សមាគមកសិករខេត្តសុកត្រាំង បានរៀបចំកិច្ចប្រជុំបូកសរុបចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល២០១៤ -២០១៩។
លោកហ្វិញវ៉ាន់ស៊ុម អនុលេខានៃគណៈកម្មាធិកាបក្សខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាព និងបុគ្គល។
ក្នុងដំណាក់កាល២០១៤-២០១៩ មធ្យមភាគរៀងរាល់ឆ្នាំ មានសមាជិក កសិករបានចុះឈ្មោះកិត្តិនាមជាគ្រួសារផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់កើនឡើងជាលំដាប់ ឆ្នាំក្រោយខ្ពស់ជាងឆ្នាំមុន។ ជាក់ស្តែង ឆ្នាំ២០១៩ មាន១៣២.៣៨៣គ្រួសារបានចុះឈ្មោះ ហើយបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ប្រមាណ៧៩.៤២៩គ្រួសារ សរុបអត្រា៦០% បើប្រៀបជាមួយនឹងគ្រួសារចុះឈ្នោះ។ ក្នុងនោះ មាន២៩៨គ្រួសារសម្រេចកិត្តិនាមជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម ថ្នាក់ខេត្តមាន២.០៦៧គ្រួសារ ថ្នាក់ស្រុក ទីរួមខេត្ត ក្រុងមាន២០.៤៨៥គ្រួសារនិងថ្នាក់មូលដ្ឋានមាន៥៦.៥៧៩គ្រួសារ។
ស្របឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរដល់សមូហភាព បុគ្គលចំនួន១៥០ ដែលមានស្នាដៃឆ្នើមក្នុងការចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព៕
លីធាន-លីសៀ