ក្រុមអ្នកសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យ Palerno (ប្រទេសអីតាលី) ទើបប្រទះឃើញសមសភាពផ្សេងៗនៅក្នុងផ្លែគូលេន ជាប្រភេទផ្លែឈើម៉្យាងស្តុកជាតិទឹកច្រើន និងមានសារធាតុចម្រុះអាចប្រឆាំងនឹងដុំពក ព្រមទាំងមានសក្តានុភាពអាចបង្ការបានជំងឺមហារីកជាច្រើន ប្រភេទ។
សាច់និងចំណែកផ្សេងទៀតដែលហូបមិនបាន (ដូចជាសម្បកនិងគ្រាប់ផ្លែគូលេន) អាចរារាំងការកើតរាលដាលរបស់ដុំពក។ រូប៖ Mom Junction
ក្រោយពីពិនិត្យពិច័យឡើងវិញការសិក្សាស្រាវជ្រាវពីមុនៗមក អំពីលក្ខណៈប្រឆាំងដុំពកដែលមាននៅក្នុងសមសភាពផ្សេងៗនៃផ្លែគូលេន ក្រុមអ្នកសិក្សាស្រាវជ្រាវបានប្រទះឃើញថា ក្រៅពីសាច់ផ្លែគូលេន ចំណែកផ្សេងទៀតដែលទទួលទានមិនបាន (រួមមានទាំងសម្បកនិងគ្រាប់) ក៏អាចរារាំងការរាលដាលរបស់ដុំពកបានផងដែរ។
ជាក់ស្តែងគឺដូចខាងក្រោម៖
+ សាច់ផ្លែគូលេនមានផ្ទុកអាណូ polysaccharide មនលក្ខណៈប្រឆាំងអ៊ុកស៊ីកម្មដ៏ពូកែ ប្រឆាំងដុំពកនិងមានប្រសិទ្ធភាពកែតម្រូវប្រព័ន្ធប្រឆាំងជំងឺ។ តួនាទីរបស់ polysaccharide ក្នុងការទប់ស្កាត់ការរាលដាលរបស់ដុំពក ត្រូវបានរកឃើញក្នុងការសិក្សាស្រាវជ្រាវដែលអនុវត្តក្នុងបំពង់ពិសោធន៍ អំពីជំងឺមហារីកកោសិកាក្រពេញមហារីកស្បូន និងទម្រង់មហារីកនៃកោសិកាថ្លើម។ ជាងនេះទៅទៀត សាច់ផ្លែគូលេននៅទាំងផ្ទុក galactose និង manose សារធាតុទាំងពីរនេះមានប្រសិទ្ធភាពក្នុងការប្រឆាំងដុំពកនៃជំងឺមហារីកពោះវៀន ថ្លើមនិង សួត។ សិក្សាស្រាវជ្រាវលើសត្វកណ្តុរឃើញថា ការចម្រាញ់ពីសាច់ផ្លែគូលេនអាចជួយបង្ការការបះពាល់ដល់ថ្លើម។
+សម្បកផ្លែគូលេនមានផ្ទុកសារធាតុចំនួនពីរ គឺសារធាតុ flavonoid និង anthocyanin មានលក្ខណៈប្រឆាំងអ៊ុកស៊ីកម្មនិងប្រឆាំងជំងឺមហារីក។ សម្បកផ្លែគូលេនបានប្រទះឃើញមានសក្តានុភាពទប់ស្កាត់ការរាលដាលនៃកោសិកាមហារីកសុដននិងថ្លើម។
+គ្រាប់ផ្លែគូលេនបានប្រទះឃើញមានសមត្ថភាពអាចទប់ស្កាត់ការរាលដាលនៃកោសិកា ក្រពេញសួត មហារីកស្បូន សុដន ថង់ស្បូន និងសួត មហារីកកោសិកាថ្លើម មហារីកស្បូន និងពោះវៀនធំ។ ការសិក្សាស្រាវជ្រាវពីមុនៗ បានបញ្ជាក់ថា គ្រាប់ផ្លែគូលេនមានប្រសិទ្ធភាពក្នុងការប្រឆាំងអ៊ុកស៊ីកម្ម និងបង្ការវីរូស។ ចម្រាញ់ពីស្រាត្រាំគ្រាប់ផ្លែគូលេន គេឃើញមានសារធាតុប្រឆាំងការកើតការឆ្លង ការរុកកុនរបស់កោសិកាជំងឺមហារីកទៅលើក្រពេញ Prostate។ ដូចគ្នានោះដែរ ចំណេកផ្សេងៗ ទៀតរបស់គូលេនដូចជា សន្លឹកនិងផ្កា ក៏មានផ្ទុកសារធាតុប្រឆាំងជំងឺមហារីកដែរ។
ការប្រទះឃើញគួរឲ្យចាប់អារម្មណ៍មួយផ្សេង គឺចម្រាញ់ oligonol ពីផ្លែគូលេនដែលសម្បូរដោយសារធាតុប្រឆាំងអ៊ុកស៊ីកម្ម polyphenol។ យោងតាមលទ្ធផលពិនិត្យស្រាវជ្រាវ oligonol គេប្រទះឃើញថា អាចជួយជម្រុញដំណាក់ការងាប់ឯងនៃកោសិកាដែលហៅថា apoptosis រារាំងការកកើតដុំពកនៅពោះវៀនធំ រារាំងមហារីកសួតឆ្លងនិងរារាំងការបង្កើនដុំពកអាស្រ័យជាតិគីមី៕
អានញៀន (យោងតាម Natural News)- ប្រែ៖ សុផន