25/11/2019 - 16:05

លើ​កកម្ពស់​ស្មារ​តី​និង​ភារ​កិច្ច​របស់​ប្រ​ជា​ជន​

តាម​ប្រ​សាសន៍​លោក​គឹមទ្រុង​ យ៉ុងអនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហ្វា​លឺវ ក្រុង​វីថា​ញ់ ខេត្ត​ហូវ​យ៉ាង​ ក្នងដំណើរ​ការ​កសាង​ជន​បទ​ថ្មី​ ឃុំ​តែ​ងយក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើ​កកម្ពស់​ស្មារ​តី​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​ប្រ​ជា​ជន​រស់​នៅ​។​

  ខ្លោង​ទ្វារ​សន្តិ​សុខ​នៅ​ភូមិ​ថា​ញ់ភូ។​

អ្នក​មីង​យ័ញ​ធីយ៉ាត់ នៅ​ភូមិ​ថា​ញ់ភូ ឃុំ​ហ្វា​លឺវ ក្រុង​វីថា​ញ់ រៀប​រាប់​ឱ្យ​ដឹង​៖ "តាំង​ពី​ថ្ងៃ​មាន​ផ្លូវ​គមនាគមន៍​ជន​បទ​កាត់​ភូមិ​ថា​ញ់ភូ ភូមិ​ថា​ញ់ទ្រុង​ ថា​ញ់ឡើយ​ តភ្ជាប់​នឹង​ផ្លូវ​កៅ​ស៊ូ​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ​បាន​ក្រាលបេតុង​រួច​ស្រេច​ គឺ​អា​ច​បើ​ក​បរ​ម៉ូតូ​ចូល​ដល់​ចុង​ភូមិ​តែ​ម្តង​  ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​មាន​ភាព​ច្របូក​ច្របល់បន្តិច​ ពីព្រោះ​តែ​ងមាន​មុខ​សញ្ញា​ពីកន្លែង​ដទៃ​មក​ជា​រឿយ​ៗ​។​ ព្រោះ​ហេតុ​នោះ​ ពេល​នគរ​បាល​ឃុំ​ចុះ​ទៅ​ផ្សព្វ​ផ្សា​យ​កសាង​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ប្រ​ជា​ជន​ក្នុង​ភូមិ​ក៏​យល់​ស្រប​ភ្លាម​"។​ តាម​ប្រ​សាសន៍​បង​ង្វៀន​ង៉ុក​ឡើយ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​លឺវ    ខ្លោង​ទ្វារ​សន្តិ​សុខ​ភូមិ​  ថា​ញ់ភូ បាន​ដាក់​ត្រង់​កណ្តាល​ស្ពាន​ ម្ល៉ោះ​ហើយ​បើ​បិទ​ខ្លោង​ទ្វារ​ហើយ​ ជន​ល្មើស​មាន​តែ​លោត​ចុះ​ប្រ​ឡាយ​ប៉ុណ្ណោះ​។​ ប្រ​ជា​ជន​នៅ​ក្បាល​ស្ពាន​ទាំង​សង​ខាង​តែ​ងបាន​កង​កម្លាំង​ឈាន​មុខ​របស់​ឃុំ​ណែនាំ​ពីរបៀប​វិ​និ​ច្ឆ័យ​រហ័ស ​ពេល​ហេតុ​ការ​ណ៍​កើត​ឡើង​។​ ក្រៅ​ពីវាយ​រគាំ​ង ប្រ​កាស​អា​សន្ន​ ទូរ​ស័ព្ទ​ដៃ​បាន​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រ​សិ​ទ្ធ​ភាព​។​ បង​ថា​ច់​ហ្វា​ង​ត្វឹង ត្រូវ​ជា​ចៅ​របស់​អ្នក​មីង​យ៉ាត់ ឱ្យ​ដឹង​៖ "ជា​ប្រ​ជា​ជន​រស់​នៅ​ក្បែរ​ខ្លោង​ទ្វារ​សន្តិ​សុខ​ យើង​ត្រូវ​មាន​ភារ​កិច្ច​បិទ​ទ្វារ​ពេល​មាន​ករណី​ចោរលួច​ ខណៈ​ពេល​ឮ​ទូរ​ស័ព្ទ​ហៅ​មក​ប្រាប់​គឺ​ខ្ញុំ​ចេញ​បិទ​ទ្វារ​ភ្លាម​។​ មិន​ត្រឹម​តែ​រូប​ខ្ញុំ​ទេ បង​ប្អូន​ផ្សេង​ទៀ​ត​ដែល​រស់​នៅ​ក្បែរ​ខ្លោង​ទ្វារ​ក៏​បាន​ឯ​កភាព​គ្នា​ដូច្នេះ​ទាំង​អស់​"។​

