គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើ ទើបបានចេញសេចក្តីណែនាំ អំពីសកម្មភាពមួយចំនួនរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមដល់ខណ្ឌ ស្រុកនានានៅលើភូមិសាស្រ្ត ក្រុងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០១៩ ។
យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម អង្គការសមាជិកគ្រប់លំដាប់ថ្នាក់ក្នុងទីក្រុង បានម្ចាស់ការសហការជាមួយស្ថាប័នសមត្ថកិច្ចនៅភូមិភាគ បន្តការអនុវត្តល្អបណ្តាខ្លឹមសារនៃបទបញ្ជាលេខ១៩-CT/TW របស់គណៈលេខាមជ្ឈិមបក្ស អំពី "ការពង្រឹងការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី"។ ណែនាំ ឧបត្ថម្ភ និងបង្កលក្ខណៈសម្រាប់ព្រះសង្ឃនិងជនរួមជាតិខ្មែរ ធានាសុវត្ថិភាព មហោឡារិក សាមគ្គីភាព ប្រឹតសំចៃ ត្រឹមត្រូវតាមក្រឹត្យច្បាប់។ រណសិរ្សមាតុភូមិ សហការនិងជាសហធិបតីរៀបចំកិច្ចប្រជុំជាមួយអ្នកមុខ អ្នកការសាសនា អ្នកមានប្រជាប្រិយភាព និងបុគ្គលឆ្នើមក្នុងជនរួមជាតិខ្មែរនៅភូមិភាគ ។ កសាងផែនការ រៀបចំគណៈប្រតិភូទៅសួរសុខ ទុក្ខ ប្រគេននិងជូនពរដល់អង្គការព្រះសង្ឃ គ្រួសារដែលមានសគុណចំពោះបដិវត្តន៍ គ្រួសារ ឯកកោ លំបាកក្នុងជីវភាព ជាជនជាតិខ្មែរ។ បង្ក ភាពស្រុះស្រួល មេត្រីនិងសាមគ្គីភាព។ សកម្មចូលរួមរៀបចំសកម្មភាពអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៩ នៅភូមិភាគ (ក្រុងកឹងធើ ត្រូវបាន មជ្ឈិមជ្រើសធ្វើទីតាំងរៀបចំជួបជុំ) រួមជាមួយអង្គការសមាជិក ផ្នែកសមត្ថកិច្ច រៀបចំពិធីបុណ្យវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ កម្មវិធីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ជនរួមជាតិខ្មែរ នៅភូមិភាគ។ល។ រណសិរ្សក៏បានសហការជាមួយភ្នាក់ងារសារព័ត៌មាននិងស្ថានីយវិទ្យុ ទូរទស្សន៍ ផ្សព្វផ្សាយ លើកសរសើរមនុស្សល្អ ការងារល្អ ទម្រង់រូបភាពមានប្រសិទ្ធភាព គំរូ បុគ្គលឆ្នើមក្នុងព្រះសង្ឃ ជនរួមជាតិខ្មែរ ៕
ថាញ់ធី