សុកត្រាំង គឺជាខេត្តមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ សរុបអត្រាជាង៣០% នៃប្រជាជនទូទាំងខេត្ត។ រយៈពេលកន្លង ខេត្តតែងផ្តោតការយកចិត្តកសាងប្រព័ន្ធសាលារៀន និងវិនិយោគបំពាក់គ្រឿងសម្ភារសិក្សានៅតំបន់ជនរួមជាតិខ្មែរ។ ឆ្លងតាមរយៈនោះ បង្កលក្ខណសម្បត្តិដល់សិស្សខ្មែររៀនសូត្របានល្អ កាត់បន្ថយគម្លាតផ្នែកអប់រំរវាងតំបន់ជនជាតិនិងទីក្រុង។
បន្ទប់រៀនថ្មីនៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ទើបបើកដំណើការ។
សាលាមត្តេយ្យភូមី ស្រុកមីទូបានវិនិយោគកសាងយ៉ាងសមរម្យ។
ប្រជាជននៅឃំុភូមី ស្រុកមីទូ រីករាយពេលដែលនាំកូនចៅទៅរៀននៅសាលាមតេ្តយ្យភូមីពីព្រោះសាលាបានរដ្ឋវិនិយោគ កសាងលើផ្ទៃដីជាង៣.៥០០ម៉ែត្រការ៉េ តាមទិសដៅសម្រេចបទដ្ឋានជាតិ រួមមានបន្ទប់រៀនចំនួន៨ និងមណ្ឌលការិយាល័យ អាហារដ្ឋាន និងមណ្ឌលអភិបាលកិច្ច ឆ្លើយតបទៅនឹងតម្រូវការរៀនសូត្រនិងស្នាក់នៅពេលថ្ងៃរបស់កុមារជាង២៤០នាក់។ ថវិកាកសាងសរុបជាង១៤,៥ពាន់លានដុង។ អ្នកគ្រូង្វៀនធីអាញ់ហឿង នាយិកាសាលាមតេ្តយ្យភូមី ឱ្យដឹង៖ “សាលាបើកដំណើរការទាំងគ្រូបង្រៀន ទាំងអាណាព្យាបាលសិស្សមានការត្រេកអរណាស់។ ពិសេស មានគ្រប់គ្រូបង្រៀនមូលដ្ឋានសម្ភារៈ ឧបករណ៍ រៀនសូត្រ សួនកម្សាន្ត ម្ល៉ោះហើយសាលាទទួលប្អូនៗស្នាក់ពេញមួយថ្ងៃ។ អាស្រ័យហេតុនោះ ឪពុកម្តាយស្ងប់ចិត្តដើម្បីប្រកបកិច្ចការ”។ ពូលីវ៉ាន់ឡេន ជូនកូនទៅផ្ញើនៅសាលាមត្តេយ្យ សំណេះសំណាល៖ “ឃើញសាលាកសាងមាំមួន ស្អាតស្អំ មានគ្រប់ឧបករណ៍សម្រាប់ក្មួយៗរៀនសូត្រលេងកម្សាន្តខ្ញុំស្ងប់ចិត្តពេលផ្ញើកូននៅរៀនទីនេះ។ ជាពិសេស អ្នកគ្រូតែងស្រឡាញ់អាជីព ហើយថែទាំកុមារបានល្អផង” ឆ្នាំសិក្សា២០១៩-២០២០នេះ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ក៏បានបើកឱ្យប្រើការ១៤បន្ទប់រៀន និងសាលប្រជំុមួយដោយចំណាយថវិកាកសាងជិត២០ពាន់លានដុង។ តាមប្រសាសន៍លោកគ្រូគឹមវ៉ាន់ង៉យ នាយករងសាលាជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ថ្វីត្បិតតែជួបការលំបាកខាងបន្ទប់រៀន ប៉ុន្តែសាលាបានប្រើប្រាស់ បន្ទប់នានាដើម្បីបង្រៀនសិស្ស។ ឆ្នាំសិក្សានេះ សាលាមានសិស្ស៦២២នាក់ រៀននៅ១៨បន្ទប់ ដោយសារមាន១៤បន្ទប់ទើបបើកដំណើរការ ទើបមានគ្រប់បន្ទប់សម្រាប់រៀន។ ក្រៅពីនេះ សាលានៅមាន៤បន្ទប់ទៀតសម្រាប់បង្រៀនបន្ថែមដល់ប្អូនៗដែលរៀនខ្សោយ សិស្សរៀនឆ្នាំចុងក្រោយ ឬក៏បំប៉នសិស្សពូកែ ក្រៅម៉ោងរៀន។ សាលារៀនមាំទាំគ្រប់បន្ទប់រៀន មានបរិក្ខារបង្ហាត់បង្រៀននិងរៀនគ្រប់សព្វ អាស្រ័យការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តសុកត្រាំង វិនិយោគអភិវឌ្ឍផ្នែកអប់រំដល់កូនចៅជនរួមជាតិខ្មែរ។
លោកចូវត្វឹងហុង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ឱ្យដឹងបន្ថែម៖ ទូទាំងខេត្តមានសាលារៀនចាប់ពីមត្តេយ្យដល់វិទ្យាល័យ៥៤០សាលា ក្នុងនោះ តំបន់ជនរួមជាតិខ្មែរមាន២៨០សាលា។ អត្រាសាលាសម្រេចបទដ្ឋានជាតិតំបន់ជនរួមជាតិខ្មែរ សរុបជិត៥០%ក្នុងចំណោមសាលាសម្រេចបទដ្ឋានជាតិទូទាំងខេត្ត។ ក្រៅពីនេះ ខេត្តនៅទាំងមានសាលាជន ជាតិអន្តេវាសិក១០សាលានៅតាមស្រុក ក្រុងផង ម្ល៉ោះហើយបម្រើការបានល្អដល់ការរៀនសូត្ររបស់សិស្សានុសិស្សជនជាតិខ្មែរក្នុងខេត្តជាង៨០.០០០នាក់៕
យ្វីអាញ់-លីសៀ