ច្រើនឆ្នាំមកនេះ តំបន់ជនរួមជាតិខ្មែរនៅខេត្តបាកលីវ មានជំហានវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ អត្រាគ្រួសារក្រីក្រ ថយចុះជាបន្តបន្ទាប់។ នោះគឺជាលទ្ធផលនៃគោលនយោបាយរបស់បក្ស រដ្ឋ វិនិយោគដល់តំបន់ជនរួមជាតិ រួមចំណែកធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធជនបទ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
សាលាបឋមសិក្សាវិញត្រាច់ដុង ឃុំវិញត្រាច់ដុង ខេត្តបាកលីវបានកសាងសមរម្យ។
ប្រាំឆ្នាំកន្លង មជ្ឈិមនិងខេត្តបាកលីវ បានវិនិយោគជាង១.០០០ពាន់លានដុង ដើម្បីអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។ ជាក់ស្តែង កសាងសំណង់ជនបទបាន២៣៧សំណង់ ឧបត្ថម្ភដីធារផ្ទះបានជិត៦០០គ្រួសារ ឧបត្ថម្ភដីផលិតកម្មដល់ប្រជាជន២៣៨គ្រួសារ ហើយរាប់ពាន់គ្រួសារបានបណ្តុះបណ្តាលរបរ ដោះស្រាយការងារធ្វើនិងឧបត្ថម្ភផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភសង់ផ្ទះដល់គ្រួសារខ្មែរក្រីក្រជាង៥.០០០គ្រួសារ និងមានជនរួមជាតិភាគតិចរាប់ពាន់គ្រួសារបានឧបត្ថម្ភទិញម៉ាស៊ីន ឧបករណ៍កសិកម្ម និងប្រកបមុខរបរជួញដូរផ្សេងៗបន្ថែមទៀត។ល។ អាស្រ័យហេតុនោះ ឃុំទាំងអស់នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ មានផ្លូវថ្នល់រថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌលឃុំ គ្រួសារខ្មែរមានអគ្គិសនីប្រើប្រាស់ជាង៩៧,៩% មានទឹកស្អាតស្របអនាម័យប្រើប្រាស់៩៦%។ល។ អត្រាគ្រួសារក្រីក្រទូទាំងខេត្តនៅត្រឹមតែ៤,៣% និងអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះ៣%ក្នុងមួយឆ្នាំ។
លោកស៊ើងប៊ី នៅភូមិកៃយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ "តាំងពីភូមិមានអគ្គិសនី ទឹកស្អាត ផ្លូវជនបទ និងប្រព័ន្ធធារាសាស្រ្តធានាទឹកសាប។ល។ មាមីងខ្មែរផលិតស្រូវបាន៣រដូវក្នុងមួយឆ្នាំ ដាំដំណាំរួមផ្សំនិងឈើហូបផ្លែខួបប្រាំងវស្សា ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារ។ ពេលជីវភាពធូរធារ មាមីងខ្មែរវិនិយោគឱ្យកូនរៀនមហាវិទ្យាល័យ មានការងារធ្វើលំនឹង។ នោះគឺដោយសារគោលនយោបាយវិនិយោគអនុគ្រោះដោយឡែករបស់បក្ស រដ្ឋសម្រាប់ជនរួមជាតិ!"។ លោកត្រឹងកើឡឹប នៅអនុសង្កាត់៥ សង្កាត់១ ទីរួមខេត្តយ៉ារ៉ាយ ឱ្យដឹង៖ "បច្ចុប្បន្ន នៅតំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធតែមានអគ្គិសនី ផ្លូវជនបទ សាលារៀន ដំណាក់សុខាភិបាល។ បំផុតគឺគោលនយោបាយជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ជម្រើសសិស្ស ឧបត្ថម្ភបុលប្រាក់សិក្សាដល់កូនចៅខ្មែរក្រីក្រ។ មានគោលនយោបាយគិតគូរគ្រប់សព្វទាំងសម្ភារៈនិងស្មារតី ម្ល៉ោះហើយ មាមីងខ្មែរអ្នកណាក៏ជឿជាក់លើការដឹកនាំរបស់បក្ស"។
លោកត្រឹងហ្វាងយ្វៀង ប្រធានគណៈជនជាតិ-សាសនាខេត្តបាកលីវ អំណះអំណាង៖ "ច្រើនឆ្នាំមកនេះ ខេត្តបានផ្សព្វផ្សាយនូវកម្មវិធី គម្រោង សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដូចជា៖ កម្មវិធី១៣៥ សេចក្តីសម្រេច៧៤ ៦៧, ៥៤, ២០៨៥។ល។ ព្រមៗគ្នានិងទាន់ពេល។ ទន្ទឹមនឹងនោះ មាមីងខ្មែរនៅខេត្តបាកលីវ ក៏បានលើកកម្ពស់ស្មារតីសាមគ្គី ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច ប្រឹងប្រែងឈានឡើងដោយខ្លួនឯងក្នុងជីវភាព សកម្មរួមជាមួយនឹងរដ្ឋអំណាចកសាងភូមិស្រុកកាន់តែបៃតង-ជ្រះ-ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ម្ល៉ោះហើយបានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ"៕
លីធាន-វិមាន