មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/09/2019 - 18:18

ឃុំ​ជន​បទ​ថ្មី​ថើយ​ស្វឹង​

ក្រោយ​រយៈ​កាល​១​០​ឆ្នាំ​ចែក​ចេញ​ពី​ឃុំ​ថើយ​ដុង កាល​ពី​ខែ​សី​ហា ឆ្នាំ​២​០​១​៩​កន្លង​ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ​ ត្រូវ​បាន​ទ​ទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

ដង​ផ្លូវ​នៅ​ភូមិ​ថើយ​ទ្រឿង​១​។​

ថើយ​ស្វឹង​ជា​ឃុំ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ក្រុង​កឹងធើ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​ច្រើន​ អា​ស្រ័យ​មា​មីង​ប្រ​កប​តែ​របរ​ស្រែ​ចម្ការ​។​ ប៉ុន្តែ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ ព្រម​ទាំង​ការ​ស្រុះ​ចិត្ត​គំ​និត​របស់​ប្រ​ជា​ជន​ ក្រោយ​ពីរយៈ​កាល៨​ឆ្នាំ​កសាង​ឃុំ​ថើយ​ស្វឹង​ក៏​បាន​សម្រេច​បទ​ដ្ឋាន​ជនបទ​ថ្មី​។​ តាម​ប្រ​សាសន៍​លោក​ឡេក្វឹ​កវៀត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង​ បាន​ឱ្យ​ដឹង​៖ ឃុំ​បាន​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ជំរុញ​ខ្លាំង​ក្លា​នូវ​ការ​ផ្សព្វ​ផ្សា​យ​ ពិ​សេស​គឺ​ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​អនុ​វត្ត​បណ្តា​លក្ខឋាន​ក​សាង​ជន​បទ​ថ្មី​។​ ក្រោយ​ពីទ​ទួល​បាន​ការ​ឯ​ក​ភាព​រួម​ ផ្តើ​មពី​ចំ​ណុច​ចាប់​ផ្តើ​ម​សម្រេច​បាន​៥​/១​៩​លក្ខ​ឋាន​ រីឯ​លក្ខឋាន​ដ​ទៃ​ទៀត​ជា​សន្សឹម​ៗ​ក៏​សម្រេច​បាន​ផង​ដែរ​។​ លក្ខ​ឋាន​មួយ​ដែល​សម្រេច​បាន​មុន​គេ នឹង​ធ្វើ​ជា​ឈ្នាន់​សម្រាប់​លក្ខ​ឋាន​ឯ​ទៀត​ នោះ​គឺ​ លក្ខ​ឋាន​ផ្លូវ​គមនា​គមន៍​។​ តាំង​ពី​ឆ្នាំ​២​០​១​១​រហូត​មក​ដល់​ពេល​នេះ​ ឃុំ​ក​សាង​បាន​ផ្លូវ​កៅ​ស៊ូ​មួយខ្សែ​ ផ្លូវ​បេ​តុង​៤​ខ្សែ​និង​កសាង​បាន​ស្ពាន​បេ​តុង​១​០​ខ្សែ​។​ល។​ ដោយ​ថវិ​កា​ជាង​៥​៣​ពាន់​លាន​ដុង​ ក្នុង​នោះ​ ប្រ​ភព​ទុន​ដែល​ប្រ​ជា​ជន​ និង​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​បាន​ប្រ​មាណ​២​៩​ពាន់​លាន​ដុង​។​ ពេល​អនុ​វត្ត​ការ​ងារ​សុ​ខុ​មាល​ភាព​សង្គម​ គួប​ផ្សំ​នឹង​លក្ខ​ឋាន​ផ្ទះ​នៅ​ ក៏​មាន​ផ្ទះ​ឧ​ប​ការ​គុណ​និង​ផ្ទះ​ម​ហា​សាម​គ្គី​២​៦​៩​ខ្នង​ត្រូវ​បាន​សាង​សង់​។​ល។​ រួម​នឹង​ការ​ដែល​ប្រ​ជា​ជន​បាន​សាង​សង់​ ជួស​ជុល​ដោយ​ខ្លួន​ឯ​ង​ផង​នោះ​ មក​ដល់​បច្ចុ​ប្បន្ន​ ឃើញ​ថា​ប្រ​ជា​ជន​គ្រប់​គ្រួ​សារ​សុទ្ធ​តែ​មាន​ផ្ទះ​រឹង​មាំ​និង​ពាក់​កណ្តាល​រឹង​មាំ​។​ល។​ ផ្តើ​ម​ពី​សិស្ស​រៀន​ដោយ​សារសា​លា​រៀន​ដទៃ​ ឬ​ផ្ញើ​រៀន​នឹង​សា​លា​ដ​ទៃ​មក​ដល់​សព្វ​ថ្ងៃ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ក៏​មាន៣​/៤​សា​លា​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ គ្រួ​សា​រប្រ​ជា​ជន​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​៩​៧,៧៥​% មាន​អគ្គិស​នី​ប្រើ​ប្រាស់​សម្រេច​១​០​០​%។​ល។​ ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ក៏​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ក៏​បាន​អនុ​វត្ត​ល្អ​ប្រ​សើរ​ជាង​ដែរ​។​

