ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/07/2019 - 16:26

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង

មាន​ភូមិ​ភាគ​ជា​ច្រើន​បាន​ចាត់​តាំង​ជោគ​ជ័យ​ ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​មូល​ដ្ឋាន​

ចាប់​ពី​ពាក់​កណ្តាល​ខែ​មិ​ថុ​នា​ ឆ្នាំ​២០១៩ មក​ទល់​ឥ​ឡូវ​ មាន​ភូមិ​ភាគ​ជាច្រើន​​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ចាត់​តាំង​ជោគ​​ជ័យ​​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​​មូល​ដ្ឋាន​ (ខណ្ឌ​ ស្រុក​ ​ទី​ប្រ​ជុំជន​ ក្រុង)​។ ស្រប​ឱ​កាស​នោះ​ដែរ​ មាន​ស​មូ​ហ​ភាព​ បុគ្គល​ជា​ច្រើន​​បាន​លើក​សរ​សើរ​អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អ​នុ​វត្ត​ការ​ងារ​ជន​ជាតិ​ និង​គោល​ន​យោ​បាយ​ជន​ជាតិ​ សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ដំ​ណាក់​កាល​២០១៤​-​​២០១៩​។

ក្រុម​អ្នក​តំ​ណាង​ស្រុក​ត្រឹង​ដេ ​ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​ជន​ជាតិ​ភាគ​តិច​ខេត្ត​​សុក​ត្រាំង​ លើក​ទី​៣​ ឆ្នាំ​២០១៩​ ចេញ​បង្ហាញ​មុខ​ម​ហា​សន្និ​បាត​។  រូប​ថត​៖ លី​ធាន​

តាម​រយៈ​នោះ​ នៅ​ថ្ងៃ​២៦​ ខែ​មិ​ថុ​នា​ ស្រុក​ត្រឹង​ដេ​ ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ម​ហា​សន្និ​​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ស្រុក​ លើក​ទី២​ ឆ្នាំ​២០១៩​។  នេះ​ជា​កិច្ច​ចង្អុល​ការ​ចាត់​​តាំង​  ម​ហា​សន្និ​បាត​ថ្នាក់​ស្រុក​ ទី​ប្រ​ជុំ​ជន​និង​ក្រុង​​របស់​ខេត្ត​សុក​ត្រាំង។ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ស្រុក​ ត្រឹង​ដេ​ បាន​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ មាន​ដូច​៖  វិ​និ​​​យោគ​ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ធា​រា​សាស្រ្ត​      ឧបត្ថម្ភ​ដី​សង់​ផ្ទះ​   ដី​ ផ​លិត​​កម្ម​ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ឧបត្ថម្ភ​បុល​ទុន​ ពង្រីក​ផ​លិត​កម្ម​ ឧបត្ថម្ភ​ពូជ​ដំ​ណាំ​ ពូជ​សត្វ​ ចិញ្ចឹម​។ល។ ម្ល៉ោះ​ហើយ​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​វិ​វឌ្ឍ​យ៉ាង​ច្រើន​។ បច្ចុ​ប្បន្ន​ទូ​ទាំង​​ស្រុក​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​អគ្គិ​ស​នី​ប្រើ​ប្រាស់​ជាង​៩៨,៩១​% មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ស្រប​អ​នា​ម័យ​ជាង​៩៩,៥​% អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​គឺ​៤,៧៥%​។ល។​ ម​ហា​សន្និ​បាត​បាន​ឯក​ភាព​ជ្រើស​រើស​តំ​ណាង​​២៨​រូប​ ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​​ជាតិ​ភាគ​តិច​ថ្នាក់​ខេត្ត​។ល។​

ក្រុម​អ្នក​តំ​ណាង​ស្រុក​ថើយ​ឡាយ​ ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​​វៀត​ណាម​ ក្រុង​កឹង​ធើ​ លើក​ទី​៣​ ឆ្នាំ​២០១៩ ​ចេញបង្ហាញ​មុខ​មហា​សន្និ​បាត​។  រូប​ថត​៖ ង៉ុក​ក្វៀង

