មហោស្រពឈុតល្ខោនបាសាក់និងរបាំរឿង តំបន់វាលរាបទន្លេគឺវឡុងលើកទី១ ឆ្នាំ២០១៩ អាស្រ័យស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្តសុកត្រាំងសហការជាមួយនឹងនាយកដ្ឋានទូរទស្សន៍ភាសាជនជាតិ VTV5 (ទូរទស្សន៍វៀតណាម) ចាត់តាំងឡើងទើបបានបញ្ចប់។ មហោស្រពបានបន្សល់នូវចំណាប់អារម្មណ៍យ៉ាងល្អប្រសើរក្នុងទឹកចិត្តទស្សនិកជននិងសិល្បករមិនមែនអាជីពរាប់រយនាក់ មកពីខេត្ត ក្រុងនានានៅតំបន់ណាមបូ។
ឈុតល្ខោនបាសាក់ទទួលបានរង្វាន់លេខ ៣ ដែលដកស្រង់ក្នុងរឿង”រក្សាដែនសីមា”របស់ក្រុមសិល្បៈវត្តព្រះបួនព្រះភក្រ្ត ឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង។
បងថាច់សុខន សិល្បករមកពីក្រុមសិល្បៈខ្មែរខេត្តកាម៉ាវឱ្យដឹង៖ “យើងខ្ញុំចូលរួមសមោសរគឺសំដៅដល់ការរួមចំណែកអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ព្រមជាមួយនោះ ដើម្បីបង្ហាញឱ្យឃើញថាខេត្តកាម៉ាវក៏មានក្រុមសិល្បៈខ្មែរដែរ ហើយក៏បានអភិរក្សល្ខោន បាសាក់របស់ជនរួមជាតិខ្មែររហូតដល់សព្វថ្ងៃ”។ បងច័ន្ទកុសល ប្រធានក្លឹបសិល្បៈឃុំដូងចូវ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ឱ្យដឹង៖ “ច្រើនឆ្នាំមកនេះ មិនទាន់មានខេត្តណាជំហរចាត់តាំង ប្រឡងសិល្បៈល្ខោនបាសាក់និងរបាំរឿងនៅឡើយ នេះជាលើកដំបូងដែលយើងខ្ញុំបានចូលរួមសម្ដែង។ មហោស្រពលើកនេះ ជាឱកាសសម្រាប់ក្លឹបសិល្បៈនៅឃុំតំបន់ឆ្ងាយដាច់ស្រយាលដូចជាឃុំដូងចូវរបស់យើងខ្ញុំមានឱកាសបានចូលរួមសម្ដែង នាំយកសិល្បៈល្ខោនបាសាក់និងរបាំ មកសម្ដែងចែកជូនជនរួមជាតិខ្មែរណាមបូ។ ព្រមជាមួយនោះ រួមចំណែកថែរក្សាតម្លៃវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរ”។
មហោស្រពដកស្រង់នូវឈុតល្ខោនបាសាក់និងរបាំរឿង តំបន់វាលរាបទន្លេគឺវឡុងលើកទី១ ឆ្នាំ២០១៩ ទាក់ទាញសិល្បករ តន្រ្តីករមិនមែនអាជីពជាង២០០នាក់ មកពីអង្គភាពចំនួន ៧ នៅខេត្តសុកត្រាំង ត្រាវិញ និងកាម៉ាវចូលរួម។ ក្រុមនីមួយៗ តម្រូវសម្ដែង ៩ ឈុត ល្ខោនបាសាក់ ៦ឈុត និងរបាំរឿង ៣ ឈុត ប្រមូលផ្ដុំលើប្រធានបទប្រវត្តិសាស្រ្ត ស្ងើចសរសើរប្រវេណីត្រចះត្រចង់របស់ជនជាតិ ស្នេហាជាតិមាតុភូមិ ការអប់រំអំពីប្រវត្តិសាស្រ្ត វប្បធម៌ជនជាតិ បំផុសស្មារតី មោទនភាពជាតិ ក្នុងសហគមន៍ប្រជាជន។ល។ លោកសើុងលឿង អនុប្រធានសមាគមសិល្បៈអក្សរសីល្ប៍បណ្តាជនជាតិភាគតិចវៀតណាម ប្រធានគណៈមេប្រយោគ បានវាយតម្លៃ៖ “រាល់ឈុតសម្ដែងរបស់ក្រុមនីមួយៗ គឺស្របទៅតាមខ្លឹមសារប្រវត្តិពិត រឿងព្រេងបុរាណ ប្រជាប្រិយនិងនិន្នាការសម័យទំនើប; ចងក្រងយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ ច្បាមទៅតាមលក្ខណៈពិសេសរបស់សិល្បប្រពៃណីជនជាតិ។ មានឈុតសម្ដែងជាច្រើនបានបង្ហាញច្បាស់ពីការខំប្រឹងប្រែង ស្រាវជ្រាវ និងទម្រង់សម្ដែងតាមបែបបទថ្មី បង្កឱ្យមានភាពទម្លុះទម្លាយច្នៃប្រតិដ្ឋពីតម្លៃវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរណាមបូ។ មហោស្រពមានអត្ថន័យយ៉ាងសំខាន់ រួមចំណែកអភិរក្ស ផ្សព្វផ្សាយ ពង្រីកតម្លៃការសម្ដែងជាលក្ខណៈប្រជាប្រិយជនជាតិ ប្រពៃណីដ៏វិសេសវិសាលរបស់ជនរួមជាតិខ្មែរណាមបូ។ ជាពិសេសក្នុងបរិបទដែលសិល្បៈប្រពៃណីនេះកំពុងប្រឈមនឹងការលំបាកសាកល្បងជាច្រើនក្នុងការអភិរក្សផ្លាស់ថ្មីនិងអភិវឌ្ឍ”៕
លីធាន - ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។