16/03/2020 - 15:43

តម្លៃ​នៃ​ទឹក​ចិត្ត​អា​ចារ្យ​បង្រៀន​សាលា​វត្ត​

ការ​បង្រៀន​អក្សរ​ខ្មែរ​ បាលី​ ធម្ម​វិន័យ​ជា​ដើម​ នៅ​តាម​វត្ត​ខ្មែរ​ក្នុង​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ ភាគ​ច្រើន​អា​ស្រ័យ​អា​ចារ្យ​បង្រៀន​នៅ​ចំ​ណុះ​ជើង​វត្ត​ទទួល​រ៉ាប់​រង​។​ អា​ចារ្យ​បង្រៀន​ភាគ​ច្រើន​ប្រ​កប​ការ​ងារ​ស្រែ​ចម្ការ​ ទៅ​បង្រៀន​ដោយ​សទ្ធា មិន​គិត​ប្រាក់​កម្រៃ​អ្វី​ឡើយ​។​ ក្ដី​រីក​រាយ​ និង​ជា​កម្លាំង​ចលករ​ចំ​ពោះ​អា​ចារ្យ​បង្រៀន​គ្រប់​រូប​ គឺ​ឃើញ​សិស្ស​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​ការ​ផ្ដល់​តម្លៃ​ពីសង្គម​។​

ថ្នាក់​រៀន​ពុទ្ធិ​កសិក្សា​នៅ​វត្ត​កំពង់ឈូក​ផ្នោ​រសង្ក្រម។ ​

អា​ចារ្យ​ត្រឹង​ហ៊ុយ គ្រូ​បង្រៀន​ប្រ​ចាំ​វត្ត​កញ្ចោង​កំ​ពង់​លាវឃុំ​ភូកឹង​ ស្រុក​ទីវ​កឹង​ ចែក​រំលែក៖ គាត់​បាន​ចូល​បង្ហាត់​បង្រៀន​ ដោយ​សារ​យ​ល់​ពីតម្លៃ​នៃ​ការ​លះ​បង់​និង​មនោ​សញ្ចេត​នា​ស្រ​ឡាញ់​អនុគ្រោះ​របស់​លោក​គ្រូ​គ្រប់​រូប​ ដែល​បាន​នាំ​យក​ចំ​ណេះ​វិជ្ជា​មក​បង្ហាត់​បង្រៀន​ដល់​សិស្ស​ក្នុង​នោះ​មាន​រូប​គាត់​។​ ម្ល៉ោះ​ហើយ​គាត់​តែង​ដាស់​តឿន​ខ្លួន​ត្រូវ​ខំប្រឹង​រៀន​សូត្រ ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​ក្នុង​សង្គម​ និង​រួម​កម្លាំង​កាយ​ចិត្ត​ជួយ​បម្រើ​ព្រះ​ពុទ្ធ​សាសនា​ វត្ត​អា​រាម​ ដើម្បី​តប​ស្នង​គុណ​បាយ​បាត្រ។​ ក្រៅ​ពីការ​ងារ​ស្រែ​ចម្ការ​ គាត់​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ចំ​ណូល​បន្ថែ​ម​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ និង​ចិញ្ចឹម​កូន​រៀន​សូត្រ​។​ អា​ចារ្យ​ត្រឹង​ហ៊ុយ ពោល​ថា​៖ “ខ្ញុំ​ជួយ​បង្រៀន​ក្នុង​វត្ត​ឆ្នាំ​នេះ​ទៀ​ត​គឺ​២​៥​ឆ្នាំ​ហើយ​ ​ក្នុង​មួយ​សប្ដាហ៍​២​ពេល​។​ ទោះ​បី​ការ​បង្រៀន​គ្មាន​ប្រាក់​កម្រៃ​ក៏​ដោយ​ តែ​សម្រាប់​ខ្ញុំ​នេះ​គឺ​ជា​ក្តី​រីក​រាយ​ ជា​កិត្តិ​យស​ព្រោះ​បាន​រួម​ចំ​ណែក​ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​។​

អា​ចារ្យ​ថាច់​សុមិត្រ ឆ្នាំ​នេះ​អា​យុ​៦​០​ឆ្នាំ​ប្លា​យ គាត់​ជា​អា​ចារ្យ​បង្រៀន​ជើង​ចាស់​មួយ​រូប​  ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ គាត់​មាន​បទ​ពិសោធន៍​និង​ជ្រៅ​ជ្រះ​ក្នុង​ធម៌​វិន័យ​ទ្រឹស្ដី​ពុទ្ធ​សាសនា​  ជា​គ្រូ​បង្រៀន​ប្រ​ចាំ​វត្ត​ទិព្វ​មង្គល​និល​ឧទ្យាន(ផ្នោ​ព្រីង​) ឃុំ​ឡុង​ថើយ​ ស្រុក​ទីវ​កឹង  គាត់​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​បង្រៀន​ថ្នាក់​ពុទ្ធិក​សិក្សា​ក្នុង​វត្ត​២​៧​ឆ្នាំ​ហើយ​។​ អា​ចារ្យ​ថាច់​សុមិត្រ  សំ​ណេះ​សំ​ណាល​៖ សព្វ​ថ្ងៃ​ ក្រៅ​ពីការ​ងារ​ប្រ​ធាន​ភូមិ​ស្វាយ​ជ្រំ គណ​:កម្ម​ការ​វត្ត​ និង​ធ្វើ​ស្រែ​ជាង​១​ហិកតា​។​ ទោះ​ជា​យ៉ាង​នេះ​ តែ​គាត់​តែង​ចំ​ណាយ​ពេល​ចូល​ជួយ​បង្រៀន​ក្នុង​មួយ​សប្ដាហ៍​២​ពេល​។​ អា​ចារ្យ​ថាច់​សុមិត្រ ពោល៖ “សព្វ​ថ្ងៃ​មិន​ត្រឹម​តែ​សាលា​វត្ត​ទេ  សាលា​រដ្ឋ​ក៏​មាន​រៀន​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ដែរ​។​ ហេតុ​នោះ ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​បាន​លើក​កម្ពស់​”។​

