សត្វក្រពើចំនួន១៨ក្បាល ត្រូវកកជាប់នៅក្នុងទឹកបឹងមួយនៃសួនច្បារ The Swamp Park ភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមេរិក។ សត្វក្រពើទាំងនេះ ហាក់បីដូចដឹងថា ទឹកបឹងជិតនឹងកក ម្ល៉ោះហើយវាក៏ងើបមាត់ផុតពីទឹកមុនពេលទឹកកក។ ការកកដូច្នេះនឹងរលាយទៅវិញក្រោយពីរយៈពេលពីរបីថ្ងៃ ឃើញថាគ្មានការរងរបួសស្នាមដោយសារទឹកកកនោះទេ។ ក្រុមអ្នកឯកទេស បានឲ្យដឹង៖ សភាវគតិដែលសត្វក្រពើដឹងបានថា តើនៅពេលណា ទឹកនឹងកក ដូច្នេះ ពួកវានឹងងើបមាត់ផុតពីទឹកនៅពេលនោះដើម្បីដកដង្ហើម៕
យោង៖ AP -ប្រែសម្រួល៖ លីសៀ