26/08/2019 - 16:55

សន្និ​បាត​លើ​កទី​៧ គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋស​ភា​ប្រ​ទេស​ទាំង​៣​ កម្ពុជា​-ឡាវ​-វៀត​ណាម​

គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរ​ទេស​រដ្ឋ​សភា​វៀត​ណាម​ ទើប​ចាត់​តាំង​អង្គ​សន្និ​បាត​លើ​កទី​៧ គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរ​ទេស​រដ្ឋស​ភា​នៃ​ប្រ​ទេស​ទាំង​៣​  កម្ពុជា​- ឡាវ​- វៀត​ណាម​    ក្រោម​    ប្រ​ធាន​បទ​ "តួ​នា​ទី​របស់​រដ្ឋ​សភា​ក្នុង​ការអនុ​វត្ត​កិច្ច​ព្រម​ព្រៀង​ សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​៣​ កម្ពុជា​-ឡាវ​-វៀត​ណាម​ ក្នុង​តំ​បន់ត្រី​កោណ​អភិ​វឌ្ឍ​ន៍​" នៅ​ខេត្ត​ក្វាងនិញ។​

អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​រដ្ឋសភា​ តុង​ធីផុង  រួម​ជា​មួយ​នឹង​គណៈ​ប្រតិភូ​ ថត​រូប​អនុ​ស្សាវរី​យ៍​នៅ​ក្នុង​ពិ​ធី​បើក​អង្គ​សន្និ​បាត​។​

ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត​ អនុ​ប្រធាន​ប្រចាំ​ការ​រដ្ឋសភា​ តុងធីផុង អំ​ណះ​អំ​ណាង៖ ឋិត​ក្នុង​បរិ​ការណ៍​ពិ​ភព​លោក​និង​តំ​បន់​រយៈ​ពេល​កន្លង​ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ពិ​បាក​ប៉ា​ន់​ស្មាន​ ប៉ុន្តែ​ប្រ​ទេស​ទាំង​៣​ វៀត​ណាម ឡាវ​ និង​កម្ពុជា​ ជា​និច្ច​កាល​សាម​គ្គី​ប្រ​កៀក​ស្មា ផ្សា​រភ្ជាប់​ ម្ចាស់​ការ​សហ​ប្រតិ​បត្តិ​ការ ខ្នះ​ខ្នែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជំ​រុញ​ចំ​ណង​ទំ​នាក់​ទំ​នង​កិច្ច​សហ​ប្រតិ​បត្តិ​លើ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រ​ទេស​ទាំង​៣​ ស​កម្ម​អភិ​វឌ្ឍ​កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ សមមិត្ត​ គូស​បញ្ជា​ក់​៖ លទ្ធ​ផល​ដែល​សម្រេច​បាន​នៃ​ប្រ​ទេស​ទាំង​៣​ក្នុង​តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​ កម្ពុជា​-ឡាវ​-វៀត​ណាម​ ក្នុង​អំ​ឡុង​២​០​ឆ្នាំ​កន្លង​ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ជួយ​ដល់​ភូមិ​ភាគ​នានា​បង្រួញ​គម្លាត​នៃ​ការអភិ​វឌ្ឍ រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋ​កិច្ច​-សង្គម​នៃ​ប្រ​ទេសនី​មួយ​ៗ​ ពង្រឹង​ទំ​នាក់​ទំ​នង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ ធា​នាសន្តិ​ភាព​ សន្តិ​សុខ​ ស្ថិរ​ភាព​ និង​អភិ​វឌ្ឍ​ន៍​ក្នុង​តំ​បន់​។​ ដំ​ណើរ​ការ​វិនិ​យោ​គ​ក្នុង​តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​កាន់​តែ​មាន​ភាព​ផុល​ផុសមក​ទល់​នឹង​បច្ចុ​ប្បន្ន​ អា​ជីវ​កម្ម​វៀត​ណាម  ​  បាន​ចូល​ទៅ​វិនិ​យោ​គ​នៅ​ខេត្ត​នា​នា​របស់      ​ប្រ​ទេស​​ឡាវ​ និង​កម្ពុជា​ ក្នុង​តំ​បន់​នេះ​ចំនួន​១​១​៦​គម្រោង​ ស​រុប​ទុនចុះ​ឈ្មោះ​អនុ​វត្ត​គម្រោង​សម្រេច​ប្រ​មាណ​៣​,៦​ពាន់​លាន​ USD។​

