ព្រឹកថ្ងៃទី២០ ខែសីហា នៅក្រុងកឹងធើ សាកលវិទ្យាល័យត្រាវិញ បានរៀបចំកិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្ត "ចែករំលែកបទពិសោធន៍ក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ" ដើម្បីផ្ដល់យោបល់ដោយផ្ទាល់លើកម្រងវណ្ណកម្មល្បែងប្រជាប្រិយ ដូចជា "ចាប់កូនខ្លែង" "បញ្ជាន់អារក្ស" "ចោលឈូង" និងឯកសារបង្រៀន "បញ្ហាមួយចំនួនអំពីសិល្បៈចម្រៀងចាប៉ី" ។
ទិដ្ឋភាពនៃកិច្ចពិភាក្សា។
តាមរយៈយោបល់អ្នកតំណាងចូលរួម ជនជាតិខ្មែរណាមបូមានល្បែងប្រជាប្រិយជាច្រើន។ ល្បែងប្រជាប្រិយទាំងនេះ ត្រូវបានចាត់តាំងលេងកម្សាន្តក្នុងឱកាសទំនេរពីការងារ ឬក្នុង ឱកាសថ្ងៃបុណ្យទាន ហើយបន្តឋិតថេរគង់វង់រហូតមក ឆ្លងតាមរយៈបទចម្រៀងប្រជាប្រិយ និងតាមរយៈប្រភេទឧបករណ៍ភ្លេង។ ទោះជាដូច្នោះក៏ដោយ ភាគច្រើនល្បែងប្រជាប្រិយ និងប្រភេទឧបករណ៍ភ្លេងដែលអមជាមួយនោះ មិនទាន់មានការកំណត់ត្រាទុកឱ្យប្រាដកប្រជា ត្រឹមត្រូវនៅឡើយ នៅតាមភូមិភាគនីមួយៗ មានការយល់ដឹង និងជ្រើសយកចំណុចថ្មីៗ ប្លែកៗ ដោយមានភាពទាក់ទាញផ្សេងៗគ្នា យកមកសម្ដែង។ អាស្រ័យហេតុនោះ ការតាក់តែងចងក្រងល្បែងប្រជាប្រិយ គួបផ្សំជាមួយនឹងឧបករណ៍ភ្លេងប្រជាប្រិយណាមបូ (ជាក់ស្ដែងកម្រងវណ្ណកម្មទាំង៣ និងឯកសារបង្រៀន ដូចពោលខាងលើ) គប្បីផ្ដោតទៅលើការប្រើពាក្យពេចន៍ លំនាំបទភ្លេងតាមទម្រង់លក្ខណៈវប្បធម៌ប្រជាប្រិយ ហើយក៏ជាសារដ៏ល្អមួយដែលកម្រងវណ្ណកម្មចង់ស្ដែងឡើង។
ប្រការនេះ បានរួមចំណែកដើម្បីឆ្លើយតបទៅនឹងភារកិច្ចនៃការអភិរក្សមរតកដើមនៃចម្រៀងប្រជាប្រិយ ដែលកំពុងប្រឈមនឹងការសាបរលាប រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ អំពីតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ ជំរុញការងារបណ្ដុះបណ្ដាលស្នងបន្ត ផ្សព្វផ្សាយពីតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរឱ្យបានទូលំទូលាយក្នុងសហគមន៍ សំដៅអភិរក្ស ពង្រីកនិងលើកតម្កើងតម្លៃកេរមរតករបស់ជនរួមជាតិខ្មែរ ឆ្លើយតបតម្រូវការរបស់ជនរួមជាតិនៅតាមភូមិភាគ។
ក្នុងកិច្ចពិភាក្សាជាលក្ខណៈវិទ្យាសាស្រ្តខាងលើ ឋិតក្នុងក្របខណ្ឌដំណើរការនៃប្រធានបទវិទ្យាសាស្រ្ត "ចែករំលែកបទពិសោធន៍ក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ចម្រៀងប្រជាប្រិយខ្មែរណាមបូ" ប្រធានបទថ្នាក់ក្រសួង អាស្រ័យសាកលវិទ្យាល័យត្រាវិញទទួលរ៉ាប់រងផ្សព្វផ្សាយនិងដំណើរការអនុវត្ត តាំងពីចុងឆ្នាំ២០១៧ និងគ្រោងធ្វើរបាយការណ៍បូកសរុបនៅចុងឆ្នាំ២០១៩នេះ៕
ថាញ់ឡុង-ពេជ្រសឿន