 មិន​ចំ​ពោះ​តែ​ភូមិ​ថា​ញ់ភូប៉ុណ្ណោះ​ទេ ខ្លោង​ទ្វារ​សន្តិ​សុខ​ត្រូវ​បាន​កសាង​នៅ​គ្រប់​ភូមិ​ លើ​ភូមិ​សាស្រ្ត​ឃុំ​ហ្វា​លឺវ ម្ល៉ោះ​ហើយ​ធានា​បាន​ស្ថាន​ភាព​សន្តិ​សុខ​នៅ​លើ​ភូមិ​សាស្រ្ត​។​ បង​យ័ញ​វៀត​ នៅ​ភូមិ​ថា​ញ់ទ្រុង​ ឱ្យ​ដឹង​៖ "តាំង​ពី​មាន​ខ្លោង​ទ្វារ​សន្តិ​សុខ​ ហាក់​ដូច​ជា​ជន​ល្មើសញញើត​មិន​ហ៊ាន​ចូល​ភូមិ​។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​បាន​រក្សា​លំ​នឹង​ គ្មាន​នៅ​ស្ថាន​ភាព​ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម​។​ ផ្តើ​មពីនោះ​ ប្រ​ជា​ជន​នឹង​នរចិត្ត​ធ្វើ​ការ​រកស៊ី​ និង​ជួញ​ដូរ​"...។​

លោក​ឡាថា​ញ់ឡុង​ ប្រ​ធាន​ការិ​យាល័យ​ជន​ជា​តិ​ក្រុង​វីថា​ញ់ ឱ្យ​ដឹង​៖ ជន​រួម​ជា​តិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ហ្វា​លឺវ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។​ មាមីង​មិន​ត្រឹម​តែ​ធ្វើ​របង​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​គ្រួ​សារ​យ៉ាង​ហ្មត់​ចត់​ប៉ុណ្ណោះ​ទេ នៅ​ទាំង​សកម្ម​ចូល​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រក្សា​ភាព​សុខ​សាន្ត​នៅ​ភូមិ​ស្រុក​ទៀ​ត​ផង​។​ ចំ​ណែក​អ្នក​មីង​យ័ញ​ធីយ៉ាត់ ឱ្យ​ដឹង​បន្ថែ​ម​៖ "ខ្ញុំ​តែ​ងនិយាយ​ជា​មួយ​នឹង​កូន​ចៅ​ក្នុង​គ្រួ​សារ​ ស្ថាន​ភាព​សន្តិ​សុខ​បាន​រក្សា​លំ​នឹង​មាន​ភាព​សុខ​សាន្ត​ ទើប​យើង​រកស៊ី​បាន​ងាយ​ស្រួល​។​ ហេតុ​នោះ​ កូន​ចៅ​ខ្ញុំ​និយាយ​ដោយ​ឡែក​ និង​មាមីង​ក្នុង​ភូមិ​ស្រុក​និយាយ​រួម​ តែ​ងសកម្ម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​រួម​"៕

  ហាថា​ញ់-វិ​មាន

ចែករំលែកអត្ថបទ