មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/02/2020 - 15:55

ជន​រួម​ជា​តិ​ខ្មែរ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​

ក្រុង​វីថាញ់ ខេត្ត​ហូវយ៉ាង​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ជា​ង​១​០​%។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជន​រួម​ជាតិ​ខ្មែរ​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​អនុវត្ត​សម្រេច​រួច​រាល់​នូវ​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​។​ ចុង​ឆ្នាំ​២​០​១​៩​ នាយ​ក​រដ្ឋ​មន្រ្តី​បាន​ចេញ​សេចក្ដី​សម្រេច​ចិត្ត​ទទួល​ស្គាល់​ក្រុង​វីថាញ់កសាង​សម្រេច​លក្ខឋាន​ជន​បទ​ថ្មី​ និង​ឆ្ពោះ​ទៅ​ជា​ទី​ក្រុង​លំ​ដាប់​ទី​២​នៅ​ឆ្នាំ​២​០​២​០​។​

បុគ្គ​លិក​ដំណាក់​សុខា​ភិបាល​ឃុំ​វីតឹង​ ពិនិត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​ ​

ក្រុង​វីថាញ់មាន​ឃុំ​ សង្កាត់​ចំ​នួន​៩ ​(ក្នុង​នោះមានឃុំ​ចំ​នួន​៤​ សង្កាត់​ចំ​នួន​៥​) បច្ចុប្បន្ន​ មាន​៤​ឃុំ​ (តឹង​តៀង​ វីតឹង​ ហ្វាតៀង​ និង​ហ្វាលឺវ) បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។​ សរុប​ថវិកា​កសាង​ពីឆ្នាំ​២​០​១​៤​មក​ទល់​ពេល​នេះ​ជាង២​.៤​៥​៥​ពាន់​លាន​ដុង​ ក្នុង​នោះ​ ប្រ​ជា​ជន​រួម​ចំ​ណែក​ជាង​៤​០​០​ពាន់​លាន​ដុង​។​ តាម​ប្រសាសន៍​ លោក​ ឡាថាញ់ឡុង​ អនុប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ក្រុង​វីថាញ់ ដើម្បី​ឃុំ​ទាំង​៤​នេះ​កសាង​សម្រេច​១​៩​លក្ខឋាន​ជន​បទ​ថ្មី​ គឺ​មាន​ការ​ចូល​រួម​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​។​ ពិសេស​ ចំ​ពោះ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី ​ឃុំ​ តែងសហកា​រជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ ចលនា ​ដើម្បី​ប្រ​ជា​ជន​បាន​យល់​ពីផលប្រ​យោជន៍​នៃ​ការ​កសាង​ជន​បទ​ថ្មី​ គឺ​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ប្រ​ជា​ជន​។​ ផ្ដើម​ពីនោះ​ ការ​យល់​ដឹង​របស់​មាមីង​កាន់​តែ​លើក​កម្ពស់​និង​រួម​គ្នា​អនុ​វត្ត​។​

ប្រ​ភព​ទុន​កសាង​ជន​បទ​ថ្មី​បាន​វិ​និ​យោគ​កសាង​ផ្លូវ​គម​គមន៍​ជន​បទ​ពីមជ្ឈ​មណ្ឌល​ឃុំ​វីតឹង​ ក្រុង​វីថាញ់​ចូល​ទៅ​កាន់​ភូមិ​៦​។

ចាប់​ពី​ឆ្នាំ​២​០​១​៤​មក​ទល់​បច្ចុប្បន្ន​ ឃុំ​ទាំង​៤​របស់​ក្រុង​កសាង​ផ្លូវ​គមនាគមន៍​ជន​បទ​បាន​៤​៥​ខ្សែ​ ប្រ​វែង​សរុប​ជា​ង​១​៥​៤​គីឡូ​ម៉ែ​ត្រ​ វិនិ​យោគ​ស្ដារ​ប្រ​ឡាយ​បាន​២​៧​ខ្សែ​  ទប់ទំ​នប់​បង្ការ​ទឹក​ប្រៃវ៉ីថាញ-ឡុង​ម៉ីជាង​២​៧​គីឡូ​ម៉ែ​ត្រ​ វិនិ​យោគ​កសាង​មូលដ្ឋាន​សម្ភារៈ​សាលា​រៀន​សម្រេច​បទដ្ឋាន​ជាតិ​១​៤​/១​៥​ ឧបត្ថម្ភ​ដើម​ទុន​ បង្រៀន​របរ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជាង​១​.៨​០​០​នាក់​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ល។​ ជា​ពិសេស​ ប្រ​ព័ន្ធទឹក​ស្អាត​និង​អគ្គិសនី​បាន​តភ្ជាប់​ដល់​គ្រួ​សារ​នីមួយ​ៗ​។​ បច្ចុប្បន្ន​  អត្រា​គ្រួ​សារ​ក្រី​ក្ររបស់​ក្រុង​វីថាញ់នៅ​១​២​,៤​%។​ លោក​ថាច់​ខែ​ម នៅ​ភូមិ​៦​ ឃុំ​វីតឹង​ ក្រុង​វីថាញ់ ឱ្យដឹង​៖ "ភូមិ​៦​ជា​ភូមិ​លំ​បាក​ខ្លាំង​ គ្រួ​សារ​ក្រច្រើន​ មាន​តែ​ផ្លូវ​ដី​ គ្មាន​អគ្គិសនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​។​ល។​ នៅ​ពេល​ដែល​រដ្ឋ​អំ​ណាច​ប្រ​ជុំ​ប្រ​ជា​ជន​និង​ផ្សព្វ​ផ្សាយ​នូវគោល​ដៅ​ពីការ​កសាង​ជន​បទ​ថ្មី​ មាមីង​ជន​រួម​ជាតិ​ខ្មែរ​បាន​ឯកភាព​អនុវត្ត​។​ ជាក់​ស្ដែង​ពេល​ដែល​មាន​សំ​ណង់​ឆ្លង​កាត់​ដី​របស់​ផង​ខ្លួន​ មាមីង​សម្រេច​ចិត្ត​បរិច្ចាគ​ដី​ ដំណាំ​ កម្លាំង​ពលកម្ម​។​ល។​  ហេតុ​នេះ​ បច្ចុប្បន្ន​ផ្លូវ​បេតុង​ម៉ូតូ​រត់ដល់​ផ្ទះ​ មិន​បាច់​លុយ​ល្បាប​ដូច​មុន​ទៀ​ត​ សាលា​មត្តេយ្យ បឋម​សិក្សា​នៅ​ក្នុង​ភូមិ​ កូន​ចៅ​បាន​ទៅ​រៀន​គ្រប់​គ្នា​ អគ្គិសនី​ ទឹក​ស្អាត​ប្រើ​ប្រាស់​តភ្ជាប់​ដល់​ផ្ទះ​។​ ជា​ពិសេស​ ប្រ​ព័ន្ធធារា​សាស្រ្ត​សម្រេច​រួច​រាល់​ មាន​ទំ​នប់​បង្ការ​ទឹក​ប្រៃទឹក​សាប​ខួប​ឆ្នាំ​ ម៉្លោះ​ហើយ​មាមីង​ធ្វើ​ស្រូវ​បាន​៣​រដូវ​/ឆ្នាំ​"៕

លីធាន​-ទី​ទុយ

ចែករំលែកអត្ថបទ