គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបចាត់តាំងពិធីបើកគម្រោងកសាងរោងចក្រវាយោអគ្គិសនីក្វឹកវិញនៅភូមិវិញគី ឃុំវិញហាយ ក្រុងវិញចូវ។ គម្រោងអាស្រ័យក្រុមហ៊ុនចំកាត់វាយោអគ្គិសនីក្វឹកវិញសុកត្រាំងវិនិយោគទុន មានឋាមពលសរុប១២៩MW។ គម្រោងកសាងបានចែកជា២ដំណាក់កាល ក្នុងនោះ ដំណាក់កាលដំបូង មានឋាមពលចំនួន៣០MW សរុបកម្រិតទុនវិនិយោគ១.៤២០ពាន់លានដុង តាមការគ្រោងទុកនឹងកសាងសម្រេចនៅឆ្នាំ២០២១។ ដំណាក់កាល២មានឋាមពលចំនួន៩៩MW ដោយសរុបទុនវិនិយោគ៣.៩០០ពាន់លានដុង។
តំណាងថ្នាក់ដឹកនាំខេត្តនិងក្រុមហ៊ុនចុចគន្លឹះបើកគម្រោងសាងសង់។
លោកឡឹមហ្វាងង៉ីប អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឱ្យដឹង៖ រោងចក្រវាយោអគ្គិសនីក្វឹកវិញសុកត្រាំង គឺជាគម្រោងទី៤បានបើកដំណើរកសាងនៅក្រុងវិញចូវ។ ពេលកសាងសម្រេច និងបើកឱ្យប្រើប្រាស់នឹងរួមចំណែកជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ក្រុងវិញចូវនិយាយដោយឡែកនិងខេត្តសុកត្រាំងនិយាយរួម ជំរុញខ្លាំងក្លាអភិវឌ្ឍទេសចរណ៍និងរួមចំណែកដោះស្រាយការងារធ្វើ លើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងតំបន់។
ស្របឱកាសនេះ ក្រុមហ៊ុនចំកាត់វាយោអគ្គិសនីក្វឹកវិញសុកត្រាំងបានជូនអំណោយ ២០ចំណែកដល់គ្រួសារគោលនយោបាយលើភូមិសាស្រ្តក្រុងវិញចូវ៕
យ្វីអាញ់ - ថាច់ធី