20/08/2019 - 08:48

ក្រុម​បាល់​ទះ​នា​រី​វៀត​ណាម​ដណ្តើ​ម​បាន​មេ​ដាយ​សំ​រឹទ្ធ

ក្រោយ​ពី​ការ​ប្រ​កួត​មិត្ត​ភាព​ទទួល​បាន​ជោគ​ជ័យ​ ខណៈ​ពេល​ដណ្ដើម​បាន​រង្វាន់​ជើង​ឯ​ក​ Asian Peace Volleyball Cup នៅ​ប្រទេស​ឥ​ណ្ឌូ​នេស៊ី​ ក្រុម​បាល់ទះនារី​ U២​៣​ វៀត​ណាម​បាន​ដាក់​ក្តី​សង្ឃឹម​នឹង​ទទួល​បាន​មេ​ដាយ​ខ្ពស់​ទៀត​នៅ​ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​បាល់​ទះ​នារី​ U២​៣​ ជើង​ឯ​ក​អាស៊ី​ ឆ្នាំ​២​០​១​៩​ លើ​ទី​លាន​ផ្ទះ​។​ ពាន​រង្វាន់​នេះ​កាល​ពី​២​ឆ្នាំ​មុន ក្រុម​បាល់​ទះ​នារី​វៀត​ណាម​ ធ្លាប់​ដណ្តើ​ម​បាន​មេ​ដាយ​សំ​រឹទ្ធ​ម្តង​រួច​ហើយ​។​

កីឡា​ការិនីU២​៣​វៀត​ណាម សម្តែ​ង​ការត្រេក​អរ​ពេល​ឈ្នះ​U២​៣​ថៃ​ដណ្តើ​ម​បាន​មេ​ដាយសំ​រឹទ្ធ។​ រូប៖VNN

ដណ្ដើម​បាន​រង្វាន់​ជើង​ឯ​ក​នៅ​ប្រ​ទេស​ឥ​ណ្ឌូ​នេស៊ី​ ជួយ​ឱ្យ​កីឡា​ការិ​នី​វៀត​ណាម​ជឿ​ជាក់​ក្នុង​ការ​ប្រកួត​។​ ពួក​គេ​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ ពី​ព្រោះ​កំ​ពុង​ស្ថិត​ក្នុង​ដំ​ណាក់​កាល” ជោគ​ជ័យ​បំ​ផុត​” នៃ​អា​ជីព​។​ លេច​ធ្លោ​ គឺ​ប្រ​ធាន​ក្រុម​ ត្រឹង​ធី​ថាញ់​ធ្វី ឬ​ត្រឹង​ធីប៊ិ​ចធ្វី ដែល​ជា​កម្លាំង​ស្រួច​មាន​បទ​ពិ​សោ​ធ​ន៍​ប្រ​កួត​នៅ​បរ​ទេស​។​ ក្រៅ​ពី​នោះ​ យឿង​ធី​ហេន ង្វៀន​ធីប៊ិ​ចត្វៀង ឌាំង​ធី​គីមថាញ់ លឺវ​ធី​ហ្វែ និង​ង្វៀន​ធូ​ហ្វាយ​ ពួកគេ​សុទ្ធ​តែ​​លេង​បាន​ល្អ។​ សោ​ក​ស្តាយ​បំ​ផុត​ គឺ​មុន​ពេល​ឈាន​ដល់​ដំ​ណាក់​កាល​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​ ង្វៀន​ធីប៊ិ​ចត្វៀង ត្រូវ​រង​របួស​មិន​អាច​ជាសះស្បើយ​ទាន់​ពេល​ ដើម្បី​ចូល​រួម​ប្រកួត​។​

