វេជ្ជបណ្ឌិតផាមថាញ់ផុង នាយករងមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ឱ្យដឹង៖ លើកដំបូងនៅមន្ទីរពេទ្យ និងនៅតំបន់វាលរាបទន្លេគឺវឡុង បានធ្វើការវះកាត់សសៃឈាមបេះដូង៣ករណីបន្តបន្ទាប់ក្នុងមួយថ្ងៃ ដោយមានប្រើប្រព័ន្ធម៉ាស៊ីនតាមដានចលនាលោហិតជាប្រចាំ។ ការវះកាត់ត្រូវបានជំនួយផ្នែកឯកទេសពីអ្នកជំនាញការក្រុម Impact Health វៀតណាម និងមន្ទីរពេទ្យចើរ៉ៃ។

ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់ឱ្យអ្នកជំងឺ។

គ្រូពេទ្យកំពុងថែទាំអ្នកជំងឺ។
អ្នកជំងឺម្នាក់សុំមិនបញ្ចេញឈ្មោះ អាយុ៦០ឆ្នាំនៅខេត្តវិញឡុង បានធ្វើការវះកាត់សសៃឈាមបេះដូងចំនួន៣ ដោយមិនប្រើបច្ចេកទេសចរន្តឈាមខាងក្រៅកាយ off-pump។ អ្នកជំងឺម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ អាយុ៥៣ឆ្នាំ នៅខេត្តវិញឡុង បានធ្វើការវះកាត់សសៃឈាម បេះដូងចំនួន៣ដោយដាក់ប្រឹសពីរសន្ទះ។ និងមានអ្នកជំងឺម្នាក់ទៀតសុំលាក់ឈ្មោះអាយុ៧២ ឆ្នាំនៅខេត្តហូវយ៉ាង បានគ្រូពេទ្យវះកាត់ព្យាបាលដល់ទៅ៤ជំងឺ គឺបានធ្វើការវះកាត់សសៃឈាមបេះដូង ផ្លាស់ប្រឹសពីរសន្ទះជីវសាស្រ្ត ធ្វើការវះកាត់Cox-Maze ព្យាបាលរំញ័រក្រដាសត្រចៀក ដាក់ប្រឹសបីសន្ទះ De-Vega។
ពិសេសក្នុងថ្ងៃវះកាត់នេះ គ្រូពេទ្យបានប្រើប្រព័ន្ធតាមដានចលនាលោហិតជាប្រចាំ ។ នេះគឺជាប្រព័ន្ធមួយតាមដានចលនាលោហិតទំនើបស្ទង់ជាប្រចាំទិន្នន័យចលនាលោហិត មានប្រយោជន៍យ៉ាងសំខាន់ក្នុងដំណាក់ការវះកាត់ និងប្រពោធកម្មក្រោយពីវះបេះដូង។
ស្របឱកាសនេះដែរ ក្រុមImpact Health វៀតណាម បានមកធ្វើការជាមួយមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមកឹងធើ ពីឯកទេសសរសៃឈាមបេះដូង និងជំនួយឧបករណ៍ពេទ្យ ថ្នាំសង្រ្គោះបន្ទាន់ និងបន្ទះstent សរសៃឈាមដោយប្រើថ្នាំបិទចំនួន៣៣បន្ទះ វះកាត់ជំងឺ សន្ទះបេះដូង និងវះកាត់សសៃឈាមបេះដូងចំនួន១០ករណីដល់អ្នកជំងឺក្រីក្រ សរុបថវិកា៤ពាន់លានដុង៕
ហ្វែហ្វា-មុនី