08/10/2019 - 09:54

មក​កា​ន់​តំ​បន់​”ដី​មាន​ជីជា​តិ​”ផុង​ដៀង​

គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង​ ទើប​ស​ហ​កា​រជា​មួយ​នឹង​មន្ទី​រ​វប្ប​ធម៌​កីឡា​និ​ង​ទេស​ចរណ៍​ក្រុង​កឹង​ធើ​ ចាត់​តាំង​ទិវា​អេកូទេស​ចរ​ណ៍​ផុង​ដៀង​ឆ្នាំ​២​០​១​៩​នៅ​មជ្ឈ​មណ្ឌល​ទី​លាន​ស្រុក​ផុង​ដៀង​។​ នេះ​ជា​ព្រឹត្តិ​កា​រ​ណ៍​ប្រ​ចាំ​ឆ្នាំ​របស់​ស្រុក​ផុង​ដៀង​ សំ​ដៅ​អប​អរ​សា​ទរ​ទិវា​ទេស​ចរ​ណ៍​ពិភព​លោក​(ថ្ងៃ​ទី​២​៧​ កញ្ញា​)។​

ទិដ្ឋ​ភាព​នៃ​កា​រ​រត់ប្រ​ណាំង​នា​ទិវា​អេកូទេស​ចរ​ណ៍​ផុង​ដៀង​។​

វត្ថុ​ធាតុ​ដើម​ទាំង​អស់​ស​ម្រាប់​តុបតែ​ងរចនា​រូប​ភាព​គួរ​ឲ្យ​ទស្សនា​នេះ​សុទ្ធ​សឹង​ជា​កសិ​ផលរបស់​កសិ​ករ​ផុង​ដៀង​។

ទិវាអេកូទេស​ចរ​ណ៍​ផុង​ដៀង​ សំ​ដៅ​ឧទ្ទេស​នា​ម​ ផ្សព្វ​ផ្សា​យ​ពី​ផលិត​ផល​ ទេស​ចរ​ណ៍​ កសិ​ផល ម្ហូប​អា​ហារ​របស់​ស្រុក​ផុង​ដៀង​ ដល់​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​។​ កម្ម​វិ​ធី​សិល្បៈ​ដ៏​ពិសេស​រាត្រី​បើ​ក​ឆាក​ គឺ​ស្ងើច​ស​រ​សើរ​ មាតុ​ភូមិ​ លក្ខណៈ​ពិសេស​នៃ​ទឹក​ដី​និ​ង​មនុស្ស​ ស្រុក​ផុង​ដៀង​និ​យាយ​ដោយ​ឡែក​ និ​ង​ក្រុង​កឹង​ធើនិ​យាយ​រួម​។​ ទន្ទឹម​នឹង​នោះ​ក៏​ឧទ្ទេស​នា​ម​ពី​ផុង​ដៀង​ដែល​មាន​កា​រ​វិ​វឌ្ឍ​ន៍​យ៉ាង​ស​កម្ម​ក្នុង​ដំ​ណាក់​កា​រ​កសា​ង​ក្លាយ​ជា​ក្រុង​អេកូ។​ រួម​មាន​ស​កម្ម​ភាព​ដូច​៖ ក្បួន​ព្យុហយាត្រា តាំង​ពិព័រណ៍​ កង់​ប្រ​ឡង​តុបតែ​ងលម្អ​ សិល្បៈ​រចនា​រូប​ភាព​ផ្លែ​ឈើ​ប្លែក​ៗ​ ប្រ​ឡង​ស​ម្រែក​ស​ត្វ​ ស​ត្វ​លម្អ​ ផ្សា​រណាត់​ពាណិ​ជ្ជកម្ម​ ផ្សា​រជន​បទ​ ប្រ​ឡង​ ធ្វើ​នំប្រ​ពៃណី​ណាមបូ​ ល្វែង​ផ្សា​យ​ពាណិ​ជ្ជកម្ម​ផលិត​ផល​ ជំរុញ​ដំ​ណើរ​កា​រ​ទេស​ចរ​ណ៍​ រត់ប្រ​ណាំង​។​ល។​ បង្ក​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​តំ​បន់​ជន​បទ​សុខ​សា​ន្ត​ ស​ម្បូរ​ស​ប្បាយ​។​ បង​ស្រី​ង្វៀន​ហ្វាយ​ណីម នៅ​ក្រុង​ហូជីមិញ​ មក​ទស្សនា​ទម្រង់​ផ្លែ​ឈើ​នៅ​ទិវា​អេកូទេស​ចរ​ណ៍​ ឲ្យ​ដឹង​៖ “ស្រ​ប​ឱកា​ស​​មក​ទេស​ចរ​ណ៍​តំ​បន់​ភាគ​ខាង​លិច​ ខ្ញុំ​ក៏​មក​ចូល​រួម​ទស្សនា​កម្សាន្ត​ស​កម្ម​ភាព​ទិវា​នេះ​។​ ខ្ញុំ​កោត​ស​រ​សើរ​ថ្វី​ដៃ​ដ៏​ ប៉ិន​ប្រ​ស​ប់​របស់​សិប្ប​ករ​តុបតែ​ងរចនា​ផ្លែ​ឈើ​យ៉ាង​ល្អ​ប្រ​ណីត​។​ ពិសេស​ វត្ថុ​ធាតុ​ដើម​ស​ម្រាប់​កា​រ​រចនា​ សុទ្ធ​សឹង​ជា​កសិ​ផលរបស់​កសិ​ករ​ផុង​ដៀង​។​ យើង​ខ្ញុំ​និ​យាយ​កំ​ប្លែង​ថា​ តំ​បន់​ដី​ផុង​ដៀង​មាន​ជីជា​តិ​”ផ្អែម​” ទើប​អំ​ណោយ​ផល ឲ្យ​ផ្លែ​ឈើ​មាន​រស​ជា​តិ​ផ្អែម​ឆ្ងាញ់​ ដូច​៖ ផ្លែ​ទឹក​ដោះ​ ទូរ​េន ស្រ​កា​នា​គ ផ្ញៀវហាចូវ​។​ល។​”។​

