06/01/2020 - 10:13

ពិ​និត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​កសិករ​

គ្រូ​ពេទ្យ​នៃ​មន្ទី​រ​ពេទ្យ​ហ៊ុងវឿង ក្រុង​ហូជីមិញ​ ពិ​និត្យ​ជំ​ងឺ​ជូន​អ្នក​ក្រ។​

នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​ឆ្នាំ​២​០​១​៩​ សមាគម​កសិករ​ខេត្ត​ត្រាវិ​ញ បាន​ចលនា​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទី​រ​ពេទ្យ​ហ៊ុងវឿង សហកា​រជា​មួយ​សមាគម​កាក​បាទ​ក្រហម​ក្រុង​ហូជីមិញ​ រៀប​ចំ​ពិ​និត្យ​ជំងឺ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នៅ​ឃុំ​មីឡុង​ណាម ស្រុក​កូវង៉ាង ខេត្ត​ត្រាវិ​ញ។​  ក្រុម​ក៏​បាន​ពិ​និត្យ​ជំងឺ​ទូទៅ​ជូន​មា​មីង​ប្រ​មាណ​៥​០​០​លើ​កនាក់​។​ ពិ​សេស​ ពេល​មាមីង​មក​ពិ​និត្យ​ជំងឺ​ ក្រុម​ការ​ងារ​នៅទាំង​​ជូនស្ករ​ ទឹក​ដោះគោ​ទៀ​ត​ផង​។​ តម្លៃ​នៃ​ការ​ពិ​និត្យ​ជំងឺ​ និង​ផ្តល់​ថ្នាំ​លើ​កនេះ​សរុប​៦​៥​លាន​ដុង​។​

នេះ​ជា​លើ​កទី​២​ ដែល​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទី​រ​ពេទ្យ​ហ៊ុង​វឿង ក្រុង​ហូជីមិញ​ ចុះ​មក​ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​មា​មីង​កសិករ​នៅ​ខេត្ត​ត្រាវិ​ញ។​ កាល​ពី​ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៩​ ក្រុម​ក៏​បាន​ចុះ​មក​ពិ​និត្យ​ជំងឺ​ ផ្តល់​ថ្នាំ​និង​ជូន​អំ​ណោយ​នៅ​ឃុំ​ប៊ិ​ញភូ ស្រុក​កាង​ឡុង​ ខេត្ត​ត្រា​វិញផង​ដែរ​៕

សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