ទៅ​កាន់​ឃុំ​ហីវត្រុង សួរ​រក​អា​ចារ្យ​ថា​ច់​សុថឹង អ្នក​ណាក៏​ស្គាល់​គាត់​ដែរ​។​ ពីព្រោះ​គាត់​ជា​អា​ចារ្យ​បង្រៀន​ប្រ​ចាំ​វត្ត​ព្រះ​បាទ​កង​ចក្រ​កំ​ពង់​មាស រយៈ​ពេល​ជិត​៣​០​ឆ្នាំ​កន្លង​។​ អា​ចារ្យ​ថាច់​សុថឹង សំ​ណេះ​សំ​ណាល​៖ មិន​ត្រឹម​តែ​អនុវត្ត​ល្អ​ការ​ងារ​បង្រៀន​នោះ​ទេ ក្នុង​នាម​ជា​អា​ចារ្យ​បង្រៀន​ព្រះ​សង្ឃ ​យើង​ត្រូវ​លត់ដំ​សីល​ធម៌​ រៀប​ចំ​ខ្លួន​ឱ្យ​បាន​សក្ដិសម​ជា​អ្នក​ផ្ដល់​ពុទ្ធិ​ដល់​សម​ណសិស្ស​។​ យើង​ជា​រៀមច្បង​ត្រូវ​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​រៀន​សូត្រ​ ក៏​ដូច​ជា​ពលកម្ម​ផលិត​”។​ ក្រៅ​ពីការ​ងារ​ជួយ​បង្ហាត់​បង្រៀន​ដល់​ព្រះ​សង្ឃ គាត់​នៅ​ទាំង​ជា​ស្វាមី ជា​ឪពុក​គំ​រូ​មួយ​រូប​ គិត​គូរ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ទទួល​ទាន​។​ល។​ ម្ល៉ោះ​ហើយ​ មាមីង​ក្នុង​ចំ​ណុះ​ជើង​វត្ត​អ្នក​ណាក៏​គោ​រព​រាប់​អា​ន​គាត់​ដែរ​។​  

ព្រះ​តេជព្រះ​គុណ​ ជយសេនោគឹមម័ន (ហៅ​ជុំ​) អនុប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​ទីវ​កឹង​ មាន​ថេរដី​កា៖ អា​ចារ្យ​បង្រៀន​នៅ​តាម​សាលា​វត្ត​ ពួក​គាត់​មាន​គំ​និត​អធ្យា​ស្រ័យ​ខ្ពស់​ មាន​ការ​តស៊ូ​ជម្នះ​រាល់​ការ​លំ​បាក​ បូជា​កម្លាំង​កាយ​កម្លាំង​ប្រាជ្ញា​ ជួយ​បម្រើ​ព្រះ​ពុទ្ធ​សាសនា​ វត្ត​អា​រាម​ ដោយ​មិន​គិត​ពីផលកម្រៃ​អ្វី​ទាំង​អស់​។​ ទោះ​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ ជាប់​រវល់​នឹង​កិច្ច​ការ​ងារ​ស្រែ​ចម្ការ​ក៏​ដោយ​ តែ​លោក​គ្រូ​គ្រប់​រូប​តែង​អស់​ពី​ចិត្ត​បំ​ពេញ​តួនាទី​ជា​អា​ចារ្យ​បង្រៀន​ ហេតុ​នេះ​ហើយ​ទើប​ការ​ងារ​បង្រៀន​និង​រៀន​របស់​ព្រះសង្ឃ​ មាន​ការ​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ទាំង​គុណ​ភាព​និង​បរិមាណ​ភាព​។​ ក្រៅ​ពីនោះ​ បក្ស​ រដ្ឋ​ តែង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​  ម្ល៉ោះ​ហើយ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​មាន​ការ​ជឿ​ជាក់​ និង​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​អភិរក្ស​និង​ពង្រីក​វប្បធម៌​អក្សរ​សាស្រ្ត​ជន​ជាតិ​ខ្លួន​៕

អត្ថបទ រូប​ថត​: ពេជ្រ​សឿន​

ចែករំលែកអត្ថបទ