ស្រប​ក្នុង​ថ្ងៃ​នេះ​ដែ​រ​ នៅ​ក្រុង​កឹង​ធើ​ ស្រុក​ថើយ​ឡាយ​ ក៏​បាន​ចាត់​តាំង​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​លើក​ទី​៣​ ឆ្នាំ​២០១៩​ ផង​ដែរ​។ ស្រុក​ថើយ​ឡាយ​ មាន​ជន​ជាតិ​ភាគ​​តិច​ចំ​នួន​៤.៥៨៦​នាក់​។ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ ការ​ងារ​ជន​ជាតិ​និង​គោល​ន​យោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ និង​អង្គ​ការ​ម​ហា​ជន​ស្រុក​ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា ​ឆ្លើយ​តប​តម្រូវ​ការ​អ​ភិ​វឌ្ឍ​ផ​លិត​កម្ម​ និង​បម្រើ​ជីវ​ភាព​ជន​​រួម​ជាតិ​ភាគ​តិច​។ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​លទ្ធ​ផល​ ដែល​សម្រេច​បាន ក្នុង​ឱ​កាស​ម​ហា​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ឯក​ភាព​កំ​ណត់​ទិស​ដៅ​អ​នុ​វត្ត​ការ​ងារ​ជន​ជាតិ​និង​គោល​ន​យោ​បាយ​​ជន​ជាតិ​ ចាប់​ពី​ពេល​នេះ​រ​ហូត​ដល់​ឆ្នាំ​២០២៤ រួម​មាន​៖       អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​លើ​គ្រប់​វិ​ស័យ​ រ​ហ័ស​​ប្រ​​​កប​ដោយ​ចីរ​ភាព​ ជំ​រុញ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​របស់​​ស្រុក​ បង្រួញ​គម្លាត​នៃ​ការ​អភិ​វឌ្ឍ​រ​វាង​ជន​ជាតិ​នី​មួយ​ៗ    អ​ភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច​ បង្កើន​ប​រិ​មាណ​ភាព​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ ពង្រឹង​ និង​ពង្រីក​ប្រ​ព័ន្ធ​ន​យោ​បាយ​មូល​ដ្ឋាន​ រក្សា​ខ្ជាប់​ផែន​ម​ហា​សាម​គ្គី​បណ្ដា​ជន​ជាតិ​ទាំង​ឡាយ​ ធា​នា​លំ​នឹង​សន្តិ​សុខ​ ការ​ពារ​ប្រ​ទេស​លើ​ភូមិ​សាស្រ្ត​។ល។ ម​ហា​សន្និ​បាត​បាន​ឯក​ភាព​ជ្រើស​រើស​អ្នក​តំ​ណាង​១៦​រូប​ ចូល​រួ​ម​ម​ហា​សន្និ​​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ ក្រុង​កឹង​ធើ​ លើក​ទី​៣​ ឆ្នាំ​២០១៩ ក្នុង​នោះ​ មាន​អ្នក​តំ​ណាង​បម្រុង​២​រូប​។​

ក្រុម​អ្នក​តំ​ណាង​​ស្រុក​ចូវ​ថាញ់​ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តាជ​ន​ជាតិភាគ​តិច​ខេត្ត​ត្រា​វិញ​ លើក​ទី​៣ ​ឆ្នាំ​២០១៩ ចេញ​បង្ហាញ​មុខ​ម​ហា​សន្និ​បាត​។ រូប​ថត​៖ សឺន​ម៉ា​ល័យ

