08/10/2019 - 09:54

ក​សាង​ដងផ្លូវ​ “ភឺ្ល-បៃ​តង​-ស្អាត​ល្អ​”

គណៈ​បញ្ជា​ការ​យោ​ធា​ឃំុហ្វៀន​ហោយ ​បាន​អ​នុ​វត្ត​ល្អ​កិច្ច​ចង្អុល​ការ​របស់​គណៈ​បញ្ជា​ការ​យោ​ធា​ស្រុក​កាង​ឡុង​ និង​បញ្ជា​ការ​ដ្ឋា​ន​យោ​ធា​ខេត្ត​ត្រាវិ​ញ ស្តីពី​ការ​បន្ត​រក្សា​និង​ពង្រីក​ទម្រង់​ “ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​” តាម​បទ​បញ្ជា​លេខ​១​៥​-CT/TU ចុះ​ថ្ងៃ​២​៨​ ខែ​ធ្នូ ឆ្នាំ​២​០​១​៦​ របស់​គណៈ​អ​ចិ​ន្រ្តៃយ៍​នៃ​គណៈ​ក​ម្មា​ធិ​ការ​បក្ស​ខេត្ត​ “អំ​ពី​បង្កើន​ការ​ងារ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ក​សាង​ និង​អ​នា​ម័យ​បរិស្ថាន​នៅ​តាម​ក្រុង​ មណ្ឌល​តាំង​ទី​លំ​នៅ​ក្នុង​សក​ម្ម​ភាព​ផលិត​ក​ម្ម​   អា​ជីវក​ម្ម​ ​  សេវា  ក​ម្ម​  លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រាវិ​ញ”។​

កម្មា​ភិ​បាល យុទ្ធ​ជន គណៈបញ្ជា​ការ​យោ​ធា​ឃំ​ុហ្វៀន​ហោយ​ ដាំ​ផ្កាតាម​ដង​ផ្លូវ​នៅ​ភូមិ​តា​អន​។

  ប្រ​ជា​ជន​រួមជា​មួយ​កម្មា​ភិបាល​ យុទ្ធ​ជន​ ដាំ​ផ្កា​តាម​ដង​ផ្លូវ​។

ដើម្បី​ក​សាង​ដងផ្លូវ​ “ភ្លឺ​-បៃ​តង​-ស្អាត​ល្អ​”គណៈ​បញ្ជា​ការ​យោ​ធា​ឃំុហ្វៀន​ហោយ ​សហកា​រជា​មួយ​នឹង​អ​ង្គ​ការ​មហា​ជន​នានា​ក្នងឃំុនិង​ភូមិ​តាអ​ន រៀប​ចំ​ចល​នា​ប្រ​ជា​ជន​ក្នុង​ភូមិ​ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ប្រ​ជា​ជន​ដាំ​ដើម​អ​ង្គាស​ីល ផ្កា​ម៉ោង​ដប់​។​ល។​ សង​ខាង​ដងផ្លូវ​ ដើម្បី​បង្ក​សោ​ភណ​ភាព​បៃ​តង​ ស្អាត​ល្អ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ភូមិ​តាអ​ន លើ​ក​ក​ម្ពស់​គុណ​ភាព​ បរិស្ថាន​រស់​នៅ​របស់​ប្រ​ជា​ជន​។​ មុន​ពេល​ដាំ​ផ្កា​ គណៈ​បញ្ជា​ការ​យោ​ធា​ឃំុ បាន​ចាត់​យុទ្ធ​ជន​និង​សមាជិក​អ​ង្គ​ការ​មហា​ជន​ឃំុ ភូមិ​ ចូល​រួម​ជា​មួយ​គ្រួ​សារ​ប្រ​ជា​ជន​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ សង​ខាង​ផ្លូវ​។​

