មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

10/06/2019 - 17:02

សម្ដែង​បង្ហាញ​ពិ​ធី​សែន​យោល​ទោង​ របស់​ជន​ជាតិ​ហា​ញ៉ី​

ក្រុម​សិប្ប​ករ​ជន​ជាតិ​ហា​ញ៉ី​ មក​ពី​ឃុំ​កា​ឡាំង​ ស្រុក​មឿង​តែ​​ ខេ​ត្ត​ឡាយចូវ​ បាន​សម្ដែង​បង្ហាញ​​ឡើង​វិញ​នូវ​ពិធី​សែន​យោល​ទោង​ក្នុង​ពិ​ធី​បុណ្យ​ចូល​រដូវ​វស្សា។​ សែន​យោល​ទោង​ គឺ​ពិ​ធី​ដ៏​សំ​ខាន់​​មួយ​ក្នុង​បុណ្យ​រ​ដូវ​វស្សា​របស់​ជន​ជាតិ​ហា​ញ៉ី​។ បុណ្យ​រ​ដូវ​វស្សា​​ត្រូវ​បាន​ប្រា​រព្ធ​ធ្វើ​នៅ​ខែ​៥ (ច័ន្ទ​គតិ​វៀត​ណាម​) រៀង​រាល់​ឆ្នាំ​ ពេល​រ​ដូវ​ភ្លៀង​ឈាន​ចូល​មក​ដល់​និង​ដំ​ណាំ​ស្រូវ​លូត​លាស់​ខៀវ​ស្រ​ងាត់​​ពេញ​វាល​ស្រែ​ អ្នក​ភូមិ​ជួប​ជុំ​គ្នាពិ​ភាក្សា​យោ​បល់​ និង​ឯក​ភាព​ថ្ងៃ​សែន​ ព្រម​ទាំង​ជ្រើស​រើស​មនុស្ស​​​ម្នាក់​ធ្វើសា​មី​បុណ្យ​ដើម្បី​ប្រា​រព្ធ​ពិ​ធី​សែន​យោល​ទោង​៕

                                                      យោង​តាម​ប្រ​ភព​៖ Vinaculto.vn- ប្រែសម្រួល៖ ​ថាច់​ធី

សា​មី​បុណ្យ​កំ​ពុង​ប្រា​រព្ធ​ពិ​ធី​សែន​យោល​ទោង​។

ជន​រួម​ជាតិ​ហា​ញ៉ី​ ធ្វើ​ជើង​ទោង​បម្រុង​ឲ្យ​ពិ​ធី​បុណ្យ​។

ក្រោយ​ពី​ពិ​ធី​សែន​ ជន​រួម​ជាតិហា​ញ៉ី​រួម​គ្នា​អង្គុយ​យោល​ទោង​។

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ជន​ជាតិ​ហា​ញ៉ី​