មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/12/2019 - 17:25

តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ស្រុក​កើ-ដមាន​ការ​រីក​ចម្រើន​

កើ-ដជា​ស្រុក​ដែល​មាន​ជន​ជា​តិ​ភាគ​តិ​ច​រស់​នៅ​ច្រើន​កុះ​ករ​នៅ​ក្រុង​កឹង​ធើ​។​ ជន​រួម​ជា​តិ​ខ្មែរ​ភាគ​ច្រើន​រស់​នៅ​ឃុំ​ថើយ​ស្វឹង​ ថើយ​ដុង​ ដុង​ថាំង ដុង​ហុីប និង​ទី​ប្រ​ជុំ​ជន​កើ-ដ។​ រយៈ​ពេល​កន្លង​ ក្រុង​បាន​អនុ​វត្ត​ល្អ​នូវ​គោ​ល​នយោ​បាយ​អា​ទិ​ភាព​ពិ​សេស​ដោយ​ឡែក​សម្រាប់​ជន​ជា​តិ​ភាគ​តិ​ច​ ម្ល៉ោះ​ហើយ​ ភូមិ​ភាគ​ទាំង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​រីក​ចម្រើន​។​

  ទី​ប្រ​ជុំ​ជន​កើ-ដពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សម​រម្យ​។​

តាម​ប្រ​សាសន៍​លោក​ត្រឿង​ថា​ញ់សាង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ស្រុក​កើ-ដ ឱ្យ​ដឹង​៖ ស្ថាន​ភាព​អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ស្រុក​ មាន​ការ​លូត​លាស់​យ៉ាង​សកម្ម​ ជីវភាព​ជន​រួម​ជា​តិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើ​កស្ទួយ​យ៉ាង​ច្បាស់​ក្រឡែត​ គ្មាន​នៅ​ផ្ទះ​សម្បែង​ទ្រុឌទ្រោម​ទៀ​ត​។​ មាន​គ្រួ​សារ​ជា​ច្រើន​ដែល​រដ្ឋ​ជំនួយ​ ក៏​បាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​បង្គួរ​។​ ទន្ទឹម​នឹង​នោះ​ មាន​កសិករ​ជន​ជា​តិ​ភាគ​តិ​ច​ជា​ច្រើន​ជា​គំ​រូ​ផលិត​ និង​ធ្វើ​អា​ជីវកម្ម​ពូកែ​ គម្លាត​ក្រនិង​មាន​ត្រូវ​បាន​កាត់​បន្ថយ​។​ ផ្ដើម​ពី​នោះ​ ប្រាក់​ចំ​ណូល​គិត​ជា​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។​ (ចុង​ឆ្នាំ​២​០​១​៨​ គិត​ប៉ា​ន់​ស្មាន​សម្រេច​២​៤​លាន​ដុង​/នាក់​/ឆ្នាំ​ បើ​ប្រៀប​នឹង​ឆ្នាំ​២​០​១​៤​កើន​៦​លាន​ដុង​/នាក់​/ឆ្នាំ​)។​   

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ដូច​ខាង​លើ​ស្រុក​ បាន​ផ្ដុំ​កម្លាំង​ទាញ​យក​ផល កៀរ​គររាល់​ប្រ​ភព​កម្លាំង​និង​ប្រើ​ប្រាស់​ចំ​គោ​ល​ដៅ​ប្រ​ភព​ទុន​របស់​មជ្ឈិម​ ថវិ​កា​របស់​ក្រុង​ក្នុង​ការ​វិ​និ​យោ​គ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិ​វឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​  ម្ល៉ោះ​ហើយ​ ជីវភាព​របស់​មាមីង​ជន​ជា​តិ​ភាគ​តិ​ច​បាន​លំ​នឹង​ស្ងប់ចិត្ត​ក្នុង​ការ​ផលិត​។​ សព្វ​ថ្ងៃ​ ផ្លូវ​តភ្ជាប់​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ នៅ​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ត្រូវ​បាន​ក្រាលកៅ​ស៊ូ​១​០​០​% និង​មាន​ផ្លូវ​ភូមិ​ជា​ង​៩​៥​%ត្រូវ​បាន​ពង្រឹង​ សម្រេច​បទ​ដ្ឋាន​បច្ចេក​ទេស​ដែល​បាន​កំ​ណត់​ក្នុង​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​; ដំណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​១​០​០​% សាលា​រៀន​ធានា​ តម្រូវ​ការ​រៀន​សូត្រ​នៅ​គ្រប់​កម្រិត​សិក្សា​ មាន​សាលា​រៀន​៣​៥​/៤​៨​សម្រេច​បទ​ដ្ឋាន​ជា​តិ​; អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​៩៩​,៩​% អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សុវត្ថិ​ភាព​បច្ចេក​ទេស​៩៨​,០៣​%; អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​សម្រេច​៩​៩​,២​៨​%។​ បណ្តា​ឃុំ​ដែល​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ សុទ្ធ​តែ​មាន​កន្លែង​ផ្គត់​ផ្គង់​សេវា​ប្រៃសណីយ៍ ទូរ​គមនា គមន៍​ អិនធើណិត; ជន​ជា​តិ​ភាគ​តិ​ច​ទាំង​១​០​០​%សុទ្ធ​តែ​បាន​ស្ដាប់​វិ​ទ្យុ​ មើល​ទូរ​ទស្សន៍​។​ ស្រុក​កំ​ពុង​បន្ត​ការ​អនុ​វត្ត​គម្រោង​ឧប​ត្ថម្ភ​វិ​និ​យោ​គ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិ​វឌ្ឍ​ន៍ផលិត​កម្ម​ចំ​ពោះ​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​២​(ភូមិ​ថើយ​ត្រឿង​១​ ថើយ​ត្រឿង​២​របស់​ឃុំ​ថើយ​ស្វឹង​) តាម​កម្ម​   វិ​ធី​ ១​៣​៥​ ដំណាក់​កាល​២​។​

អា​ស្រ័យ​គោ​ល​នយោ​បាយ​អា​ទិ​ភាព​ត្រូវ​បាន​អនុ​វត្ត​ព្រម​ៗ​គ្នា​ និង​មាន​កម្ម​វិ​ធី​ គម្រោង​គួបផ្សំ​ឯ​ទៀ​ត​ គ្រួ​សារ​ក្រី​ក្រមាន​លក្ខណ​សម្បត្តិ​ឈាន​ឡើង​ក្នុង​ជីវភាព​។​ គិត​មក​ទល់​សព្វ​ថ្ងៃ​ ស្រុក​កើ-ដ នៅ​មាន​គ្រួ​សារ​ក្រី​ក្រចំ​នួន១​១​៨​គ្រួ​សារ​ ស្រូប​អត្រា៥​,២​៥​%; គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ៣៥​០​ គ្រួ​សារ​ ស្រូប​អត្រា​ ១​៥​,៥​៨​% (តាម​បទ​ដ្ឋាន​ក្រនៃ​សេច​ក្ដី​សម្រេច​លេខ ​៥​៩​/QĐ-TTg) បើ​ប្រៀប​នឹង​មហា​សន្និ​បាត​លើ​កទី ​២​ ឆ្នាំ ​២​០​១​៤​ គ្រួ​សារ​ក្រី​ក្រថយ​ចុះ​៣​១​៨​គ្រួ​សារ​ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រថយ​ចុះ​៧​៩​គ្រួ​សារ​៕

                                   ហាថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទី​ប្រ​ជុំ​ជន​កើ-ដ