លោកវ៉វ៉ាន់ត្រា ប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវខេត្តគៀងយ៉ាង អំណះអំណាង៖ដោយសារការកសាង ពង្រឹងប្រព័ន្ធនយោបាយ ការពារប្រទេស សន្តិសុខតំបន់ជនរួមជាតិភាគតិច តែងបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចង្អុលការ ទើបស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្តរយៈពេលកន្លងបានលំនឹងជានិច្ច។
ដោយកម្មាភិបាលភូមិភាគផ្សព្វផ្សាយជាប្រចាំ ហេតុនោះជនរួមជាតិភាគតិច
តែងពាក់មួកសុវត្ថិភាពពេលបើកបរ។
ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់នៅភូមិថាញ់ថាញឃុំថាញ់ហឹង។
ឆ្លងតាមរយៈនោះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តែងផ្តុំកម្លាំងលើកកម្ពស់គុណភាព និងពង្រីកបរិមាណកម្មាភិបាលជាជនជាតិភាគតិច។ អាណត្តិកាលកន្លងពង្រីកបក្ខជនថ្មីបាន២៥៥រូប បង្កើនចំនួនបក្ខជនជាជនជាតិភាគតិចទូទាំងស្រុកសរុប៧៨៧រូប ក្នុងនោះ (ជនរួមជាតិខ្មែរ៧៤៦រូប ជនជាតិចិន៣៩រូប ជនជាតិតៃ១រូប និង ជនជាតិមឿង១រូប) ស្រូបអត្រា២១,៥១% បើប្រៀបនឹងចំនួនបក្ខជនក្នុងទូទាំងស្រុក។ មានសមាជិកសម្ព័ន្ធយុវជនដែលជាជនជាតិភាគតិចចំនួន៩.៧១៩នាក់ នៅតាមអង្គការនយោបាយ-សង្គមនានា ស្រូបអត្រា២៥,៨៨% បើប្រៀបនឹងសមាជិកសម្ព័ន្ធយុវជនក្នុងទូទាំងស្រុក (កើន១,១២%បើប្រៀបនឹងឆ្នាំ២០១៤)។ មានកម្មាភិបាល អ្នករដ្ឋការជាជនជាតិភាគតិចចំនួន១០រូប កំពុងបំពេញការងារនៅតាមស្ថាប័នបក្ស អង្គការមហាជនថ្នាក់ស្រុក និងនៅតាមការិយាល័យនានាចំណុះគណៈកម្មាធិការប្រជាជនស្រុក ស្រូបអត្រា១១,៣៦% បើប្រៀបនឹងចំនួនកម្មាភិបាល អ្នករដ្ឋការដែលមាននាបច្ចុប្បន្ន។ នៅថ្នាក់ឃុំមានកម្មាភិបាល អ្នករដ្ឋការជាជនជាតិភាគតិចចំនួន៣៦/១២៦រូប ស្រូបអត្រា២៨,៥៧%។ សមាជិកក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុក មានជនជាតិភាគតិចចំនួន៥/៣៤រូប ស្រូបអត្រា១៤,៧០% សមាជិកក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ មានជនជាតិភាគតិចចំនួន៦២/៣២២រូប ស្រូបអត្រា១៩,២៥៥%។ ក្នុងអាណត្តិកាលកន្លង មានសមមិត្តជាជនជាតិភាគតិច១៨រូប (ថ្នាក់ឃុំ១៦រូប ថ្នាក់ស្រុក២រូប) បានបោះឆ្នោតចូលក្នុងគណៈកម្មាធិការបក្ស ស្រូបអត្រា១៨,១៨%។ កងកម្លាំងកម្មាភិបាលជាជនជាតិភាគតិច បានលើកកម្ពស់កម្រិតវិជ្ជាឥតឈប់ឈរ ដើម្បីសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូន។ លោកលីមិញថាំង អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ "នេះជាកម្លាំងដ៏សំខាន់ដែលរួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងរបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច ផ្សព្វផ្សាយការអនុវត្តនូវគោលនយោបាយ ក្រឹត្យច្បាប់នៅភូមិភាគ។ ពីព្រោះកងជួរកម្មាភិបាលជនជាតិភាគតិចយល់ពីប្រពៃណី ទំនៀមទម្លាប់ ភាសារបស់ជនរួមជាតិភាគតិច ម្ល៉ោះហើយពេលផ្សព្វផ្សាយ ពន្យល់ជនរួមជាតិភាគតិចងាយយល់"។
អាស្រ័យហេតុនោះ ការអនុវត្តការងារពង្រឹងការពារប្រទេស សន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិភាគតិចមានប្រសិទ្ធភាព។ មានទម្រង់និងដំណោះស្រាយជាច្រើន ព្រមៗគ្នារបស់គណៈ ផ្នែក រណសិរ្ស អង្គការមហាជន សហការជាមួយនឹងឃុំ ទីប្រជុំជននានា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ ដូចជាទម្រង់៖ "ពង្រីកតួនាទីអ្នកមានប្រិយភាពក្នុងជនរួមជាតិភាគតិច" "គណៈកម្មការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមប្រជាការពារ" "កងប្រជាការពារចល័ត" "លេខទូរស័ព្ទទាន់ហេតុការណ៍" "ខ្លោងទ្វារសន្តិសុខ" "ឧគ្ឃោសនាស័ព្ទសន្តិសុខសណ្តាប់ធ្នាប់" "កំពង់ចម្លងសន្តិសុខសណ្តាប់ធ្នាប់"។ល។ ឆ្លងតាមរយៈនោះ បានរួមចំណែកលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន បង្ការទប់ស្កាត់បទល្មើសមានប្រសិទ្ធភាពក្នុងមហាជន៕
ហាថាញ់-វិមាន