 ជំនួស​ឲ្យ​ស​កម្ម​ភាព​ប្រ​ណាំង​ទូក​៣​ស្លឹក​ ដូច​រាល់​ឆ្នាំ​ គឺ​ស​កម្ម​ភាព​ប្រ​ណាំង​ទូក​កា​ណូត​ ។​ល។​ នេះ​គឺ​ជា​ស​កម្ម​ភាព​មួយ​ដ៏​ទាក់​ទាញ​ ប្រ​ជា​ជន​ចូល​រួម​គាំ​ទ្រ​យ៉ាង​កុះ​ករ​។​ នៅ​ល្វែង​តាំង​ពិព័រណ៍​របស់​សា​រ​មន្ទី​រ​ក្រុង​កឹង​ធើ​ ល្វែង​ស​រ​សេរ​អក្សរ​ក្បាច់​។​ល។​ សិស្ស​សា​លា​នៅ​លើ​ភូមិ​សា​ស្រ្ត​មក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​ដើម្បី​ស្តាប់​កា​រ​ឧទ្ទេស​នា​ម​អំ​ពី​ដំ​ណាក់​កា​ល​កកើត​និ​ង​អភិ​វឌ្ឍ​ន៍តំ​បន់​ផុង​ដៀង​។​ ប្អូន​លឿង​ ក្វឹ​កអា​ញ់ សិស្ស​ថ្នាក់​១​១​ សា​លា​វិ​ទ្យា​ល័យ​ផាងវ៉ាន់​ទ្រី ឲ្យ​ដឹង​៖ “អា​ស្រ័យ​បាន​ពូៗ​ ឧទ្ទេស​នា​ម​ ទើប​ប្អូន​ជ្រាប​ច្បាស់​ពី​ទី​ស្រុក​កំ​ណើត​ ធ្វើ​ឲ្យ​ប្អូន​រឹតតែ​ស្រ​ឡាញ់​ផុង​ដៀង​”។​

តាម​ប្រ​សា​ស​ន៍​លោក​ង្វៀន​វ៉ាន់​សឺ ប្រ​ធាន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ស្រុក​ផុង​ដៀង​ ឲ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​ទិវា​អេកូទេស​ចរ​ណ៍​ ស្រុក​បាន​ ដកស្រ​ង់​នូវ​បទ​ពិសោ​ធ​ន៍​ជា​ច្រើន​ក្នុង​កា​រ​ទាញ​យក​ផលនិ​ង​ពង្រីក​ស​ក្តានុភាព​ទេស​ចរ​ណ៍​ ផ្សា​រភ្ជាប់​នឹង​ដំ​ណាក់​កា​ល​កសា​ង​ក្រុង​អេកូ។​ បទ​ពិសោ​ធ​ន៍​ទាំង​នេះ​ ជួយ​ឲ្យ​ស្រុក​ជម្នះ​នូវ​ភាព​ខ្វះ​ខាត​ ជា​ជំហាន​ៗ​ជំរុញ​វិ​ស័យ​ទេស​ចរណ៍​ក្លាយ​ជា​សេដ្ឋ​កិច្ច​មុខ​ព្រួញរ​បស់​ស្រុក​នៅ​ឆ្នាំ​២​០​២​០​ តាម​ទិស​ដៅ​របស់​ទី​ក្រុង​កឹង​ធើ៕

 

                                   ហាថា​ញ់-មុនី

ចែករំលែកអត្ថបទ