នៅ​វគ្គ​ជម្រុះ​ U២​៣​វៀត​ណាម​ មិន​ពិ​បាក​ក្នុង​ការ​ជម្រុះ​ក្រុម​ដែល​បាន​វាយ​តម្លៃ​ខ្សោ​យ​ជាង​  គឺ​U២​៣​នូវ​ែល​សេឡង់ និង​U២​៣​ម៉ា​ស់ ឌីវឈ្នះ​ដោយ​លទ្ធ​ផល​៣​-០​។​ ពេល​ប្រ​កួត​ជាមួយ​នឹង​U២​៣​តៃវ៉ាន់ នៅ​វគ្គ​ជម្រុះ​ទី​២​ U២​៣​ វៀត​ណាម​ ជួប​លំបាក​ខ្លះ​ដោយ​ឈ្នះ​ត្រឹម​៣​-១​។​ ហើយ​មិន​អាច​យក​ឈ្នះ​លើ​U២​៣​ចិន(ចាញ់ ១​-៣​) U២​៣​វៀត​ណាម​ឈរ​លំ​ដាប់​ថ្នាក់​លេខ២​នៅ​វគ្គ​ជម្រុះ​ ជួប​ជា​មួយ​នឹង​U២​៣​កា​ហ្សាក់​ស្ថាន​នៅ​វគ្គ​៨​ក្រុម​។​ ទោះ​បី​ដៃ​គូ​មាន​កម្ពស់​ និង​កម្រិត​លេង​បាល់​ល្អជាង​ក៏​ពិត​មែន​ ប៉ុន្តែ​​ U២​៣​វៀត​ណាម​លេង​បាល់​ដោយ​ភាពទំនុក​ចិត្ត​ ហើយ​បាន​យក​ឈ្នះ​ដោយ​លទ្ធ​ផល​៣​-១​។​ លុះ​ដល់វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ មាន​ភាព​ភ្ញាក់​ផ្អើល​គឺ​ពេល​ក្រុម​ជម្រើស​ U២​៣​វៀត​ណាម​ឈ្នះ​U២​៣​កូរ៉េ​ខាង​ជើង​សិត​ទី​១​។​ បន្ទាប់​ពី​នោះ​ភ្លាម​ គ្រូ​បង្វឹក​ក្រុម​U២​៣​កូរ៉េ​ខាង​ជើង​បាន​ប្តូរ​យុទ្ធ​សាស្រ្ត​និង​”ចាប់​បាន​ស្នៀត​” កីឡា​ការិ​នី​លេខ១​របស់​U២​៣​វៀត​ណាម​ គឺ​ត្រឹង​ធីថាញ់ធ្វី។​ U២​៣​វៀត​ណាម​ចាញ់សិតទី​២​ ក្រុម​ទាំង​២​បាន​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​នៅ​សិតទី​៣​។​ អាស្រ័យ​លេង​បាន​ល្អ U២​៣​កូរ៉េ​ខាង​ជើង​ឈ្នះ​ដោយ​ពិន្ទុ​២​៦​-២​៤​។​ ការ​ខិត​ខំ​របស់​ U២​៣​វៀត​ណាម​នៅ​សិត​ទី​៤​មិន​បាន​ជោគ​ជ័យ​ ពេល​U២​៣​កូរ៉េ​ខាង​ជើង​អនុ​វត្ត​ត្រូវ​តាម​យុទ្ធ​សាស្រ្ត​របស់​គ្រូ​បង្វឹក​។​  U២​៣​វៀត​ណាម​ចាញ់ដោយ​លទ្ធផល​១​-៣​ ត្រូវ​ប្រកួត​ដណ្តើ​មលេខ​៣​ជាមួយ​នឹង​ក្រុម​U២​៣​ថៃ​។​

ការ​ប្រ​កួត​ដណ្តើ​មចំ​ណាត់​ថ្នាក់​លេខ​៣​ បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ពុះ​ពោរ​រវាង​ដៃ​គូ​ដែល​ធ្លាប់​មាន​និស្ស័យ​ជា​មួយ​គ្នា​។​ U២​៣​ថៃ​លេង​បាន​ល្អ រួច​ឈ្នះ​U២​៣​វៀត​ណាម​នៅ​សិតទី​១​ដោយ​ពិន្ទុ​២​៥​-១​៤​។​ បន្ទាប់​មក​ដោយ​ការ​ប្តូរ​យុទ្ធ​សាស្រ្ត​ដ៏​សមស្រប​របស់​គ្រូ​បង្វឹក​ ជួយ​ឱ្យ​U២​៣​វៀត​ណាម​ប្រ​កួត​បាន​ល្អឡើង​វិញ រួច​ឈ្នះ​៣​សិត​ជា​បន្ត​បន្ទាប់​ ដើម្បី​ក្រឡា​ស់​ស្ថាន​ភាព​យក​ឈ្នះ​ដោយ​លទ្ធ​ផល​៣​-១​។​ ក្រុម​ជម្រើស​U២​៣​វៀត​ណាម​ បាន​ទទួល​មេដាយ​សំរឹទ្ធ គួរ​ឱ្យ​ស្តាយ​ដែល​ក្រុម​មិន​អាច​ដណ្តើ​ម​បាន​មេ​ដាយ​ខ្ពស់​ជាង​ទៀត​នៅ​ក្នុង​ការ​ប្រ​កួត​នៅ​លើ​ទី​លាន​ម្ចាស់​ផ្ទះ​៕

                                 ហា​ថាញ់-វិមាន

ចែករំលែកអត្ថបទ