18/11/2019 - 15:57

អស់​ពី​ចិត្ត​ជា​មួយ​នឹង​សិស្ស​ខ្មែរ​

រយៈ​កាល​ជា​ង​៨​ឆ្នាំ​ផ្សា​រភ្ជាប់​នឹង​អា​ជីព​ អ្នក​គ្រូ​ថា​ច់​មីហាញ់ គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ភូត​ឹមA ឃុំ​ភូត​ឹម ស្រុក​ចូវ​ថា​ញ់ ខេត្ត​សុក​ត្រាំង​ តែ​ងខិត​ខំ​អស់​ពី​សម​ត្ថ​ភាព​ក្នុង​ការ​បង្ហាត់​បង្រៀន​។​ ព្រោះ​ហេតុ​នោះ​ អ្នក​គ្រូ​តែ​ងបាន​សិស្ស​ អា​ណាព្យ​ាបាល​សិស្ស​ និង​មិត្ត​រួម​អា​ជីព​ស្រឡាញ់​រាប់​អា​ន​។​

  អ្នក​គ្រូ​ថា​ច់​មីហាញ់ ។​

អ្នក​គ្រូ​ត្រឹង​យ៉ីមជី នាយិកា​សាលា​បឋម​សិក្សា​ភូត​ឹមA បញ្ជា​ក់​៖ “ជា​ជន​ជា​តិ​ខ្មែរ​ អ្នក​គ្រូ​ហាញ់ យល់​ច្បាស់​នូវ​មតិ​ គោ​ល​បំ​ណង​របស់​សិស្ស​ខ្មែរ​ ម៉្លោះ​ហើយ​ក្នុង​ការ​បង្ហាត់​បង្រៀន​ អ្នក​គ្រូ​តែ​ងស្វែង​រកនូវ​វិ​ធី​សាស្រ្ត​សម​ស្រប​ដើម្បី​ជួយ​ឱ្យ​ប្អូន​ៗ​ងាយ​យល់​ងាយ​ចាំ​មេរៀន​បាន​ឆាប់​រហ័ស​។​ ចំ​ពោះ​មិត្ត​រួម​អា​ជីព​ អ្នក​គ្រូ​ហាញ់រស់​នៅ​ស្រុះ​ស្រួល​ ត្រៀម​ជួយ​មិត្ត​រួម​អា​ជីព​ពេល​មាន​តម្រូវ​ការ​និង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​ ចលនា​របស់​សាលា​ ម៉្លោះ​ហើយ​អ្នក​គ្រូ​បា​នសមូហ​ភាព​ស្រឡាញ់​រាប់​អា​ន​”។​

