នាយករដ្ឋមន្ត្រីទើបផ្តល់សច្ចាប័នគម្រោង"បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានជំនួយជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនជាតិភាគតិចវៀតណាមដំណាក់កាល២០១៩-២០២៥"។
កម្មាភិបាលបំពេញការងារជនជាតិតំបន់វាលរាបទន្លេគឺវឡុង ចូលរួមសន្និបាតហ្វឹកហ្វឺនការងាររបាយការណ៍និងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការរួបរួមទិន្នន័យកម្មវិធី១៣៥ អាស្រ័យគណៈកម្មាធិការជនជាតិចាត់តាំងនៅក្រុងកឹងធើ កាលពីឆ្នាំ២០១៨។រូប៖ ថាញ់ឡុង
ទិសដៅដល់ឆ្នាំ២០២៣ បង្កើតប្រពន្ធ័ព័ត៌មានជំនួយជនជាតិភាគតិចប្រកៀកនឹងគោលការណ៍ ទស្សនៈរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ពត៌មានវិទ្យាសាស្រ្តបច្ចេកវិទ្យា។ ការពារបរិស្ថាន។ បង្ការគ្រោះធម្មជាតិនិងសន្តិសុខសណ្តាប់ធ្នាប់។ ជាជំហានៗ បន្តភ្ជាប់ ចែករំលែកព័ត៌មានជាមួយនឹងបណ្តាប្រព័ន្ធព័ត៌មានរបស់ក្រសួង ផ្នែក ភូមិភាគ ដើម្បីផ្តល់ព័ត៌មានបានទាន់ពេលនិងប្រាកដប្រជាជូនជនជាតិភាគតិច។ បង្កើតទម្រង់បណ្តុះបណ្តាលពីចម្ងាយបង្រៀនភាសាជនជាតិ ចំណេះដឹងអំពីការងារជនជាតិជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកដែលបំពេញការងារតំបន់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកបំផុត តំបន់ព្រំដែននិងកោះសមុទ្រ។
បង្រៀនរបរជូនយុវជនជាជនជាតិភាគតិចនៅមណ្ឌលទាំងបីគឺ ភូមិភាគខាងជើង ភូមិភាគកណ្តាល និងភូមិភាគខាងត្បូង។ អភិរក្សនិងពង្រីកវប្បធម៌ ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិភាគតិច។ ធានា ៨០%ពិធីបុណ្យទំនៀមទម្លាប់របស់ជនជាតិភាគតិចវៀតណាម ត្រូវបានអភិរក្សតាមរយៈទិន្នន័យលេខ ពហុមធ្យោបាយ (Multi-media) និងបានផ្សព្វផ្សាយ ឧទ្ទេសនាមដល់សហគមន៍នៅក្នុងនិងក្រៅប្រទេស។ បង្កើនកម្រិតធ្វើឲ្យសុក្រឹតប្រព័ន្ធទិន្នន័យអំពីការងារជនជាតិ ធានាសមត្ថភាពតភ្ជាប់ ផ្គួបបញ្ចូល ចែករំលែកទិន្នន័យបម្រើការងារគ្រប់គ្រងរដ្ឋនិងជំនួយជនរួមជាតិភាគតិចប្រកៀកនឹងពត៌មាន។ កសាងបណ្ណាល័យ អេឡិកត្រូនិកអំពីការងារជនជាតិ។ បង្កើនការអនុវត្ត បច្ចេកវិទ្យាព័ត៌មាន ដើម្បីជនជាតិភាគតិចម្ចាស់ការ គ្មានការភ្ញាក់ផ្អើលពេលកើតមានស្ថានការណ៍ អសន្តិសុខ សណ្តាប់ធ្នាប់តំបន់ជនជាតិភាគតិច។
ភារកិច្ចនិងដំណោះស្រាយនៃគម្រោងគឺជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានជំនួយជនជាតិភាគតិចប្រកៀកព័ត៌មាន យកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ច-សង្គម និងសន្តិសុខការពារប្រទេស។ ជាក់ស្តែងគឺកសាងកម្រងទិន្នន័យអំពីបណ្តាជនជាតិភាគតិច ផ្តុំទៅលើវិស័យ៖ ប្រវត្តិសាស្រ្ត វប្បធម៌ ពិធីបុណ្យ ទំនៀមទម្លាប់នៃបណ្តាជនជាតិភាគតិច។ ផលិតផលប្រពៃណីរបស់ជនជាតិភាគតិច។ ព័ត៌មាន ពីភូមិសាស្រ្តតំបន់ជនជាតិភាគតិចមានការរួមបញ្ចូលទិន្នន័យពហុមធ្យោបាយ។ កសាងប្រព័ន្ធអនុវត្តបច្ចេកវិទ្យាព័ត៌មានឲ្យបានងាយស្រួលលើឧបករណ៍ចល័តទំនើបៗ ដើម្បីជំនួយដល់ការផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយ និងច្បាប់។ អប់រំពីយ៉េនឌ័រ សិទ្ធិនារី សិទ្ធិកុមារដល់ជនរួមជាតិភាគតិច។ ផ្តល់ព័ត៌មានពីការងារធ្វើសមស្របជាមួយនឹងកម្រិតវិជ្ជា តម្រូវការរបស់ជនជាតិភាគតិច។ ជំនួយដល់ការធ្វើកោសល្យវិច័យ ពិនិត្យ ព្យាបាលជំងឺពីចម្ងាយជូនជនរួមជាតិភាគតិច។ កសាងអភិវឌ្ឍ ឧបករណ៍ជំនួយប្រកាសអាសន្នគ្រោះធម្មជាតិ គ្រោះមហន្តរាយ ជួយសង្គ្រោះតំបន់ជនជាតិភាគតិច។ រៀបចំវេទិការសន្ទនាបន្តផ្ទាល់លើប្រព័ន្ធអំពីការងារជនជាតិ សំដៅលើកកម្ពស់ការយល់ដឹងពីគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ។ ប្រឆាំងនឹងពាក្យមួលបង្កាច់ បំប្លែងការពិតធ្វើឲ្យខូចសន្តិសុខសណ្តាប់ធ្នាប់។ កសាងនិងអភិវឌ្ឍកម្រងវចនានុក្រមភាសាជនជាតិអេឡិកត្រូនិក។ ប្រើអស់ពីលទ្ធភាពហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ប្រដាប់សម្ភារៈ ដែលមានស្រាប់ បង្កើតជាកន្លែងជំនួយជនរួមជាតិភាគតិចបានប្រកៀកជិត និងអនុវត្តបច្ចេកវិទ្យាព័ត៌មាន៕
Theo http://ubdt.gov.vn- ប្រែ៖ សុផន