លោក​ផាង​យ្វី​ង៉ឹង មេបញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃំុហ្វៀន​ហោយ ​ឱ្យ​ដឹង​៖  “នេះ​គឺ​ជា​សក​ម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សក​ម្ម​ភាព​នៃ​ការ​ងារ​ “ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​” ដែល​យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃំុទទួល​បន្ទុក ​និង​រួម​ដំណើរ​ជា​មួយ​ប្រ​ជា​ជន​ក​សាង​បរិស្ថាន​រស់​នៅ​ស្អាត​ល្អ​ អា​រ្យ​ធម៌​ ធ្វើ​ឱ្យ​ជា​ក់​ស្តែ​ងចល​នា​ប្រ​ឡង​ប្រ​ណាំង​ “ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​" ក្នុង​ក​ង​  ក​ម្លាំង​ប្រ​ដាប់​អា​វុធ​របស់​ឃំុ។​ ថ្ងៃ​ដែល​ចូល​រួម​ក​សាង​ដងផ្លូវ​“ភ្លឺ​-បៃ​តង​-ស្អាត​ល្អ​”នៅ​ភូមិ​តាអ​ន ក​ម្មា​ភិបាល​ យុទ្ធ​ជន​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃំុ ថែ​ម​ទាំង​ចូល​រួម​ផ្សព្វ​ផ្សា​យ​ ចល​នាគ្រួ​សារ​ប្រ​ជា​ជនរស់​នៅ​ក្នុង​ភូមិ​អ​នុ​វត្ត​ម៉ឺង​ម៉ា​ត់គោ​ល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ចល​នា ​ប្រ​ជា​ជន​ចោល​សំ​រាម​ត្រង់ក​ន្លែង​ត្រឹម​ត្រូវ​ មិន​ត្រូវ​បង្ហូរ​ទឹក​សំ​ណល់​ចេញ​ ក្រៅ​បរិស្ថាន​ ប្រ​សិ​ន បើ​មិន​ទាន់​បាន​វិ​និ​ច្ឆ័យ​ ផលិត​ក​ម្ម​ ធ្វើ​អា​ជីវក​ម្ម​ គប្បី​ធានា​អ​នា​ម័យ​បរិស្ថាន​ មិន​បំ​ពាន​ទ្រូង​ផ្លូវ​ ឬ​ចិញ្ចើម​ថ្នល់​រក្សា​ទេស​ភាព​បរិស្ថាន​ដើម្បី​ជីវិ​ត​យើង​ទាំង​អ​ស់​គ្នា​និង​សហគម​ន៍”។​

ពូហ្វិញ​វ៉ាន់​ប៊ិ​ញ ស្នា​ក់​នៅ​ភូមិ​តាអ​ន ឱ្យ​ដឹង​៖ “នៅ​ពេល​គណៈ​បញ្ជា​ការ​យោ​ធា​ឃំុ ចល​នា​ចូល​រួម​ក​សាង​ដងផ្លូវ​ “ភ្លឺ​-បៃ​តង​-ស្អាត​ល្អ​” គ្រួ​សារ​ខ្ញុំ​ជំនួយ​ដើម​អ​ង្គាស​ីលប្រ​មាណ​៦​០​ដើម​ដាំ​តាម​ផ្លូវ​ថ្នល់​មាន​បណ្តោយ​ប្រ​វែង​២​០​០​ម៉ែ​ត្រ​។​ ក្រៅ​ពីជំនួយ​ដើម​អ​ង្គាស​ីល គ្រួ​សារ​ខ្ញុំ​ថែ​ម​ទាំងចូល​រួម​ថែ​ទាំ​ដើម​អ​ង្គាស​ីលដែល​បាន​ដាំ​ហើយ​ ដើម្បី​វាលូត​លាស់​ល្អ​ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​និង​គណៈ​បញ្ជា​ការ​យោ​ធា​ឃំុ អ​នុ​វត្ត​ល្អ​ភារកិច្ច​  “ប្រ​ជា​ចល​នា​ប៉ិន​ប្រ​សប់​” ក្នុង​ការ​ក​សាង​ដងផ្លូវ​ ភ្លឺ​-បៃ​តង​-ស្អាត​ល្អ​ផង​”៕

សឺនម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