ឆ្នាំ​២​០​១​១​ ពេល​ប្រ​ឡង​ជា​ប់សញ្ញា​ប័ត្រ​អនុ​មហា​វិ​ទ្យា​ល័យ​គរុកោស​ល្យ​ អ្នក​គ្រូ​បា​នចាត់​មក​បំ​ពេញ​ការ​ងារ​នៅ​សាលាបឋម​សិក្សា​ភូត​ឹមA។​ សាលា​នេះ​មាន​សិស្ស​ខ្មែរ​ជា​ង​៥​០​%។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ពេល​បង្រៀន​នៅ​ថ្នាក់​នីមួយ​ៗ​ អ្នក​គ្រូ​សុទ្ធ​សឹង​មាន​វិ​ធី​សាស្រ្ត​បង្រៀន​យ៉ាង​សម​ស្រប​នឹង​លក្ខណៈ​ជា​ក់​ស្តែ​ងរបស់​សិស្ស​។​ ពិសេស​ កំ​ណត់​ច្បាស់​សិស្ស​កម្រិត​បឋម​សិក្សា​ឋិត​ក្នុង​វ័យ​ចូល​ចិត្ត​សប្បាយ​ ដូច្នេះ​ម៉ោង​រៀន​ត្រូវ​តែ​មាន​ភាព​សកម្ម​ ទើប​អ្នក​គ្រូ​ច្នៃ​ប្រ​តិដ្ឋ​ឧប​ករណ៍​បង្រៀន​ ជ្រើស​យក​រូប​ភាព​ពីកាសែត​ ទស្សនា​វដ្តី​ និង​រូប​ភាព​មួយ​ចំ​នួន​លើ​ប្រ​ព័ន្ធ​អី​នធឺ​ណែត​ លើ​កឡើង​ជា​ឧទាហរណ៍​ដើម្បី​ទាក់​ទាញ​សិស្ស​យក​ចិត្ត​ទុក​ផង  ​និង​ជួយ​ប្អូន​ៗ​​ ងាយ​យល់​ មេរៀន​ផង​។​ អ្នក​គ្រូ​ហាញ់ ឱ្យ​ដឹង​៖ “ចំ​ពោះ​សិស្ស​ជន​ជា​តិ​ខ្មែរ​ ភាគ​ច្រើន​ឪ​ពុក​ម្តាយ​ធ្វើ​ស្រែ​ចម្ការ​ ឬ​ទៅ​រកស៊ី​ឆ្ងាយ​ស្រុក​ ម៉្លោះ​ហើយ​តិច​មាន​លក្ខណៈ​រៀន​កួថែ​ម​។​ ព្រោះ​ហេតុ​នោះ​ បន្ទាប់​ពីចប់​ម៉ោង​បង្រៀន​ ខ្ញុំ​ឆ្លៀត​ពេល​បង្រៀន​ថែ​ម​ដល់​សិស្ស​រៀន​ខ្សោយ​ ដើម្បី​ប្អូន​ៗ​តាម​ទាន់​មេរៀន​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​តែ​ងរក្សា​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​អា​ណាព្យ​ាបាល​សិស្ស​ ដើម្បី​ជូន​ដំណឹង​ពីស្ថាន​ភាព​រៀន​សូត្រ​របស់​ប្អូន​ៗ​ សំ​ដៅ​ស្វែង​រកវិ​ធាន​ការ​ជួយ​ប្អូន​ៗ​ទាន់​ពេល​។​ អា​ស្រ័យ​ចេះ​ពីរភាសា​វៀត​-ខ្មែរ​ ទើប​ខ្ញុំ​ងាយ​ស្រួល​ក្នុង​ការ​ទំ​នាក់​ទំ​នង​ ក៏​ដូច​ជា​ការ​បង្ហាត់​បង្រៀន​”។​ មិន​ត្រឹម​តែ​អស់​ពី​ចិត្ត​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តា​លមនុស្ស​ អ្នក​គ្រូ​ហាញ់នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​នៅ​រាល់​ចលនា​របស់​សាលា​និង​ផ្នែក​អប់​រំដែល​បំ​ផុស​ឡើង​។​ ពិសេស​អ្នក​គ្រូ​តែ​ងជួយ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ ដើម្បី​ប្អូន​ៗ​មាន​លក្ខណ​សម្បតិ្តទៅ​រៀន​។​ ជា​ក់​ស្តែ​ងអ្នក​គ្រូ​ចលនា​សប្បុរ​ស​ជន​ អា​ណាព្យ​ាបាល​សិស្ស​ ឧប​ត្ថម្ភ​កង់​ អា​ហារ​ូបករណ៍​ សម្លៀក​បំ​ពាក់​និង​សិក្ខូបករណ៍​ ជូនដល់​សិស្ស​ក្រី​ក្រ។​ ហេតុ​នោះ​ បាន​រួម​ចំ​ណែក​ដ៏​ធំ​ក្នុង​ការ​រក្សា​ចំ​នួន​សិស្ស​ក្នុង​ថា្នក់និង​ជៀស​វាង​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ពាក់​កណ្តាល​ការ​។​

យោគយល់​និង​ជ្រាប​ច្បាស់​ពីស្ថាន​ភាព​សិស្ស​ខ្មែរ​ អ្នក​គ្រូ​តែ​ងសិក្សា​ស្វែង​យល់​វិ​ធី​សាស្រ្ត​ថ្មី​ៗ​ សម​ស្រប​នឹង​ចំ​ណេះ​ដឹង​របស់​សិស្ស​។​ ស្រឡាញ់​អា​ជីព​អស់​ពី​ចិត្ត​ជា​មួយ​នឹង​សិស្ស​ជា​ទី​ស្រឡាញ់​ អ្នក​គ្រូ​ហាញ់មិន​បង្អង់​ក្នុង​ការ​រៀន​សូត្រ​ បង្កើន​ចំ​ណេះ​ដឹង​ វិ​ជ្ជា​ជីវៈ​ អ្នក​គ្រូ​ឆ្លៀត​ទៅ​រៀន​បន្ថែ​ម​ ហើយ​ក៏​បាន​ប្រ​ឡង​ជា​ប់បរិញ្ញា​ប័ត្រ​។​ ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ អ្នក​គ្រូ​ហាញ់តែ​ងសម្រេច​កិត្តិ​នាម​គ្រូ​បង្រៀន​ពូកែ​ថ្នាក់​ស្រុក​ និង​គ្រូ​អភិ​បាល​ពូកែ​ ព្រម​ទាំង​ទទួល​បាន​លិខិត​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​។​     នេះ​គឺ​ជា​កម្លាំង​ចលករ​ជួយ​ជំរុញ​អ្នក​គ្រូ   ​ផ្សា​រភ្ជាប់​នឹង​អា​ជីព​ បន្ត​ការ​ផ្តល់​ចំ​ណេះ​ដឹង​ដល់​សិស្ស​ជន​ជា​តិ​ខ្មែរ​៕

 យ្វីអា​ញ់-មុនី

ចែករំលែកអត្ថបទ