30/12/2019 - 16:33

កើ-ដអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​

យោង​តាម​ប្រ​សាសន៍​លោក​ចូវ​វៀត​ថា​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​កើ-ដ ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ ស្ថាន​ភាព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ក្នុង​ជន​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្ត្រ​ស្រុក​មាន​ការ​វិ​វឌ្ឍ​ន៍​យ៉ាង​សកម្ម​។​ ជីវភាព​របស់​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​។​

គ្រួ​សារ​ជា​ច្រើន​នៅ​កើ-ដ ទទួល​បាន​ការ​ឧប​ត្ថម្ភ​របស់​រដ្ឋ​ ក៏​បាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ដូច្នេះ​មាន​កសិករ​ជន​ជា​តិ​ភាគ​តិ​ច​ ជា​ច្រើន​ ជា​គំ​រូ​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវកម្ម​ពូកែ​។​ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ត្រូវ​បាន​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​មនុស្ស​ម្នាក់​ៗ​ក្នុង​ជន​ជា​តិ​ភាគ​តិ​ច​ ក៏​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។​  ស្រុក​បាន​ផ្តោត​ទៅ​លើ​ការ​ទាញ​់យក​ផល និង​ចលនា​រាល់​ប្រ​ភព​ធនធាន​ ព្រម​ទាំង​ប្រើ​ប្រាស់​ដើម​ទុន​មជ្ឈិម​ ថវិ​កា​របស់​ទី​ក្រុង​ចំ​គោ​ល​ដៅ​ក្នុង​ការ​វិ​និ​យោ​គ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ដែល​មាន​ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​។​ ផ្តើ​មពីនោះ​ ជីវភាព​របស់​ជន​ជា​តិ​ភាគ​តិ​ច​ក៏​មាន​ស្ថេរ​ភាព​។​ ជន​រួម​ជា​តិ​នឹង​នរចិត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល ​ឈាន​ឡើង​ដោយ​ខ្លួន​ឯ​ង​ ជា​ជំហាន​ៗ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ល។​

ដងផ្លូវ​ទៅ​កាន់​ឃុំ​​​ជន​ទប​ថ្មី​ថើយស្វឹង​ ស្រុក​កើ-ដ។​ 

យោង​តាម​ប្រ​សាសន៍​របស់​លោក​ហ្វិញ​វ៉ាំង​ហ្វាត់ ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តា​លស្រុក​កើ-ដ ឱ្យ​ដឹង​៖ ការ​ងារ​អប់​រំនិង​បណ្តុះ​បណ្តា​លនៅ​ភូមិ​ភាគ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ ជា​មួយ​នឹង​គោ​ល​នយោ​បាយ​លើ​កកម្ពស់​គុណ​ភាព​អប់​រំតំ​បន់​ដែល​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​។​ ប្រ​ព័ន្ធ​សាលា​រៀន​គ្រប់​កម្រិត​សិក្សា​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​យ៉ាង​សម​រម្យ​ ឆ្លើ​យ​តប​នឹង​តម្រូវ​ការ​សិក្សា​របស់​កូន​ចៅ​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ ទទ្ទឹមនឹង​នោះ​ គោ​ល​នយោ​បាយ​អា​ទិភាព​សម្រាប់​និស្សិត​ជន​ជា​តិ​ភាគ​តិ​ច​ត្រូវ​បាន​ធានា​។​ ក្នុង​ឆ្នាំ​សិក្សា​២​០​១​៨​-២​០​១​៩​ អត្រា​កុមារ​អា​យុ​៥​ឆ្នាំ​ទៅ​កាន់​សាលា​រៀន​សម្រេច​៩​៨​២​% បឋម​សិក្សា​សម្រេច​១​០​០​% អនុ​វិ​ទ្យា​ល័យ​១​០​០​% អត្រា​និស្សិត​ចូល​រៀន​កម្រិត​អនុ​មហា​វិ​ទ្យា​ល័យ​និង​មហា​វិ​ទ្យា​ល័យ​កាន់​តែ​កើន​ឡើង​។​ ស្រុក​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ការ​ងារ​ធ្វើ​ដល់​សិស្ស​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​តាម​របប​ជម្រើស​តាំង​។​ 

លោក​ត្រឿង​ថា​ញ់សាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​កើ-ដ មាន​ប្រ​សាសន៍​៖ “ការ​វិ​និ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ដែល​មាន​ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ មាន​ឥទ្ធិ​ពលយ៉ាង​សកម្ម​និង​ធ្វើ​ឱ្យ​ផ្លាស់​មុខ​មាត់​សេដ្ឋ​កិច្ច​-សង្គម​របស់​ស្រុក​ ធានា​បម្រើ​ជីវភាព​របស់​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ​។​ បច្ចុ​ប្បន្ន​ ដងផ្លូវ​តភ្ជាប់​ឃុំ​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ បាន​ចាក់​កៅ​ស៊ូ​១​០​០​%  និង​ផ្លូវ​តាម​ភូមិ​ជា​ង​៩​៥​%ត្រូវ​បាន​កសាង​រឹង​មាំ​សម្រេច​បទ​ដ្ឋាន​បច្ចេក​ទេស​ ដែល​ចែង​ក្នុង​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​។​ ដំណាក់​សុខាភិបាល​សម្រេច​បទ​ដ្ឋាន​១​០​០​%; សាលា​រៀន​ទាំង​អស់​ធានា​ល្អ​គ្រប់​កម្រិត​សិក្សា​ ក្នុង​នោះ​មាន​៣​៥​/៤​៨​សាលា​សម្រេច​បទ​ដ្ឋាន​ជា​តិ​។​ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សម្រេច​៩​៩​,៩​% អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​បច្ចេក​ទេស​សម្រេច​៩​៨​,០​៣​% ។​ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​សម្រេច​៩​៩​,២​៨​% ។​ នៅ​ឃុំ​នានា​ដែល​មាន​ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​ សុទ្ធ​តែ​មាន​សេវា​ប្រៃ​សណីយ៍​ទូរ​គមនាគមន៍​ និង​អ៊ីន​ធឺ​ណិត​។​ ជន​ជា​តិ​ភាគ​តិ​ច​១​០​០​% បាន​ស្តាប់​វិ​ទ្យុ​និង​មើល​ទូរ​ទស្សន៍​” ៕ 

ហាថា​ញ់-លេង​មី

ចែករំលែកអត្ថបទ