្គោះ​អ្នក​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​បាន​ជា​សះ​ស្បើយ​រាប់​រយ​នាក់​។​

បន្ទប់​វះ​កាត់​ធ្វើ​អន្តរា​គមន៍​បន្ទះ​សរ​សៃ​ឈាម​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​វិនិ​យោគ​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ ដើម្បី​ព្យា​បាល​ជូន​អ្នក​ជំងឺ​។​

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២​០​១​៨ បន្ទប់​ស្តេន​ធ្វើ​អន្តរា​គមន៍​សរ​សៃ​ឈាម​បេះ​ដូង​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ សរុប​ទុន​វិនិ​យោ​គ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​​ដល់​៤​០​ពាន់​លាន​ដុង​។​ ដោយ​បាន​ការ​ឧបត្ថម្ភ​ពីមន្ទីរ​ពេទ្យ​សកល​វិទ្យា​ល័យ​ ឱសថ​សាស្រ្ត​ក្រុង​ហូជីមិញ ក្នុង​ការ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​ពេទ្យ ព្រម​ទាំង​ផ្ទេរ​ជូន​ការ​អនុវត្ត​បច្ចេក​ទេស ធ្វើ​អន្តរា​គមន៍​បន្ទះ​សរ​សៃ​ឈាម រោគ​សញ្ញា​សរ​សៃ​ឈាម  បច្ចេក​ទេស​ស្កេន​និង​ធ្វើ​អន្តរា​គមន៍​សៀ​គ្វីលេខ​បំ​បាត់​ស្នាម​មូល​ដ្ឋាន​លើក​កម្ពស់​។​ល។​ បន្ទប់​សរ​សៃ​ឈាម​បេះ​ដូង​នៃ​មន្ទី​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង សង្រ្គោះ​អ្នក​ជំងឺ​បេះ​ដូង​ធ្ងន់​ធ្ងរ​ជា​សះ​ស្បើយ​ជាង​៦​០​០​នាក់​។​ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ត្រឿង​ទូត្រាច់ ប្រ​ធាន​ផ្នែក​សរ​សៃ​ឈាម​បេះ​ដូង​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បច្ចេក​ទេស​ធ្វើ​អន្តរា​គមន៍​បន្ទះ​សរ​សៃ​ឈាម​ត្រូវ​បាន​ចាត់​ទុក​ជា​បច្ចេក​ទេស​ជឿ​ន​លឿន​ និង​ទំ​នើប​បំ​ផុត ដើម្បី​ជួយ​អ្នក​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​។​ នេះ​ក៏​ជា​មោទ​នភាព​និង​កិត្តិ​យស​សម្រាប់​មន្ទី​រ​ពេទ្យ​ខេត្ត​ក្រដូច​ជា​សុក​ត្រាំងផងដែរ​។​ វេជ្ជ​បណ្ឌិត​ត្រឿង​ទូត្រាច់ ឱ្យ​ដឹង​៖ "សង្រ្គោះ​អ្នក​ជំងឺ​ផុត​ពីសេច​ក្តី​ស្លាប់​ គឺ​ទាំង​អ្នក​ជំងឺ​និង​វេជ្ជបណ្ឌិត​ក៏​ត្រេក​អរ​ទាំង​អស់​គ្នា​។​ ឃើញ​អ្នក​ជំងឺ​សប្បាយ​រីក​រាយ​  រឹត​តែ​ធ្វើ​ឱ្យ​គ្រូ​ពេទ្យ​យើង​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ខ្នះ​ខ្នែង​សិក្សា​ស្រាវ​ជ្រាវ  អនុវត្ត​បច្ចេក​ទេស​ទំ​នើប​ៗ​ជាង​ទៀត​ក្នុង​ការ​ព្យា​បាល​ជំងឺ​"។​

វេជ្ជ​បណ្ឌិត​នៃ​បន្ទប់​សរ​សៃ​ឈាម​បេះ​ដូង​ កំ​ពុង​ថែ​ទាំ​អ្នក​ជំងឺ​បន្ទាប់​ពីវះកាត់​។​

លោក​វ៉ូវបិញ​ថៀក នៅ​ឃុំ​ត្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ ទើប​បាន​វេជ្ជ​បណ្ឌិត​ជួយ​ព្យា​បាល​ជា​សះ​ស្បើយ​ដោយ​អនុវត្ត​បច្ចេក​ទេស​ធ្វើ​អន្តរា​គមន៍​បន្ទះ​សរ​សៃ​ឈាម​។​ លោក​ថៀក ឱ្យដឹង​៖ "ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ពីព្រោះ​បាន​វេជ្ជបណ្ឌិត​សង្រ្គោះ​រួច​ផុត​ពីការ​ស្លាប់​។​ ខ្ញុំ​ពិបាក​ដង្ហើម ប៉ុន្តែ​អា​ស្រ័យ​បាន​វេជ្ជ​បណ្ឌិត​សង្រ្គោះ​ទាន់​ពេល​និង​ព្យា​បាល​ដោយ​អនុវត្ត​បច្ចេក​ទេស​ធ្វើ​អន្តរា​គមន៍​បន្ទះ​សរ​សៃ​ឈាម​ ទើប​ខ្ញុំ​បាន​រស់​ឡើង​វិញ។​ ឥឡូវ​សុខ​ភាព​ធម្ម​តា ខ្ញុំ​ស្ងប់​ចិត្ត​ជឿ​ជាក់​លើ​វិធី​ព្យា​បាល​របស់​មន្ទី​ពេទ្យ​"។​

ដោយ​ការ​ផ្សព្វ​ផ្សា​យ​អនុវត្ត​ជោគ​ជ័យ​បច្ចេក​ទេស​ខ្ពស់​ក្នុង​ការ​ធ្វើ​អន្តរា​គមន៍​បន្ទះ​សរ​សៃ​ឈាម  អា​ចជួយ​ព្យា​បាល​អ្នក​ជំងឺ​បេះ​ដូង​ដោយ​មិន​បាច់​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ថ្នាក់​លើ  កាត់​បន្ថយ​ថវិ​កា​និង​ពេល​វេលា​ព្យា​បាល​។​ ទន្ទឹម​នឹង​នោះ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​ ជា​ជំហាន​ៗ​ផ្ដល់​ទំ​នុក​ចិត្ត​ដល់​អ្នក​ជំងឺ​៕

យ្វីអាញ់-មុនី​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វ៉ូវបិញ​ថៀក