មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/08/2019 - 08:48

ប្រ​ធាន​ភូមិ​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​

ជា​មួយ​នឹង​ការ​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​ ព្យា​យាម​ពល​កម្ម​ផលិត​ ភាព​ជិត​ស្និទ្ធ​ យក​ចិត្ត​ទុក​ដាក់​ជួយ​ណែ​នាំ​ប្រ​ជា​ជន​រ​បៀប​ធ្វើ​ការ​ងារ​រកស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រីក្រ​ គឺ​ជា​​ទង្វើ​ដែល​លោក​យ័ញ​ហ្វាយ​រីម អនុ​លេ​ខា​សា​ខា​បក្ស​ ប្រ​ធាន​ភូមិ​៦​ ឃុំ​ខាញ់​ហ្វា ស្រុក​អូរ​មិញ​ ខេត្ត​កា​ម៉ា​វ តែ​ងតែ​​អនុ​វត្ត​ ឆ្លង​តាម​រយៈ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំហូ។​

លោក​យ័ញ​ហ្វាយ​រីម​ (ខាងស្ដាំ​) កំពុង​ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​ទម្រង់​ធ្វើ​ការ​រកស៊ី​

ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ឆ្នាំ​២​០​០​៨​ លោក​យ័ញ​ហ្វាយ​រីម បាន​ប្រ​ជា​ជន​បោះ​ឆ្នោត​ជា​ប្រ​ធាន​ភូមិ​៦​មក​ទល់​សព្វ​ថ្ងៃ​។​ រយៈ​ពេល​ជាង​១​០​ឆ្នាំ​កន្លង​ ជា​មួយ​នឹង​ការខ្នះ​ខ្នែង​ ភាព​ជិត​ស្និទ្ធ​ និង​ជ្រាប​ពី​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ បាន​ប្រ​ជា​ជន​ទំ​នុក​ចិត្ត​គាំទ្រ​ ម្ល៉ោះ​ហើយ​រាល់​កិច្ច​ការ​ដែល​ថ្នាក់​លើ​ប្រ​គល់​ឱ្យ​ទោះ​ជា​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ លោក​យ័ញហ្វាយ​រីម តែ​ង​អនុ​វត្ត​សម្រេច​ជា​និច្ច​។​  លោក​យ័ញ​ហ្វាយ​រីម ចែក​រំ​លែក​៖ “ដំបូង​ខ្លួន​យើង​ត្រូវ​ធ្វើ​ជា​គំរូ​រាល់​កិច្ច​ការ​ងារ​  ខណៈ​ពេល​អនុ​វត្ត​សម្រេច​បាន​ជោគ​ជ័យ​ឬ​នាំ​មក​ប្រសិ​ទ្ធ​ភាព​ជាក់​ស្ដែង​ ទើប​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​តាម​។​ ការ​ងារ​អ្វី​ក៏​ដោយ​ត្រូវ​តែ​ដោះ​ស្រាយ​សន្សឹម​ៗ​ជូន​ប្រ​ជា​ជន​បាន​យល់ ប្រ​ជា​ជន​មាន​ការ​ជឿ​ជាក់​ គាំទ្រ​ ទើប​កិច្ច​ការ​នោះ​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​”។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ ក្រៅ​ពីការ​ខ្នះ​ខ្នែង​ចលនា​ប្រជា​ជន​រួម​កម្លាំង​ពង្រីក​ផ្លូវ​បេ​តុង​ លោក​យ័ញហ្វាយ​រីម នៅ​ទាំង​ជំហរ​ចលនា​សប្បុ​រស​ជន​ជួយ​ឧ​បត្ថម្ភ​ ក​សាង​ស្ពាន​បាន​៣​ខ្សែ​ ស​រុប​ថវិកា​ជាង​២​៤​០​លាន​ដុង​។​ ផ្ដើម​ពី​នោះ​ មិន​ត្រឹម​តែ​បង្កឱ្យ​មាន​ផ្លូវ​គមនា​គមន៍​ក្នុង​ភូមិ​បាន​តភ្ជាប់​ហូរ​ហែ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បង្កលក្ខណ​សម្បត្តិ​ជូន​ប្រជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក ជួញ​ដូរ​ដឹក​ទំនិញ​បាន​ងាយ​ស្រួល​ខួប​ឆ្នាំ​ទៀត​ផង​។​ លោក​ដាវតឺ នៅ​ភូមិ​៦​ ឱ្យ​ដឹង​៖ “បង​យ័ញ​ហ្វាយ​រីម ជា​ប្រ​ធាន​ភូមិ​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​មាន​ភាពជិត​ស្និទ្ធ​ ស្មោះ​ត្រង់​ មិន​រើស​អើង​ តែ​ងយក​ចិត្ត​ទុក​ដាក់​និង​ជួយ​ដល់​ប្រ​ជា​ជន​។​ នៅ​ទី​នេះ​ យើង​ខ្ញុំ​មាន​កិច្ច​ការ​ចាំ​បាច់​ឬ​ជួប​លំ​បាក​ពីបញ្ហា​អ្វី​ម្យ៉ាង​ ត្រូវ​ការ​ពឹង​ពាក់ ​គឺ​បងរីម​ខ្នះ​ខ្នែង​ជួយ​ជា​និច្ច​ អា​ស្រ័យ​ហេតុ​នោះ​ ប្រ​ជា​ជន​មាន​ការ​ជឿ​ជាក់​និង​ឯ​ក​ភាព​គាំទ្រ​ចំ​ពោះ​គាត់​។​ មាន​សំ​ណង់​ជា​ច្រើន​ ឱ្យ​តែ​បង​រីម​ចេញ​មុខ​ចលនា​គឺ​មា​មីង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ទាំង​កម្លាំង​កាយ​របស់​ទ្រព្យ​ ដើម្បី​ចូល​រួម​កសាង​”។​ មីង​សើុង​ធី​ផាយ  អ្នក​រស់​នៅ​ក្នុង​ភូមិ​ដែល​មាន​ស្ពាន​ អា​ស្រ័យ​លោក​យ័ញ​ហ្វាយ​រីម ចលនា​កសាង​នៅ​ភូមិ​៦​ ឱ្យ​ដឹង​បន្ថែ​ម​៖ “កាល​ពី​មុននៅ​ទី​នេះ​ ផ្លូវ​ពិ​បាក​ធ្វើ​ដំ​ណើរ​ណាស់​ ក្រោយ​ពី​បាន​លោក​យ័ញ​ហ្វាយ​រីម ចលនា​កសាង​ស្ពាន​តភ្ជាប់​ ច្រាំង​សង​ខាង ឃើញ​ថាការ​ធ្វើ​ដំ​ណើរ​របស់​មា​មីង​និង​សិស្ស​សា​លា​ជិះ​កង់​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល​ជាង​ ឥ​ឡូវ​នេះ​មាន​ស្ពាន​តភ្ជាប់​សម្រាប់​ឆ្លង​ទៅ​មក និង​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​បេ តុង​ ម្ល៉ោះ​ហើយ​ទោះ​បី​មេឃ​ភ្លៀង​ក៏​ដោយ​ ការ​ធ្វើ​ដំ​ណើរ​គង់​តែ​មាន​ភាព​ងាយ​ស្រួល​ដដែល​”។​

អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ខាញ់​ហ្វា ឡេវ៉ាន់-ដ គូស​បញ្ជា​ក់​៖ “សម​មិត្ត​ យ័ញ​ហ្វាយ​រីម គឺ​បក្ខ​ជន​គំរូ​ គាត់​ព្រម​ទាំង​គ្រួ​សារ​តែ​ងឈាន​មុខ​រាល់​ចលនា​បដិ​វត្តន៍​នៅ​ភូមិ​ភាគ​។​ ការ​ងារ​ដែល​សម​មិត្ត​រៀន​សូត្រ​តាម​អ៊ំ រស់នៅ​ជិតដិត​នឹង​ប្រ​ជា​ជន​ និង​ចេះ​ស្ដាប់​យោ​បល់​ប្រ​ជា​ជន​។​ ឥ​ឡូវ​នេះ​ សម​មិត្ត​បង្ក​បាន​ភាព​ជឿ​ជាក់​យ៉ាង​ខ្លាំង​ចំ​ពោះ​មា​មីង​ក្នុង​ភូមិ​ ក៏​ដូច​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​”៕

តាម​ប្រ​ភព​៖ កា​សែត​កា​ម៉ា​វ -ថាច់​ធី

 

 

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ហ្វាយ​រីម