ពិធីបុណ្យសែនសមុទ្រមីឡុង ខេត្តត្រាវិញ ប្រព្រឹត្តឡើងចាប់ពីថ្ងៃ១០ដល់១២ ខែ៥ (ច័ន្ទគតិវៀតណាម) បច្ចុប្បន្ន បានក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ក្នុងថ្ងៃបុណ្យ មិនត្រឹមតែអ្នកនេសាទក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងមានភ្ញៀវទេសចរនៅគ្រប់ទិសទីមកចូលរួមយ៉ាងកុះករទៀតផង។
PV (Tổng hợp) -ប្រែសម្រួល៖ ថាច់ធី
ចាប់តាំងពីព្រឹកព្រាងស្វាងៗ ក្បួនដង្ហែទទួលអ៊ុងណាមហាយដោយមានទូកនេសាទជាច្រើនគ្រឿងត្រូវបានចាត់តាំងឡើងយ៉ាងឱឡារិកនិងអធិកអធម ដើម្បីសម្ដែងនូវការដឹងគុណរបស់ប្រជាជនភូមិភាគចំពោះសមុទ្រសាគរដោយមានវត្ថុបំណងបួងសួងសុំឲ្យដំណើរនេសាទទទួលបានផលនិងជួបតែសំណាងល្អ។ ក្បួននាវាត្រូវបានតុបតែងលម្អយ៉ាងឆើតឆាយ ស្នូរកញ្ចែចេញចាកកំពង់ទៅដង្ហែអ៊ុង ព្រមជាមួយនឹងការប្រគុំភ្លេងពិណពាទ្យនិងឡកម៉ុងសាយយ៉ាងគគ្រឹកគគ្រេង។ ពេលទៅដល់មាត់ពាមសមុទ្របន្ទាប់ពីការផ្លុំស្នែងលាន់ រំពងអស់វារៈ៣ដង ក្បួននាវាដង្ហែក៏ម្នីម្នាបើកបរឆ្លងកាត់ទឹករលកសមុទ្រ ដើម្បីចេញទៅនេសាទ ក្នុងបរិយាកាសសប្បាយរីករាយបំផុត។
រាំបុងរ៉ោយ (bóng rỗi) ចូលរួមក្នុងក្បួនដង្ហែង៉ិនអ៊ុង។
នៅពេលរាត្រី អ្នករាល់គ្នាថែមទាំងបានទស្សនាកម្មវិធីសិល្បៈទៀតផង។