23/09/2019 - 16:31

ជំនួយ​កម្លាំង​ដល់​សិស្ស​ក្រី​ក្រ​ជម្នះ​លំ​បាក​

សាខា​បក្ស​៥​ ចំ​ណុះ​បក្ខភាគ​កាសែត​កឹង​ធើ​ បាន​ស​ហ​កា​រជា​មួយ​នឹង​ក្រុម​ផ្កា​កេ​ស​រ​កូលភាគ​ខាង​លិច​   ជូន​អំ​ណោយ​និង​អា​ហារ​ូបករណ៍​ដល់​សិស្ស​ក្រី​ក្រ​ ឆ្លង​កាត់​លំ​បាក​របស់​សាលា​ជន  ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​។​ នេះ​ជា​ស​កម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​ស​កម្ម​ភាព​ទាំង​ឡាយ​ ស្ថិត​ក្នុង​កម្ម​វិ​ធី​ប្រ​ជា​ចលនា​ប៉ិន​ប្រ​ស​ប់​របស់​កាសែត​កឹង​ធើ​ ដើម្បី​ជួយ​ដល់​ប្អូន​ៗ​សិស្ស​ និស្សិត​នឹង​នរ​ ចិត្ត​ក្នុង​ការ​រៀន​សូត្រ​។​

លោក​ថា​ច់​ខេន អគ្គ​និពន្ធ​នាយ​ក​រង​កាសែត​កឹង​ធើ​ ជូន​អំ​ណោយ​ដល់​

សិស្ស​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​។​ 

លោក​ឡេថា​ញ់ត្រុង តំ​ណាង​ក្រុម​ផ្កា​កេ​ស​រ​កូលភាគ​ខាង​លិច​ ជូន​អា​ហារ​ូបករណ៍​ដល់​

សិស្ស​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​។​

នៅ​ក្នុង​កម្ម​វិ​ធី​នេះ​ មាន​សិស្ស​១​០​នាក់​ របស់​សាលា​ជន​ជា​តិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​ ទទួល​បាន​អា​ហារ​ូបករណ៍​ (៨​០​០​.០​០​០​ដុង​ក្នុង​មួយ​ចំ​ណែក​) និង​កាបូប​សិស្ស​ អា​ស្រ័យ​ក្រុម​ផ្កា​កេ​ស​រ​កូលភាគ​ខាង​លិច​ និង​ក្រុម​ហ៊ុន​ចំ​កាត់​ស​មាជិក​មួយ​ឆ្នោត​ជា​តិ​កឹង​ធើ​ ធ្វើ​ហិរញ្ញប្បទាន​។​ លោក​ឡេថា​ញ់ត្រុង តំ​ណាង​ក្រុម​ផ្កា​កេ​ស​រ​កូលភាគ​ខាង​លិច​ ឱ្យ​ដឹង​៖ ក្រុម​មិន​ត្រឹម​តែ​ប្រ​មូល​ផ្តុំ​អ្នក​ស្រឡាញ់​ផ្កា​កេ​ស​រ​កូលប៉ុណ្ណោះ​ទេ ក្រុម​នឹង​ឆ្ពោះ​ទៅ​រកការ​ចាត់​តាំង​ស​កម្ម​ភាព​ស​ប្បុរ​ស​ធម៌​ផង​ដែរ​។​ តាម​រយៈ​នៃ​កម្ម​វិ​ធី​ជូន​អា​ហារ​ូបករណ៍​ដល់​សិស្ស​សាលា​ ក្រុម​ស​ង្ឃឹម​ថា​ អា​ចជួយ​   ស​ម្រាលភាព​លំ​បាក​បាន​ខ្លះ​ ផ្ដល់​ជា​កម្លាំង​ចិត្ត​ដើម្បី​ប្អូន​ៗ​ស​ម្រេច​បាន​ស្នា​ដៃ​ល្អ​ប្រ​សើរ​ក្នុង​ការ​សិក្សា​។​ ប្អូន​លីវ​ធីង៉ុក​យុីម រៀន​ថ្នាក់​ទី​១​១​C ជា​សិស្ស​ម្នាក់​បាន​ទទួល​អា​ហារ​ូបករណ៍​ ឱ្យ​ដឹង​៖ ជា​សិស្ស​ក្រី​ក្រ​ ពួក​ប្អូន​តែ​ងត្រូវ​ការ​ជំនួយ​ឧប​ត្ថម្ភ​របស់​ស​ប្បុរ​ស​ជន​។​ អំ​ណោយ​ឬ​អា​ហា  រ​ូបករណ៍​គឺ​ជា​កម្លាំង​ចលករ​ដ៏​ធំ​ធេង​ទាំង​ស​ម្ភារៈ​ និង​ស្មារតី ដើម្បី​ពួក​ប្អូន​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ប្រ​សើរ​។​

ច្រើន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​កាសែតកឹង​ធើ​ បាន​ចាត់​តាំង​ទម្រង់​ “ប្រ​ជា​ចលនាប៉ិន​ប្រ​ស​ប់​” អនុ​វត្ត​កម្ម​វិ​ធី​ស​ប្បុរ​ស​ធម៌​ស​ង្គម​ ដូច​ជា​៖ កម្ម​វិ​ធី​លំ​នៅ​ឋាន​មនុស្ស​ធម៌​ (ស​ង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​) កម្ម​វិ​ធី​ផ្ដល់​កម្លាំង​ចិត្ត​ទៅ​កាន់​សាលា​រៀន​ (ជូន​អា​ហារ​ូបករណ៍​ កង់​សិក្ខូបករណ៍​ដល់​សិស្ស​ និស្សិត​ក្រី​ក្រ​ស​ង្វាត​រៀន​សូត្រ​) និង​កម្ម​វិ​ធី​ទទួល​គាំ​ពារ​បង់​កម្រៃ​រៀន​សូត្រ​ដល់​សិស្ស​ និស្សិត​ក្រី​ក្រ​ បាន​ស​ប្បុរ​ស​ជន​ អា​ជីវកម្ម​ ភូមិ​ភាគ​ស​កម្ម​គាំ​ទ្រ​។​ លោក​ថា​ច់​ខេន អគ្គ​និពន្ធ​នាយ​ក​រង​កាសែត​កឹង​ធើ​ ឱ្យ​ដឹង​៖ កាសែត​កឹង​ធើ​ សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ស​ប្បុរ​ស​ជន​ អា​ជីវកម្ម​។​ល។​ ដែល​បាន​រួម​ដំណើរ​ក្នុង​រយៈ​ពេល​កន្លង​។​ កាសែត​កឹង​ ធើស​ង្ឃឹម​ថា​ ស​ប្បុរ​ស​ជន​នឹង​បន្ត​ដំណើរ​ការ​ឧប​ត្ថម្ភ​ ដើម្បី​កាសែត​កឹង​ធើ​ធ្វើ​ជា​ស្ពាន​តភ្ជាប់​ដល់​ប្អូន​ៗ​សិស្ស​ និស្សិត​ក្រី​ក្រ​ កាន់​តែ​លំ​នឹង​ចិត្ត​ទៅ​សាលា​រៀន​៕

                                ថា​ញ់ឡុង​-វិ​មាន

ចែករំលែកអត្ថបទ