03/02/2020 - 16:42

អស់​ពី​ចិត្ត​ក្នុង​ការ​ងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​

លោក​គ្រូ​ថា​ច់​ធារី  មើល​មេរៀន​ត្រៀម​លក្ខណៈ​សម្រាប់​ម៉ោង​បង្រៀន​។​

លោក​គ្រូ​ថាច់​ធារី គ្រូ​បង្រៀន​សាលា​ចំណេះទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រាវិញ ​គាត់​ជា​បុគ្គ​លគំ​រូ​មួយ​រូប​សកម្ម​ក្នុង​ការ​ងារ​ ទឹក​ចិត្ត​សន្ដោស​មេត្តា​ អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ បាន​មិត្ត​រួម​អា​ជីព​ និង​សិស្សា​នុសិស្ស​គោ​រព​ស្រ​ឡាញ់។​

ម៉ោង​បង្រៀន​វិញ្ញា​សា​ខ្មែរ​របស់​លោក​គ្រូ​ថាច់​ធារី ហាក់​មាន​ភាព​ទាក់​ទាញ​ ពញ្ញាក់​បាន​អារម្មណ៍​របស់​សិស្សា​នុសិស្ស​។​ នោះ​គឺ​ជា​ថ្វី​ដៃ​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​អនុវត្ត​វិធី​សាស្រ្ត​បង្រៀន​ ដោយ​ការ​ប្រើ​រូប​ភាព​ សម្ដី​ថ្វី​មាត់​។​ល។​ ទិស​ដៅ​ដើម្បី​សិស្ស​ងាយ​ទទួល​យក​មេរៀន​ និង​ជក់​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​។​ ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​បង្រៀន​របស់​សាលា​ លោក​គ្រូ​ថាច់​ធារី តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់​រំ លត់​ដំ​សីល​ធម៌​ ចរិយា​ធម៌​ដល់​សិស្ស​ និង​បង្រៀន​ឱ្យ​ចេះ​គួរ​សម​ចំ​ពោះ​ចាស់​ទុំ​។​ អា​ស្រ័យ​ហេតុ​នោះ​ សិស្ស​របស់​គាត់​មាន​ចរិយា​សម្បត្តិ​សុភាពរាប​សា ឧស្សាហ៍​ព្យា​យាម​ រៀន​ពូកែ​ អា​ណា​ព្យា​បាល​សិស្ស​អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ និង​គោ​រព​រាប់​អាន​។​ ប្អូន​គឹម​ធីង៉ុក​សាង​ សិស្ស​ថ្នាក់​ទី​១​១​A1  អំ​ណួត​ពីគ្រូ​របស់​ខ្លួន​៖ “លោក​គ្រូ​ថា​ច់​ធារី គាត់​មាន​ភាព​ជិត​ស្និទ្ធ​ និង​ខ្នះ​ខ្នែង​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ដោយ​អស់​ពី​ចិត្ត​ ពិសេស​ចំ​ពោះ​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ។​ លោក​គ្រូ​គាត់​មាន​វិធី​សាស្ត្រ​បង្រៀន​ល្អ​ៗ​ សិស្ស​ងាយ​យល់​ ម្ល៉ោះ​ហើយ​ ប្អូន​ចូល​ចិត្ត​រៀន​វិញ្ញា​សា​ដែល​គាត់​បង្រៀន​ណាស់​”។​

ម៉ោង​រៀន​វិ​ញ្ញា​សា​ខ្មែរ​នៅ​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ស្រុក​ទី​វកឹង​។​

តាម​ប្រ​សាសន៍​លោក​គ្រូ​ថាច់​ធារី ចំ​ពោះ​ការ​ងារ​ មុខ​ជំ​នាញ​ ក្នុង​នាម​ជា​គ្រូ​បង្រៀន​យើង​ត្រូវ​ហាត់​ពត់​លត់​ដំ​ខ្លួន​  ប្រឹង​ប្រែង​សិក្សា​ស្រាវ​ជ្រាវ​ បង្កើន​សមត្ថ​ភាព​វិជ្ជា​ជីវៈ​និង​ស្វែង​រក​វិធី​សាស្រ្ត​បង្រៀន​ថ្មី​ៗ​ ដើម្បី​សក្ដិសម​ជា​អ្នក​ផ្តល់ចំណេះដឹង​ដល់​សិស្ស​។​ ​ចំ​ណេះ​ដឹង​ដែល​យើង​សន្សំ​បាន​ យក​ទៅ​អនុវត្ត​និង​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​បង្រៀន​ ចែក​រំលែក​និង​ជួយ​ដល់​មិត្ត​រួម​អា​ជីព​ដើម្បី​មាន​ភាព​ជឿន​លឿន​  ម្ល៉ោះ​ហើយ​គាត់​បាន​គ្រូ​បង្រៀន​របស់​សាលា​ បោះ​ឆ្នោត​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​សហជីព​របស់​សាលា​ ​៣​អា​ណត្តិ​កន្លង​មក​ ។​ ជា​មួយ​តួនាទី​ជា​ប្រ​ធាន​សហជីព​ រៀង​រាល់​ឆ្នាំ​ គាត់​សកម្ម​ចលនា​សប្បុរ​ស​ជន​ រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ជិត​១​០​០​លាន​ដុង​ សម្រាប់​ជួយ​ដល់​គ្រូ​បង្រៀន​ សិស្សា​នុ​សិស្ស​មាន​ជីវ​ភាព​ខ្វះ​ខាត​ ឈឺ​ថ្កាត់​ជា​ដើម​។​

រយៈ​ពេល​ជា​ង​៣​៥​ឆ្នាំ​ ផ្សា​រភ្ជាប់​នឹង​អា​ជីព​ជា​គ្រូ​បង្រៀន​ ទោះ​បី​ជិត​ដល់​អា​យុ​ចូល​និវត្តន៍​ក៏​ដោយ​ ចំ​ពោះ​លោក​គ្រូ​ថាច់​ធារី គឺ​ជា​គំ​រូ​នៃ​ទឹក​ចិត្ត​ស្រ​ឡាញ់​មុខ​របរ​  និង​ជា​គំ​រូ​ដ៏​ល្អ​មួយ​ដល់​គ្រូ​បង្រៀន​ និង​សិស្ស​របស់​សាលាចំណេះទូទៅជន​ជាតិ​អន្តេ​វាសិក​ទីវកឹង​។​ លោក​គ្រូ​គឹម​ចន្ទ​នា នាយក​រង​សាលា​សកល​ជន​ជាតិ​អន្តេ​វាសិក​ស្រុក​ទីវ​កឹង​ វាយ​តម្លៃ​៖ “លោក​គ្រូ​ថាច់​ធារី សកម្ម​ក្នុង​ការ​ងារ​ តែង​ស្រាវ​ជ្រាវ​រាវ​រក​និង​បង្កើត​នូវ​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗ​ ជួយ​ឱ្យ​សិស្ស​ងាយ​ទទួល​យក​មេរៀន​។​ គាត់​ជា​គ្រូ​បង្រៀន​មួយ​រូប​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ អស់​ពី​ចិត្ត​ក្នុង​បុព្វ​ហេតុ​អប់​រំ សក្ដិសម​ជា​គ្រូ​បង្រៀន​គំ​រូ​ ដើម្បី​មិត្ត​រួម​អា​ជីព​យក​តម្រាប់​តាម​”៕

អត្ថ​បទ​ រូប​ថត​: ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ថាច់​ធារី