អនុវត្តសេចក្តីសម្រេចចិត្តអន្តរផ្នែករបស់នគរបាលខេត្តត្រាវិញ ស្ដីពីការ"សហការបង្ការបង្រ្កាបគ្រឿងញៀនក្នុងយុវ័នយុវតីដំណាក់កាល២០១៦ - ២០២០" នគរបាលស្រុកកូវកែ សហការជាមួយសម្ព័ន្ធយុវជនស្រុកនិងអង្គការមហាជនឯទៀត ជំរុញការងារបង្ការបង្រ្កាប បទល្មើសគ្រឿងញៀន និងសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ។ ហេតុនោះ រួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយបទល្មើសដែលកើតឡើងលើភូមិសាស្រ្តស្រុក។
លោកផាមមិញត្រេវ កំពុងផ្សព្វផ្សាយច្បាប់ដល់ក្លិបបង្ការបង្រ្កាបបទល្មើស។
យោងតាមនគរបាលស្រុកកូវកែ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានកំចាត់ ១៥៥ករណី ចាប់ឃាត់ខ្លួនមុខសញ្ញាស្ដុកទុកគ្រឿងញៀនខុសច្បាប់ ៤៣៥នាក់ និងពិន័យរដ្ឋបាលមុខសញ្ញា៣៥៣នាក់ សរុបទឹកប្រាក់ជាង ៣២១លានដុង។ យោងតាមផែនការអន្តរផ្នែកលេខ៨៩ នគរបាលខេត្ត ត្រាវិញនិងនគរបាលស្រុកកូវកែ បានសហការជាមួយសម្ព័ន្ធយុវជនស្រុក កូវកែកសាងផែនការសហការសកម្មភាពប្រយុទ្ធប្រឆាំងបង្ការបង្រ្កាបគ្រឿងញៀន ព្រមទាំងធ្វើសេនាធិការជូនគណៈកម្មាធិការអចិន្រ្តៃយបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក ចង្អុលការគ្រប់ផ្នែក អង្គការ មហាជននិងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ អនុវត្តការប្រយុទ្ធប្រឆាំងបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀនលើភូមិសាស្រ្ត។ យោងតាមនោះ ឆ្នាំ២០១៩ ស្រុកកូវកែចលនាបង្កើតថ្មីក្លិបបង្ការបង្រ្កាបបទល្មើសបានចំនួន១៦។ ទន្ទឹមនឹងនោះ នគរបាលស្រុកកូវកែ នៅទាំងសហការជាមួយនឹងគណៈកម្មការវត្តនានាក្នុងស្រុក បង្កើតក្លិបបង្ការបង្រ្កាបបទល្មើសទៀតផង ក្នុងនោះ មានវត្តតាអោក នៅឃុំដូវដៀង តែងចាត់តាំងផ្សព្វផ្សាយអំពីបាបគ្រោះសង្គមជូនពុទ្ធបរិស័ទ យុវជន ចំណុះជើងវត្តរៀងរាល់ខែ ត្រីមាស ដើម្បីញ៉ាំងឱ្យមានការភ្ញាក់រលឹកអំពីផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន និងល្បែងស៊ីសង បង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។
លោកថាច់ភា ប្រធានគណៈកម្មការវត្តតាអោក ឱ្យដឹង៖ "ជាមួយនឹងតួនាទីជាប្រធានក្លិបផ្សព្វផ្សាយ អប់រំបញ្ចុះបញ្ចូលមុខសញ្ញាតាមគ្រួសារ និងសហគមន៍ ខ្ញុំច្រើនតែរំលឹកដាស់តឿនដល់កូនចៅ ពុទ្ធបរិស័ទថា ប្រទេសជាតិមានភាពសុខសាន្តទើបសាសនារីកចម្រើន។ រក្សាបានសន្ដិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ទើបជីវភាព យើងគេរាល់គ្នាបានសម្បូរសប្បាយ សុភមង្គល។ សព្វថ្ងៃ លើភូមិសាស្រ្តស្រុក ស្ថានភាពយុវជនប្រើប្រាស់ ស្ដុកទុកគ្រឿងញៀនខុសច្បាប់ គឺមិនមានឡើយ"។
លោកផាមមិញត្រេវ ប្រធានក្រុមកសាងចលនាការពារសន្ដិសុខមាតុប្រទេស នគរបាលស្រុកកូវកែ ឱ្យដឹង៖ "រៀងរាល់ខែ នគរបាលស្រុកសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជនចាត់តាំងផ្សព្វផ្សាយ អប់រំអំពីច្បាប់សុវត្ថិភាពចរាចរនិងសន្ដិសុខសណ្ដាប់ធ្នាប់ជូនយុវជន និងមាមីងពុទ្ធបរិស័ទ ឱ្យយល់ដឹងកាន់តែច្បាស់។ រយៈពេលកន្លង ដើម្បីបង្កលក្ខណសម្បត្តិដល់យុវជនក្រោយពីផ្ដាច់គ្រឿងញៀន កាត់បន្ថយកម្រិត ទាបបំផុតស្ថានភាពញៀនសាឡើងវិញ នគរបាលស្រុកបានចលនាអង្គការមហាជន បុគ្គល ជួយឧបត្ថម្ភដើមទុន បង្កការងារធ្វើជូនយុវជនលំនឹង ជីវភាព"៕
សឺនម៉ាល័យ - ថាច់ធី