25/11/2019 - 16:05

សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាមឆ្នាំ​២​០​១​៩​

ដូច​ដែល​កាសែត​កឹង​ធើ​-ភាសា​ខ្មែរ​បាន​ចុះ​ផ្សា​យ​  ចាប់​ពី​ថ្ងៃ​១​៩​-២​២​ ខែ​វិ​ច្ឆិកា​ នៅ​ក្រុង​កឹង​ធើ​  ក្រសួង​វប្ប​ធម៌​កីឡា​ និង​ទេស​ចរ​ណ៍​ សហកា​រជា​មួយ​ក្រសួង​វប្ប​ធម៌​-វិ​ចិត្រ​សិល្បៈ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ រៀប​ចំ​សប្តាហ៍​វប្ប​ធម៌​កម្ពុជា​នៅ​វៀត​ណាម (ហៅ​កាត់​ថា​សប្តាហ៍​វប្ប​ធម៌​) ដូច្នេះ​សប្តាហ៍​វប្ប​ធម៌​មាន​សកម្ម​ភាព​វប្ប​ធម៌​សិល្បៈ​និង​តាំង​ពិព័រណ៍​រូប​ភាព​  “កម្ពុជា​-ព្រះ​រាជា​ណាច​ក្រ​នៃ​វប្ប​ធម៌​” នៅ​សារ​មន្ទី​រ​ក្រុង​កឹង​ធើ​។​

កាសែត​កឹង​ធើ​-ភាសា​ខ្មែរ​ ធ្វើ​ការ​កត់​សម្គាល់​រូប​ភាព​មួយ​ចំ​នួន​ពីព្រឹត្តិ​ការ​ណ៍​បាន​ពោល​ខាង​លើ​។​

  បណ្តុំ​រូប​ថត​៖ ថា​ញ់ឡុង​

 

ថ្នាក់​ដឹក​នាំ​ប្រ​ទេស​ទាំ​ង​ពីរ ជូន​បាច់​ផ្កា​និង​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយសិល្ប​ករ​-

កា​រិ​នី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

ពិព័រណ៍​“កម្ពុជា​-ព្រះ​រាជា​ណាច​ក្រ​នៃ​វប្ប​ធម៌​” ក្នុង​ក្រប​ខណ្ឌ​សប្តាហ៍​វប្ប​ធម៌​ជា​ផ្លូវ​ការ​ បាន​បើ​ក​នៅ​ព្រឹក​ថ្ងៃ​១​៩​ ខែ​វិ​ច្ឆិកា​រហូត​ដល់​ថ្ងៃ​២​២​ ខែ​វិ​ច្ឆិកា​។​ រូប​ថត​៖ សម​មិត្ត​ថ្នាក់​ដឹក​នាំ​កាត់​ខ្សែ​បូពិធី​បើ​ក​ពិព័រណ៍​។​

ភាគី​វៀត​ណាម លោក​តាក្វាង​ដុង​ អនុ​រដ្ឋ​មន្រ្តី​ក្រសួង​វប្ប​ធម៌​កីឡា​និង​ទេស​ចរ​ណ៍​ មាន​ប្រ​សាសន៍​៖ សប្តាហ៍​វប្ប​ធម៌​លើ​កនេះ​នឹង​បន្ត​ការ​រួម​ចំ​ណែកជា​វិ​ជ្ជមាន​ ជំរុញ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជិត​ខាង​និង​សហប្រ​តិបត្តិ​ការ​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​ វៀត​ណាម-កម្ពុជា​ឈាន​ឡើង​មួយ​កម្រិត​ថ្មី​។​

 

ថ្លែង​ការ​ណ៍នៅ​ពិធី​បើ​ក​សប្តាហ៍​វប្ប​ធម៌​កាល​ពី​រាត្រី​ថ្ងៃ​១​៩​ ខែ​វិ​ច្ឆិកា​ លោក​ជំទាវ ម៉ិញ កុសនី រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​និង​វិ​ចិត្រ​សិល្បៈ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ មាន​ប្រ​សាសន៍​៖  កម្ពុជា​និង​វៀត​ណាម  មាន​ប្រ​វេណី​ល្អ​ប្រ​សើរ​   និង​ទំ​នាក់​ទំ​នង​យូរ​អង្វែង​ដោយ​មាន​ចំ​ណង​    សាម​គ្គី​ មិត្ត​ភាព​ និង​សហប្រ​តិបត្តិ​ការ​ឋិត​ថេរ​យូរ​អង្វែង​។​ ព្រឹត្តិ​ការ​ណ៍​សប្តាហ៍​វប្ប​ធម៌​ គឺ​ជា​កម្ម​វិ​ធី​ដែល​មាន​សារ​សំ​ខាន់​ត្រូវ​បាន​រៀប​ចំ​តាម​ “កិច្ច​ព្រម​ព្រៀង​សហប្រ​តិបត្តិ​ការ​ស្ដី​ពី​វប្ប​ធម៌​និង​សិល្បៈ​ រវាង​ក្រសួង​វប្ប​ធម៌​និង​វិ​ចិត្រសិល្បៈ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ និង​ក្រសួង​វប្ប​ធម៌​កីឡា​និង​ទេស​ចរ​ណ៍​នៃ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម។​ 

ឈុត​របាំចំ​ណង​មិត្ត​ភាព​-សាម​គ្គី​ភាព​ វៀត​ណាម-កម្ពុជា​។​

ឈុត​របាំស្រ្តីខ្មែរ​-ស្ងើច​សរ​សើរ​ពីសម្រស់​ស្រ្តីខ្មែរ​សម័យ​ដើម​។​

ចែករំលែកអត្ថបទ