ថ្លែង​យោ​បល់​នៅ​ក្នុង​អង្គ​សន្និ​បាត​ តំណាង​គណៈ​កម្មា​ធិការ​កិច្ច​ការ​បរ​ទេស​នៃ​រដ្ឋ​សភា​ប្រទេស​ទាំង​២​  កម្ពុជា​និង​ឡាវ​   បាន​អំ​ណះ​អំ​ណាង៖ ក្នុង​រយៈ​ពេល​កន្លង​ ទំ​នាក់​ទំនង​រវាង​រដ្ឋស​ភា​នៃ​   ប្រ​ទេស​ទាំង​៣​ បន្ត​ការ​ពង្រឹង​និង​បង្កើន​កិច្ច​សហ​កា​រអ​ភិ​វឌ្ឍ​យ៉ាង​ល្អ​ប្រ​សើរ​។​ ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បាន​ កិច្ច​សហ​កា​រក្នុង​តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​នៅ​មាន​បញ្ហា​ជា​ច្រើន​ គប្បី​ជំ​រុញ​មាំជាង​ទៀត​ ដូច៖ ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ បំ​ណិន​ពល​ករ​នៅ​មាន​កម្រិត​។​ ប្រ​ភព​កម្លាំង​អនុ​វត្ត​ និង​គោ​លន​យោ​បាយ​ក៏​ពុំ​ទាន់​ឯ​កភាព​ ព្រម​ជា​មួយ​នោះ​ គឺ​បញ្ហា​ធា​នាសន្តិ​សុខ​ សុវត្ថិ​ភាព​ប្រ​ឆាំង​ការ​រត់​គយ​និង​គៃ​បន្លំ​ពា​ណិ​ជ្ជ​កម្ម​នៅ​បណ្ដាខេត្ត​នា​នា​តំបន់​ព្រំ​ដែន​នៅ​មាន​ការ​លំ​បាក​និង​ស្មុគ​ស្មាញ​ច្រើន​។​

តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​កម្ពុជា​-ឡាវ​-វៀត​ណាម     រួម​មាន១​៣​ខេត្ត​    ជា​មួយ​នឹង​ផ្ទៃ​ដី​ធម្មជាតិ​   ស​រុប​១​៤​៤​.៣​០​០​គីឡូ​ម៉ែត្រ​ ស​រុប​អត្រា​១​៩​,៣​%ផ្ទៃ​ដី​ធម្ម​ជាតិ​នៃ​ប្រ​ទេស​ទាំង​៣​ ចំនួន​ប្រ​ជា​ជន​សម្រេច​ជាង​៧លាន​នាក់ ស​រុប​អត្រា​ប្រ​មាណ​៦​,១​%ចំ​នួន​ប្រ​ជា​ជន​រួម​នៃ​ប្រ​ទេស​ទាំង​៣​។​ ចាប់​តាំង​ពី​ពេល​បង្កើត​យន្ត​ការ​សហប្រតិ​បត្តិ​ការ​តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​កម្ពុជា​ -ឡាវ​- វៀត​ណាម​ រហូត​មក​ទល់​នឹង​បច្ចុ​ប្បន្ន​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​កំ​ពូល​ចំនួន​១​០​លើ​ក (សន្និ​បាត​លើ​កទី​៧ គណៈ​កម្មា​ធិការ​កិច្ច​ការ​បរ​ទេស​នៃ​រដ្ឋ​សភា​ប្រ​ទេស​ទាំង​៣​ កម្ពុជា​-ឡាវ​-វៀត​ណាម ថ្នាក់​នា​យក​រដ្ឋមន្រ្តី​) កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋ​មន្រ្តី​ចំ​នួន​១​២​លើ​ក ដោយ​សម្រេច​បាន​លទ្ធ​ផល​លើ​វិ​ស័យ​ជា​ច្រើន​។​

សន្និ​បាត​លើ​កនេះ​ គឺ​ជា​ឱកាស​ដើម្បី​ប្រ​ទេស​ទាំង​៣​ កម្ពុជា​-ឡាវ​-វៀត​ណាម​ ពិនិត្យ​ឡើងវិញនូវ​ដំ​ណាក់​កាលបង្កើត​និង​អភិ​វឌ្ឍ​ន៍​នៃ​តំបន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​ វាយ​តម្លៃ​លទ្ធ​ផល​ដែល​ទទួល​បាន​ក្នុង​រយៈ​កាល​កន្លង​ ចាប់តាំង​ពី​ក្រោយ​សន្និ​បាត​នៃ​គណៈ​កម្មា​ធិ​ការ​ទាំង​៣​ លើ​កទី​៦​ រួម​គ្នា​ដោះ​ដូរ​បទ​ពិ​សោ​ធ​ន៍​ លើ​កឡើង​នូវ​ដំណោះ​ស្រាយ​និង​ទិស​ដៅ​ ដើម្បី​ជំ​រុញ​កិច្ច​សន្យា​ កិច្ច​ព្រម​ព្រៀង​នៃ​ប្រ​ទេស​ទាំង​៣​នៅ​តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​នៅ​ពេល​ខាង​មុខ​។​ ការ​អភិ​វឌ្ឍ​តំ​បន់​ត្រី​កោណអភិ​វឌ្ឍ​ន៍​កម្ពុជា​-ឡាវ​-វៀត​ណាម​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ជំរុញ​កំ​ណើន​សេដ្ឋ​កិច្ច​ -សង្គម​របស់​ប្រ​ទេស​ទាំង​៣​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ចក្ខុ​វិស័យ​នៃ​សហ​គម​ន៍​អា​ស៊ាន​ ២​០​២​៥​។​

