រយៈពេលកន្លង សមាគមសហព័ន្ធនារីខណ្ឌអូរម៉ូង ក្រុងកឹងធើ បានរួមចំណែកនឹងប្រព័ន្ធនយោបាយនៅភូមិភាគអនុវត្តល្អការងារចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី និងក្រុងស៊ីវិល័យ”។ ទន្ទឹមនឹងនោះ បំផុសចលនា”គ្រួសារគ្មាន៥ ស្អាត៣” ចលនានារីចូលរួមការពារបរិស្ថាន បន្សាំនឹងការប្រែប្រួលអាកាសធាតុ។ល។
សមាគមនារីសង្កាត់ឡុងហឹង បង្ហាញទម្រង់ការពារបរិស្ថាន។
តាមប្រសាសន៍លោកស្រីង្វៀនធីថាញ់ង៉ា អនុប្រធានសមាគមសហព័ន្ធនារី ខណ្ឌអូរម៉ូង ឲ្យដឹង៖ អនុវត្តតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្សខណ្ឌអូរម៉ូង អំពី”ការរៀបចំអង្គការចាត់តាំងប្រព័ន្ធនយោបាយសម្រិត សម្រាំងសុពលភាព ប្រសិទ្ធភាព ជំរុញមាំការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កសាងទីក្រុងស៊ីវិល័យ”។ សមាគមនារីខណ្ឌ ខ្នះខ្នែងចលនាកម្មាភិបាល សមាជិក បងប្អូននារីបើកយុទ្ធនាការសម្អាត បរិស្ថាន ទូទៅជាប្រចាំ ចូលរួមកសាងជីវភាព វប្បធម៌-ទីក្រុងស៊ីវិល័យ កម្ចាត់ដង្កូវទឹក ស្តារលូរំដោះទឹក បោសសម្អាតផ្ទះនិងបរិស្ថានជុំវិញ ចលនាប្រជាជនដាំដើមឈើ អនាម័យបរិស្ថាន។ ឆ្លងតាមរយៈនៃអង្គសិក្ខាសាលា ហ្វឹកហាត់ពេលប្រជុំ សាខាក្រុមសមាគម បានគួបផ្សំធ្វើការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្មារតីការពារបរិស្ថានផ្សារភ្ជាប់ នឹងការចលនា “កសាងគ្រួសារគ្មាន៥ ស្អាត៣” រួមចំណែកក្នុងការកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ។ ទន្ទឹមនឹងនោះ ខណ្ឌក៏បានរក្សាទម្រង់ “ចលនាកម្មាភិបាល សមាជិក និងប្រជាជនដាំផ្កាលម្អ” “ចលនាសមាជិក បងប្អូននារីចោលសំរាមក្នុងធុង” “នារីបែងប្រភេទសំរាមការពារបរិស្ថាន” “ដងផ្លូវអនាម័យបរិស្ថានបៃតង ជ្រះស្អាត” “កសាងមណ្ឌលសម្រេចលក្ខឋានស្អាត៣” “ប្រមូលសំរាមច្នៃឡើងវិញ”។ល។ បងស្រីលីធីថាញ់ នៅសង្កាត់ឡុងហឹង ឲ្យដឹង៖ “ដំបូងខ្ញុំគិតថាឲ្យតែសំរាម គឺចោលបែងប្រភេទធ្វើអ្វី ប៉ុន្តែបន្ទាប់ពីបានបងប្អូននារីវែកញែកប្រភេទសំរាមពុក និងក្រពុក ប្រភេទណាអាចច្នៃឡើងវិញបាន ម៉្លោះហើយខ្ញុំធ្វើតាមយូរៗទៅក៏ធ្លាប់ គ្មានអ្វីគួរឲ្យលំបាកឡើយ”។
បងស្រីង៉ា ឲ្យដឹងបន្ថែម ដើម្បីដំណើរការបានស៊ីជម្រៅ សមាគមគ្រប់លំដាប់ថ្នាក់នៅទាំងផ្តុំ កម្លាំងផ្សព្វផ្សាយ ចលនាគ្រួសារប្រជាជនធ្វើអាជីវកម្ម ផលិតកសិកម្មរក្សាអនាម័យបរិស្ថានមិនបោះសំរាមចុះទៅក្នុងព្រែកប្រឡាយ រក្សាអនាម័យជុំវិញកន្លែងលក់ដូរ ផ្សព្វផ្សាយចលនាសមាជិកកាប់ឆ្ការគុម្ពោតឈើស៊ុបទ្រុប បោសសម្អាតជុំវិញកន្លែងរស់នៅ ចោលសំរាមត្រូវតាមការណែនាំ ផ្សព្វផ្សាយអំពីអន្តរកម្មបង្កកខ្វក់បរិស្ថាន និងបង្ការទប់ស្កាត់ការប្រើប្រាស់ផលិតផលពុលគ្រោះថ្នាក់។ ទន្ទឹមនឹងនោះ ជំរុញមាំការផ្សព្វផ្សាយ ចលនាសមាជិក បងប្អូននារី អ្នកប្រើប្រាស់ ច្នៃម្ហូបអាហារត្រូវធានាគុណភាព រួមចំណែកថែទាំសុខភាពនិងប្រយោជន៍ដល់អ្នកប្រើប្រាស់។ល។
ហាថាញ់-មុនី