អណ្ដូងបុរាណនៅឃុំយ៉អាង ស្រុកយ៉លិញ (ខេត្តក្វាងត្រី) ជាសំណង់នាំទឹកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ ផលិតកម្មជូនប្រជាជនរស់នៅលើភូមិភាគ។ នេះក៏ជាកេរដំណែលមានតម្លៃផ្នែកខាងការស្រាវជ្រាវបុរាណវិទ្យា វប្បធម៌សិល្បៈដែលមនុស្សសម័យអាណាចក្រចម្ប៉ាច្នៃប្រតិដ្ឋកសាងឡើង។ តាមគិតប៉ាន់ស្មាន អណ្ដូងបុរាណ(រូប) នៅឃុំយ៉អាងនេះមានអាយុកាលជាង២០០០ឆ្នាំ។
អណ្ដូងបុរាណ បានគេរៀបដុំថ្មតម្រៀបគ្នានៅឃុំយ៉អាង
អណ្ដូងបុរាណនេះ គេប្រើដុំថ្មរៀបតម្រៀបគ្នា រួមមាន១៤អណ្ដូងដោយមានឈ្មោះហៅយ៉ាងសាមញ្ញថា៖ យ៉ៀងយឺយ យ៉ៀងកូយ យ៉ៀងអ៊ុង យ៉ៀងបា យ៉ៀងណី យ៉ៀងហ្គាយ។ល។ លក្ខណៈពិសេសនៃអណ្ដូងបុរាណ គឺមានផ្ទៃទឹកថ្លាត្រជាក់ មិនដែលគោកទឹកឡើយ។ តាំងពីយូរលង់មក អណ្ដូងបុរាណនេះបាននាំទឹកហូរទៅស្រោចស្រពដំណាំសាឡាដសងនៅក្បែរៗនោះ៕
ប្រភព៖ nld.com.vn -ប្រែសម្រួល៖ ថាច់ធី