ក្រោយ​ពីរយៈ​ពេល​២​ថ្ងៃ​ធ្វើ​ការ ថ្ងៃ​ទី​១​៨​ ខែ​សីហា សន្និ​បាត​លើ​កទី​៧របស់​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរ​ទេស​រដ្ឋ​សភា​នៃ​ប្រ​ទេស​ទាំង​៣​ កម្ពុជា​-ឡាវ​-វៀត​ណាម​ បាន​ឈាន​ដល់​ការឯ​កភាព​ចេញ​សេច​ក្តី​ប្រ​កាស​រួម​ សំ​ដៅ​បង្កើន​ការ​ទំ​នាក់​ទំ​នង​សាម​គ្គី​មិត្ត​ភាព​ជា​ប្រ​វេណី​ រវាង​រដ្ឋ​សភា​នៃ​ប្រ​ទេស​ទាំង​៣​ ជំរុញ​ការ​អនុ​វត្ត​គម្រោង​សហ​ប្រតិ​បត្តិ​ការ​ក្នុង​តំ​បន់​ត្រី​កោណ​អភិ​វឌ្ឍ​ន៍​(CLV-DTA) ដែល​រដ្ឋា​ភិបាល​នៃ​ប្រ​ទេស​ទាំង​៣​បាន​ឯ​កភាព​។​  សេច​ក្តី​ប្រ​កាស​រួម​នេះ​ ត្រូវ​បាន​ព្រាង​ជា៣​ភាសា​ខ្មែរ​- វៀត​- ឡាវ​ ដោយ​មាន​តម្លា​ភាព​ដូចគ្នា​និង​មាន​ឯ​ក​សារ​យោង​ជាភា​សា​អង់  គ្លេស​។​ យោង​តាម​សេច​ក្តី​ប្រ​កាស​រួម​ សន្និ​បាត​វាយ​តម្លៃ​ខ្ពស់​របាយ​ការណ៍​របស់​តំ​ណាង​គណៈ​កម្មា​ធិ​ការ​សម្រប​សម្រួល​ CLV- DTA នៃ​ប្រ​ទេស​ទាំង​៣​ លទ្ធ​ផល​សម្រេច​បាន​ក្នុង​ការ​ងារ​បែង​ចែក​ បោះ​បង្គោ​ល​ព្រំ​ដែន​ បង្កើន​ការ​ងារ​ថែ​រក្សា​ជួស​ជុល​បង្គោ​ល​ព្រំ​ដែន​ បង្កា​រ​បង្រ្កាប​បទ​ល្មើស​ឆ្លង​ដែន​ និង​ធានាសន្តិ​សុខ​ព្រំ​ដែន​រវាង​ប្រ​ទេស​ទាំង​៣​ក្នុង​រយៈ​ពេល​កន្លង​ ឯ​កភាព​ការ​កំ​ណត់​ទិស​ដៅ​និង​សេច​ក្តី​សម្រេច​ ដែល​បាន​ចែង​ក្នុង​សេច​ក្តី​ប្រ​កាស​រួម​ ក្នុង​នោះ​ វាយ​តម្លៃ​ពីខ្លឹម​សារ​នៃ​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​រដ្ឋសភា​និង​រដ្ឋា​ភិបាល​ ក៏​ដូចជា​សកម្ម​ភាព​នានា​ សំ​ដៅ​ជំរុញ​កិច្ច​សហ​កា​ររវាង​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​នៃ​ប្រ​ទេស​ទាំង​៣​។​ល។​ សេច​ក្តី​ប្រ​កា​ស​រួម​ក៏​បាន​ឯ​ក​ភាព​ប្រ​គល់​ជូន​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរ​ទេស​ សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ព័ត៌​មាន​និង​សារ​គម​នា​គមន៍​នៃ​រដ្ឋ​សភា​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​អង្គ​សន្និ​បាត​លើ​កទី​៨​នៃ​គណៈ​កម្មា​ធិ​ការ​កិច្ច​ការ​បរ​ទេស​រដ្ឋសភា​កម្ពុជា​-ឡាវ​-វៀត​ណាម​ ឆ្នាំ       ​២​០​២​១​ ខាង​មុខ​នេះ​៕    

យោង​ៈ (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​) ឌឹកហីវ-មុនី

ចែករំលែកអត្ថបទ