សប្តាហ៍កន្លង រួមជាមួយនឹងប្រទេសនានានៅលើពិភពលោក វៀតណាមបន្តជំរុញការបង្ការ និងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)។ កាសែតកឹងធើ-ភាសាខ្មែរ បានសរុបព័ត៌មានមួយចំនួនដែលគួរយកចិត្តទុកដាក់។
លោកដាវអាញ់យុង (ឈរខាងស្តាំទីបី) អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទៅត្រួតពិនិត្យការបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នៅខណ្ឌកៃរុាំង។
កាលពីថ្ងៃទី១១ ខែកុម្ភៈ បណ្ឌិតឡេក្វាងហ្វា តំណាងក្រុមសិក្សា ស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្រ្ត និងបច្ចេកវិទ្យាម្ហូប អាហារ (សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ) ឱ្យដឹង៖ ក្រុមចាប់ផ្តើមពិសោធន៍ឧបករណ៍តេស្តរហ័សវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) នៅលើសំណាកវត្ថុវិភាគជាក់ស្តែង អាស្រ័យវិទ្យាស្ថានអនាម័យរោគរាតត្បាតមជ្ឈិមផ្ដល់ជូន។ មុននោះ ក្រុមសិក្សាស្រាវជ្រាវរបស់បណ្ឌិតឡេក្វាងហ្វា បានផ្តល់ព័ត៌មានអំពីលទ្ធផល សិក្សាស្រាវជ្រាវផលិតបានជោគជ័យឧបករណ៍តេស្តរហ័សវីរុស ២០១៩-nCoV បង្អែកលើបច្ចេកទេស RT-LAMP។ គិតរយៈពេលវិភាគគឺ៧០នាទី។ ជាគុណសម្បត្តិលេចធ្លោមួយទៀតរបស់ផលិតផលជីវសាស្រ្ត RT-LAMP បើប្រៀបធៀបជាមួយនឹងសង្វាក់ real- time RT-PCR (ប្រតិកម្មចម្រុះនៃចំនួនពេលវេលាជាក់ស្តែង) បទដ្ឋាន គឺមានភាពសាមញ្ញ មិនទាមទារបំពាក់ឧបករណ៍ស្មុគស្មាញ។
អនុវត្តកិច្ចចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ចុះថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងការបរទេសបានដឹកនាំ សហការជាមួយនឹងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន និងបណ្ដាក្រសួង ផ្នែក ស្ថាប័ន ភូមិភាគនានាដែលជាប់ពាក់ព័ន្ធ បញ្ជូនពលរដ្ឋវៀតណាម៣០នាក់វិលមកប្រទេស (មាននិស្សិតនិងសាច់ញាតិ អ្នកទេសចរវៀតណាម។ល។) ពីទីក្រុងវូហាន ខេត្តហូបាក់។ បន្ទាប់ពីជើងហោះហើរ HVN68 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ វឹងដុង ខេត្តក្វាងនិញ នៅម៉ោង៥ និង៤០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថាប័នសមត្ថកិច្ចវៀតណាម បានចាប់ដំណើរការកម្ចាត់មេរោគនិងពិនិត្យសុខភាព ត្រូវតាមសេចក្តីកំណត់នៃការបង្ការ ទប់ស្កាត់រោគរាលដាលដល់ពលរដ្ឋទាំង៣០នាក់។ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ចំនួនពលរដ្ឋទាំងអស់ខាងលើមានសុខភាពល្អធម្មតា ស្មារតីល្អ បានដាក់ឱ្យនៅដាច់ដោយឡែកនិងតាមដានសុខភាពតាមការកំណត់។
ទោះបីក្រសួងការពារប្រទេសជ្រើសយកអាកាសយានដ្ឋានកឹងធើ ជាវិធានការទី២ដើម្បីទទួល និងសាលាយោធាក្រុងកឹងធើ ជាកន្លែងទទួលយកពលរដ្ឋវៀតណាមមកពីប្រទេសចិនសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក ដូចជាប៉ុន្មានថ្ងៃកន្លង អង្គភាពនានា ពិសេសគឺកម្លាំងយោធាយោធភូមិភាគ៩ បានបម្រុងប្រុងប្រយ័ត្នយ៉ាងហ្មត់ ចត់ជាទីបំផុត ត្រៀមលក្ខណៈទទួលពលរដ្ឋវៀតណាមវិលមកពីកន្លែងកើតរោគ nCoV ។ល។ តាមប្រសាសន៍វរសេនីយ៍ឯក ទ្រិញហ្វាយវ៉ាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាក្រុងកឹងធើ អាស្រ័យកឹងធើជាវិធានការបង្ការ ម្ល៉ោះហើយមិនទាន់មានព័ត៌មានពីចំនួនមនុស្សនិងពេលណានឹងនាំមនុស្សមកទីនេះ។ ថ្វីដ្បិតដូច្នោះ ក្តីក្នុងករណីទទួល ប្រសិនបើមានអ្នកណាមានអាការៈសង្ស័យ ពីសុខភាពនឹងត្រូវបានដាក់ដាច់ដោយឡែកនៅមន្ទីរពេទ្យរបេង និងមន្ទីរពេទ្យសួតកឹងធើ។ ចំណែកមនុស្សក្រៅពីនោះ ឡើងរថយន្តអាស្រ័យកងទ័ពសម្របសម្រួលនាំមកប្រមូលផ្តុំនៅសាលាយោធានៅខណ្ឌអូរម៉ូង។ ក្រោយពីរយៈពេល១៤ថ្ងៃ អ្នកទាំងនេះ នឹងអនុញ្ញាតឱ្យវិលមកផ្ទះវិញ។
ថ្ងៃទី១១ កុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មីជាផ្លូវការ គឺ Covid-19។ ក្នុងនោះ "co" គឺឈ្មោះសរសេរកាត់របស់ពាក្យ corona ចំណែក "vi" សរសេរកាត់របស់ virus និង "d" សរសេរកាត់របស់ពាក្យ disease (ជំងឺ)។ ការដាក់ឈ្មោះថ្មី ដើម្បីចៀសវាងការទាក់ទងដល់តំបន់ភូមិសាស្រ្តជាក់ស្តែង ប្រភេទសត្វឬមនុស្ស ចៀសវាងការរើសអឹង។
មកដល់ម៉ោង៩និង១០នាទី ថ្ងៃទី១៤ ខែកុម្ភៈ តាមទំព័រព័ត៌មាន ស្តីពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 របស់ក្រសួងសុខាភិបាល (https://ncov.moh.gov.vn/) សរុបចំនួនមនុស្សស្លាប់ដោយជំងឺ COVID-19 នៅលើពិភពលោក គឺ១.៤៨៦នាក់ អ្នកឆ្លងជំងឺ ៦៤.១៧១នាក់ អ្នកជាសះស្បើយ៦.៦៧៨នាក់។ នៅវៀតណាមមានអ្នកឆ្លងជំងឺចំនួន១៦នាក់ ហើយអ្នកបានជាសះស្បើយចំនួន៧នាក់៕
កាសែតកឹងធើភាសាខ្មែរ-វិមាន