ជាពិធីបុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីដ៏ធំផ្សេងៗ ទៀតរបស់វៀតណាម ត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែ៩ (ចន្ទគតិវៀតណាម) ជារៀងរាល់ឆ្នាំក្នុងជំនឿគោរពបូជាព្រះពុទ្ធរបស់ជនជាតិវៀតណាម។ ក្នុងឱកាសនេះសោត នៅតាមវត្តអារាមរៀបចំស្អិតស្អាង ដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទទាំងចតុទិ្ទសមកធ្វើសក្ការបូជា។ ក្នុងឱកាសនេះដែរ ពុទ្ធបរិស័ទទាំងចតុទិ្ទសចូលវត្តធ្វើបុណ្យសុន្ទរ៍ទាន ហូបសាប ធ្វើបុណ្យដាក់ទាន ឬក៏អនុវត្តពិធីផ្សេងៗទៅតាមភូមិភាគនីមួយៗ។
ការិយាល័យភាសាខ្មែរ-មុនី

ពិធីបុណ្យធ្វើសក្ការបូជាព្រះម៉ែគង់ស៊ីអ៊ីម ទាក់ទាញពុទ្ធបរិស័ទរាប់ពាននាក់មកពីក្រុងហ្វេចូលរួម។ នៅប៉ុន្មានថ្ងៃនេះ នៅតាមវត្តអារាមក្នុងទូទាំងប្រទេស បានរៀបចំវគ្គសិក្សា អប់រំចិត្តរយៈពេលខ្លីឲ្យពុទ្ធបរិស័ទចូលរួម ដោយមានសកម្មភាពដូច៖ ហូបសាប ស្តាប់ធម៌ទេសនា នមសក្ការ បណ្តែតប្រទីបបួងសួង និងទស្សនាការសម្ដែងសិល្បៈ ចម្រៀង អំពីពុទ្ធសាសនា។ល។

ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើកិច្ចនមសក្ការរំលឹកគុណព្រះម៉ែគង់ស៊ីអ៊ីម។

ព្រះតេជព្រះគុណតឹមភឿង អុជធូបនមសក្ការគោរពបូជាព្រះពុទ្ធ លើដងទន្លេហឿង ក្រុងហ្វេ។

បន្ទាប់ពីសូត្រធម៌លើទូកនៅទន្លេហឿង ពុទ្ធបរិស័ទនាំគ្នាបូជាប្រទីប បួងសួងសុំសុខសួស្តី។