គោលនយោបាយថ្មីៗ ស្ដីពីជនជាតិត្រៀមដាក់ជូនរដ្ឋាភិបាលឆ្នាំ២០១៩
យោងតាមគណៈកម្មាធិការជនជាតិ ដើម្បីអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ សមស្របទៅនឹងវិស័យវប្បធម៌សង្គម បន្តលើកស្ទួយជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជន គណៈកម្មាធិការជនជាតិ បានរដ្ឋាភិបាលប្រគល់ភារកិច្ចដឹកនាំ សហការជាមួយនឹងក្រសួង ផ្នែកនានា បន្តការសិក្សាស្រាវជ្រាវ កសាងគម្រោង គោលនយោបាយជនជាតិមួយចំនួន ម្ល៉ោះហើយ មានគោលនយោបាយជាច្រើន ត្រៀមដាក់ជូនរដ្ឋាភិបាលឆ្នាំ២០១៩នេះ។
តំណាងចូលរួមផ្ដល់មតិយោបល់ក្នុងសិក្ខាសាលា "ពិនិត្យអង្កេត កសាងគោលនយោបាយអាទិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងបណ្ដុះបណ្ដាល បំប៉នកម្មាភិបាលជនជាតិខ្មែរ តំបន់វាលរាបទន្លេគឺវឡុង"អាស្រ័យគណៈកម្មាធិការជនជាតិរៀបចំឡើងកាលពីខែតុលា ឆ្នាំ២០១៨ នៅក្រុងកឹងធើ។
តាមរយៈនោះ គណៈកម្មាធិការជនជាតិ កំពុងពង្រាងអនុក្រិត្យរបស់រដ្ឋាភិបាល ស្ដីពីគោលនយោបាយពិសេសដោយឡែកជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់ជនរួមជាតិភាគតិចក្រីក្រ តំបន់វាលរាបទន្លេគឺវឡុង។ ក្នុងនោះ ដាក់សំណើកសាងគោលនយោបាយពិសេសដោយឡែក ជំនួយដល់ជនរួមជាតិភាគតិចក្រីក្រ តំបន់វាលរាបទន្លេគឺវឡុង អំពីដីសង់ផ្ទះ និងសង់ផ្ទះរឹងមាំ អាចធន់បាននឹងផលប៉ះពាល់នៃគ្រោះធម្មជាតិ។ ជំនួយផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ជំនួយបុលទុនអាទិភាពចំពោះគ្រួសារក្រីក្រដែលគ្មានដីបង្កបង្កើនផល មានតម្រូវការផ្លាស់ប្ដូរមុខរបរជាដើម។
ជាមួយកម្រិតអាទិភាពមានវិសាលភាពជាង បើប្រៀបជាមួយនឹងគោលនយោបាយ កំពុងដាក់ឲ្យអនុវត្តន៍ សំដៅជួយដល់ជនរួមជាតិស្ងប់ចិត្តអភិវឌ្ឍន៍ផលិតកម្មជាជំហានៗ លើកស្ទួយជីវភាពចាកភាពក្រីក្រប្រកបដោយចីរភាព។ អនុក្រិត្យនេះ ត្រៀមលើកជូនរដ្ឋាភិបាលក្នុងខែធ្នូ ឆ្នាំ២០១៩។ គណៈកម្មាធិការជនជាតិ កំពុងសហការជាមួយក្រសួង ផ្នែក កសាងគម្រោងការពារ និងអភិវឌ្ឍន៍ជនជាតិភាគតិចមានចំនួនមនុស្សក្រោម១០.០០០នាក់ តាមទិសដៅធានាអភិវឌ្ឍន៍ព្រមៗគ្នា សមភាពរវាងជនជាតិនិងជនជាតិ។ ក្នុងនោះ ផ្ដោតទៅលើដំណោះស្រាយ ដូចជាបង្កើនការងារផ្សព្វផ្សាយ ផ្លាស់ប្ដូរទម្លាប់ប្រព្រឹត្ត សំដៅការពារនិងអភិវឌ្ឍន៍ជនជាតិដែលមានចំនួនមនុស្សតិច បង្កើនសមត្ថភាពប្រព័ន្ធសុខាភិបាលតំបន់ជនជាតិភាគតិច ការផ្គត់ផ្គង់សេវាផែនការគ្រួសារ និងសេវាលើកកម្ពស់គុណភាពចំនួនប្រជាជន ជួយបំប៉នអាហារូបត្ថម្ភ លើកកម្ពស់អត្រាកុមារចូលរៀននៅថ្នាក់មត្តេយ្យ ថ្នាក់បឋមសិក្សា។ល។ គម្រោងនេះ គ្រោងលើកជូនរដ្ឋាភិបាលក្នុងខែសីហា ឆ្នាំ២០១៩នេះ។
ដោយឡែកផ្អែកលើមូលដ្ឋាននៃការពិនិត្យអង្កេតឯកសារចំនួន៧ កំណត់ច្បាស់ ពីគោលនយោបាយពិសេសដោយឡែក ជ្រើសរើសបណ្ដុះបណ្ដាល បំប៉នលើកកម្ពស់គុណភាពកម្មាភិបាល បុគ្គលិក អ្នករដ្ឋការជាជនជាតិភាគតិច គណៈកម្មាធិការជនជាតិ លើកសំណើដាក់បញ្ចូលខ្លឹមសារនៃសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ស្ដីពីការបណ្ដុះបណ្ដាល បំប៉ន រៀបចំចាត់ចែងប្រើប្រាស់ កសាងធនធានមនុស្ស និងពង្រីកកងជួរកម្មាភិបាលជាជនជាតិភាគតិច។ នេះគឺជាខ្លឹមសារដ៏សំខាន់មួយក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃគម្រោងទាំងមូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច តំបន់ភ្នំ និងតំបន់សេដ្ឋកិច្ច-សង្គម នៅលំបាកដំណាក់កាល២០២០-២០២៦ កំណត់ទិសដៅឆ្នាំ២០៣០៕
ថាញ់ឡុង-ពេជ្រសឿន