ស្របក្នុងបរិយាកាសនៃពិធីលេងល្បែងចោលឈូងនៃប្រទេសទាំង៣ គឺវៀតណាម-លាវ-ចិន នៅស្រុកមឿងតែ ខេត្តឡាយចូវ ជនរួមជាតិភាគតិចរាប់ពាន់នាក់នៅតំបន់ដើមប្រភពទន្លេដា នាំគ្នាចុះពីភ្នំ ដោយក្តីរីករាយចូលរួមអំណរបុណ្យចូលឆ្នាំថ្មី។
យោង៖ ខាក់គៀង/VOV-តីបាក់-វិមាន

បរិយាកាសប៉ុន្មានថ្ងៃឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ជនរួមជាតិភាគតិចរាប់ពាន់នាក់នៅស្រុកមឿងតែ ដូចជា៖ ជនជាតិកុង ម៉ាង ស៊ីឡា ហាញី ឡាហូវ។ល។ បានចុះពីភ្នំចូលរួមសប្បាយថ្ងៃដើមឆ្នាំថ្មី។

ដើម្បីបង្កើតទីលានកម្សាន្ត នៅទីប្រជុំជនមឿងតែ រដ្ឋអំណាចភូមិភាគបានចាត់តាំងបរិយាកាសវប្បធម៌ជនជាតិនិងចាត់តាំងសកម្មភាពវប្បធម៌ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងចតុទ្ទិស។

ជនជាតិនីមួយៗ តែងបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដោយឡែករបស់ខ្លួនក្នុងឱកាសថ្ងៃបុណ្យ ឆ្លងតាមរយៈសម្លៀកបំពាក់និងចង្វាក់រាំ ដែលដិតដាមដោយលក្ខណៈភូមិភាគនីមួយៗ។

សូរគងស្គរបានបន្លឺឡើងកងរំពងពេញព្រៃភ្នំ បានទាក់ទាញភ្ញៀវទេសចរមកកាន់មឿងតែ។

មកកាន់មឿងតែក្នុងឱកាសដើមឆ្នាំ ភ្ញៀវទេសចរនៅទាំងបានភ្លក់រសជាតិម្ហូបអាហារពិសេស ដែលជនជាតិនៅទីនេះធ្វើផ្ទាល់ដៃ។