បង​ម៉ា​យ​ទ្រឿង​ ប្រ​ធាន​ភូមិ​ថើយ​ទ្រឿង​១​ ចែក​រំ​លែក​៖” តាំង​ពី​ផ្លូវ​បាន​ចាក់​បេ​តុង​រួច​ជីវ​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​ក៏​បាន​កែលម្អ​ ដោយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក ​លក់​ដូរ​ ធ្វើ​ការ​រក​ទទួល​ទានមាន​ភាព​ងាយ​ស្រួល​ជាង​។​ ពិ​សេស​នៅ​ដើម​ឆ្នាំ​​សិក្សា​នេះ​ គ្មាន​ស្ថាន​ភាព​សិស្ស​ក្នុង​ភូមិ​បោះ​បង់​ការ​សិក្សា​ ពី​ព្រោះ​ផ្លូវ​ទៅ​កាន់​សា​លា​មាន​ភាព​ងាយ​ស្រួល​”។​

លោក​ឡេក្វឹ​កវៀត​ បាន​ឱ្យ​ដឹង​បន្ថែ​ម​៖” មក​ដល់​សព្វ​ថ្ងៃ​ ឃុំ​បង្កើត​បាន​សហ​ករណ៍​កសិ​កម្ម​១​និង​ក្រុម​សហ​កា​រផ​លិត​ចំ​នួន​២​៤​ ព្រម​ទាំង​ទម្រង់​ចង​សម្ព័ន្ធ​ផលិត​គួប​ផ្សំ​នឹង​ការ​ប្រ​មូល​ទិញ​ផ​លិត​ ផល​តម្បាញ​ពី​ខ្សែ​ជ័រ​និង​ពី​កំ​ប្លោក​ដែល​កំ​ពុង​ស​កម្ម​ភាព​មា​ន​ប្រ​សិ​ទ្ធ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ថ្នាក់​បណ្ដុះ​បណ្តា​ល​វិជ្ជា​ជីវៈ​ ឧ​ទ្ទេស​នាម​ការ​ងារ​ធ្វើ​  ជំ​នួយ​បុល​ទុន​ ក៏​បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ប្រាក់​ចំ​ណូល​មធ្យម​ភាគនៅ​ឆ្នាំ​២​០​១​៩​របស់​ឃុំ​ថើយ​ស្វឹង​សម្រេច​បាន​៤​៥​,៧៦​លានដុង​/ម្នាក់​/ឆ្នាំ​។​ អត្រា​គ្រួ​សារ​ក្រីក្រ​នៅ​ត្រឹម​០​,៩​២​%។​ល។​”៕ 

                   ហា​ថាញ់-សុផន

ចែករំលែកអត្ថបទ