រយៈ​ពេល​មុន​នោះ​ នៅ​ស្រុក​ចូវ​ថាញ់​ ខេត្ត​ត្រា​វិញ​ ក៏​បាន​ចាត់​តាំង​ជោគ​ជ័យ​ម​ហា​សន្និ​បាត​​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​លើក​ទី​៣​ឆ្នាំ​២០១៩​ផង​ដែរ​។ នេះ​ជា​ស្រុក​បាន​ខេត្ត​ជ្រើស​​​ចាត់​តាំង​ម​ហា​សន្និ​បាត​គំ​រូ​ក្នុង​បណ្ដា​ស្រុក​ ទី​ប្រ​​ជុំ​ជន​ក្រុង​នា​នា​។  ឆ្លង​តាម​រយៈ​រ​បាយ​ការណ៍    ​ន​យោ​បាយ​ក្នុង​ម​ហា​សន្និ​បាត​ បាន​វាយ​តម្លៃ​៖ ៥​ឆ្នាំ​កន្លង​ ការ​អ​នុ​វត្ត​ការ​ងារ​ជន​ជាតិ​និង​គោល​ន​យោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​កំ​ណត់​ទុក​ភារ​កិច្ច​មួយ​ដ៏​សំ​​ខាន់​និង​ជា​ប្រ​ចាំ​ជា​ភារ​កិច្ច​របស់​ប្រ​ព័ន្ធ​​ន​យោ​បាយ​ស្រុក​ទាំង​មូល​។ ជា​មួយ​នឹង​ទស្សនៈ​​ដូច្នោះ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​របស់​ស្រុក​ចូវ​ថាញ់​   បាន​ខិត​ខំ​ផ្សព្វ​ផ្សាយ​អ​នុ​វត្ត​និង​ស​ម្រេច​បាន​លទ្ធ​​ផល​ជា​ច្រើន​គួរ​ជា​ទី​មោ​ទនៈ ​។ល។ ម​ហា​សន្និ​បាត​ក៏​បាន​ឯក​ភាព​ជ្រើស​រើស​អ្នក​តំ​ណាង​១៩​រូប​ ចូល​រួម​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​ត្រា​វិញ​ លើក​ទី​៣​ ឆ្នាំ​២០១៩​។ល។

ក្រៅ​ពី​ភូមិ​ភាគ​ខាង​លើ​   នៅ​តាម​ខេត្ត​មួយ​ចំ​នួន​ដែល​មាន​ជន​រួម​ជាតិ​ភាគ​  តិច​រស់​នៅ​កុះ​ករ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​បាន​ចាត់​តាំង​ជោគ​ជ័យ​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​​ភាគ​តិ​ច​ថ្នាក់​មូល​ដ្ឋានផង​ដែរ​។ តួ​យ៉ាង​ដូច​៖ ស្រុក​ទ្រី​តូង​ (ខេត្ត​អាង​យ៉ាង​) ស្រុក​យ៉ាង​ថាញ់​ (ខេត្ត​គៀង​យ៉ាង​) ស្រុក​អ៊ូរ​មិញ​ ឌឹម​យើយ​ ក្រុង​កា​ម៉ាវ​ (ខេត្ត​កា​ម៉ាវ​) ស្រុក​ឡុង​មី​ (ខេត្ត​ហូវ​យ៉ាង​) ស្រុក​វិញ​​ឡើយ (ខេត្ត​បាក​លីវ​) ជា​ដើម​។ល។ ​ក្នុង​ម​ហា​សន្និ​បាត​ អ្នក​តំ​ណាំង​គ្រប់​រូប​បាន​រួម​គ្នា​វាយ​តម្លៃ​​ពី​ស​មិទ្ធ​ផល​ លទ្ធ​ផល​នៃ​ការ​អ​នុ​វត្ត​ការ​ងារ​ជន​​ជាតិ​ គោល​ន​យោ​បាយ​ជន​ជាតិ​ លុប​បំ​បាត់​ភាព​​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ក​សាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​២០១៤​-២០១៩​ និង​ដាក់ចេញ​ទិស​​ដៅ ភារ​កិច្ច​អា​ណត្តិ​កាល​បន្ទាប់​។​ ឆ្លង​តាម​រយៈ​​នោះ បន្ត​ការ​អំ​ណះ​អំ​ណាង​និង​កត់​សម្គាល់​ស្នាដៃ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​​ភាព​ក្រី​ក្រ​ ក​សាង​ជន​បទ​ថ្មី​ អ​នុ​វត្ត​គោល​ន​យោ​​បាយ​ជន​ជាតិ​ ក​សាង​​និង​ការ​ពារ​មា​តុ​ភូមិ​៕

   ក្រុម​អ្នក​យក​ពត៌​មាន​ - សហ​កា​រី​កា​សែត​កឹង​ធើ​​ភា​សា​ខ្មែរ​  -  ប្រែសម្រួល​ថាច់​ធី

 

 

ចែករំលែកអត្ថបទ