16/12/2019 - 17:25

បង្កើន​គុណ​ភាព​គ្រប់​ជ្រុង​ជ្រោយ​ដល់​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ស្រុក​ហ្គក្វាវ

រយៈ​ពេល​កន្លង​ ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ផ្តុំ​កម្លាំង​វិ​និ​យោ​គ​សម្រាប់​ការ​អភិ​វឌ្ឍ​លើគ្រប់​ជ្រុង​ជ្រោយ​ដល់​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​។​ ផ្តើ​មពីនោះ​ បាន​នាំ​មក​នូវ​លទ្ធ​ផល​ជា​ក់​ស្តែ​ង ដោយ​លើ​កកម្ពស់​ជីវភាព​សម្ភារៈ​ និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​នៅ​លើ​ភូមិ​សាស្រ្ត​។​

ស្រុក​ហ្គក្វាវ ជូន​បាសាំង​ទឹក​ដល់​គ្រួ​សារ​ជន​ជា​តិ​ភាគ​តិ​ច​មាន​ស្ថាន​ភាព​លំ​បាក​។​

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជា​តិ​ខេត្ត​គៀង​យ៉ាង​ សរុប​តម្លៃ​ផលិត​កម្ម​នៅ​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​និយាយ​ដោយ​ឡែក​ និង​ទូទាំង​ស្រុក​ហ្គក្វាវនិយាយ​រួម​ កើន​មធ្យម​ភាគ​១​៨​,២​៧​% រៀង​រាល់​ឆ្នាំ​ និង​កើន​ ៥​,៦​៧​% បើ​ប្រៀប​នឹង​ឆ្នាំ ​២​០​១​៣​។​ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​បង្វែរ​ជា​សន្សឹម​ៗ​តាម​ទិស​ដៅ​កើន​សមាមាត្រខាង​ឧស្សា​ហកម្ម​ និង​សំ​ណង់​ពាណិ​ជ្ជកម្ម​និង​សេវា​កម្ម​។​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជា​តិ​ភាគ​តិ​ច​ថយ​ចុះ​ឆាប់​រហ័ស​ចាប់​ពី​ ១​១​,០​៥​% នៅ​ឆ្នាំ​២​០​១​៣​ ថយ​ចុះ​នៅ​ត្រឹម​តែ​ ៤​,៩​៦​% ឆ្នាំ ​២​០​១​៨​។​

ផ្លូវ​គមនាគមន៍​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ត្រូវ​បាន​កសាង​ត្រឹម​ត្រូវ​។​

ដើម្បី​សម្រេច​បាន​នូវ​លទ្ធ​ផល​ខាង​លើ​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​នូវ​គោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​អំ​ពី​លំ​នៅ​ឋាន​ ដី​ធារផ្ទះ​ ដី​ផលិត​កម្ម​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​គ្រួ​សារ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រ តាម​រយៈ​សេច​ក្តី​សម្រេច​លេខ ​១​៦​៧​ សេច​ក្តី​សម្រេច​លេខ​ ២​៩ ​របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។​ ផ្តើ​មពីនោះ​ បាន​ឧប​ត្ថម្ភ​ដល់​ប្រ​ជា​ជន ​១​៧​១ ​គ្រួ​សារ​ គិត​ជា​ទឹក​បា្រក់ជា​ង ​២​,៣​ ពាន់​លាន​ដុង​ ឧប​ត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ជិត ​៧​០​០​លើ​កនាក់​ ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ នៅ​តំ​បន់​លំ​បាក​  តាម​សេច​ក្តី​សម្រេច​លេខ ​១​០​២ ​របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​នានា​ស្ថិត​ក្នុង​តំ​បន់ ​II ឧប​ត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​តាម​សេច​ក្តី​សម្រេច​លេខ ​៧​៥​៥​ ដើម្បី​វិ​និ​យោ​គ​កសាង​ថ្មី​ និង​បង្កើន​កម្លាំង​ថា​មពល​ បើ​ក​ទូលាយ​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ប្រ​មូលផ្តុំ​នៅ​តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ ថវិ​កា​វិ​និ​យោ​គ​ជា​ង​ ៤ ​ពាន់​លាន​ដុង​ដល់​ប្រ​ជា​ជន​ជិត​ ៧​០​០ ​គ្រួ​សារ​នៅ​តំ​បន់​ទទួល​ផល។​ ទន្ទឹម​នឹង​នោះ​  គ្រួ​សារ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រនៅ​តាម​ឃុំ​ ទី​ប្រ​ជុំ​ជន​របស់​ស្រុក​ ដែល​នៅ​រាយ​ប៉ា​យក៏​បាន​ផ្គត់​ផ្គង់​ឧប​ករណ៍​តម្កល់​ទឹក​ប្រើ​ប្រាស់​ ជួយ​ដល់​គ្រួ​សារ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្រី​ក្រកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​ព្រែក​ ប្រ​ឡាយ​ ស្រះ​ អណ្តូង​កខ្វក់​ដែល​មិន​បាន​វិ​និ​ច្ឆ័យ​។​ល។​ ស្រុក​ក៏​បាន​វិ​និ​យោ​គ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដល់​តំ​បន់​លំ​បាក​ តំ​បន់​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ ដូច​ជា​៖ ស្ពាន​ ផ្លូវ​គមនាគមន៍​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​  អគ្គិ​សនី​ឋាមពល​ទាប​ សាលា​រៀន​ ដំណាក់សុខា​ភិបាល​ ផ្សា​រឃុំ​។​ល។​ ដោយ​ប្រ​ភព​ទុន​វិ​និ​យោ​គ​សរុប​ជា​ង​៦​៥​៤​ពាន់​លាន​ដុង​។​

រយៈ​ពេល​៥​ឆ្នាំ​កន្លង​ មាន​កូន​ចៅ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ប្រ​មាណ​ជា​ង​២​.០​០​០​លើ​កនាក់​ បាន​ចូល​រៀន​វគ្គ​បង្រៀន​របរជន​បទ​ និង​មាន​មនុស្ស​ជា​ង ​៣​.៧​០​០ ​នាក់ ​បាន​ពិគ្រោះ​ ឧទ្ទេស​នាម​ និង​ស្វែង​រកការ​ងារ​ធ្វើ​នៅ​រោង​ចក្រ​ សហគ្រាស​ក្នុង​និង​ក្រៅ​ខេត្ត​។​ល។​ បង​ស្រី​ធីឡឹង​ នៅ​ឃុំ​ឌិញ​អា​ង​ ឱ្យ​ដឹង​៖ “រដ្ឋ​តែ​ងយក​ចិត្ត​ទុក​ដាក់​ដល់​មាមីង​ខ្មែរ​ ម្ល៉ោះ​ហើយ​អ្នក​ណាក៏​ខិត​ខំ​រកស៊ី​ ឆ្លង​កាត់​លំ​បាក​ដើម្បី​ចាក​ផុត​ពីភាព​ក្រី​ក្រ”៕

                                                      ហាថា​ញ់-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុក​ហ្គក្វាវ