មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/03/2019 - 15:54

នាំយកអគ្គិសនីចុះកាន់ជនបទ

រយៈ​ពេល​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ចូវ​ថាញ់​ ខេត្ត​សុក​ត្រាំង​ បាន​បក្ស​និង​រដ្ឋ​វិ​និ​យោគ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ជា​ច្រើន​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ត្រូវ​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ជាក់​ស្ដែង​ នៅ​ពេល​គម្រោង​នាំ​យក​អគ្គិសនី​ចុះ​កា​ន់​ជ​​ន​បទ​បាន​អនុ​វត្ត​ គ្រួ​សារជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​សុទ្ធ​សឹង​តែ​បាន​ទ​ទួល​ផល​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​នៅ​ជន​បទ​មុខ​ជា​ផ្លាស់​ថ្មី​។

ប្រ​ព័ន្ធ​អគ្គិស​នី​ចុះ​ទៅ​គ្រប់​ច្រក​ល្ហក​ផ្លូវ​ជន​បទ​ ស្រុក​ចូវ​ថាញ់​។

ស្រុក​ចូវ​ថាញ់ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៤៧,៨​%។ ឆ្នាំ​២០០៩ ពេល​ទើប​បង្កើត​ស្រុក​ អត្រា​​គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិសនី​ប្រើ​ប្រាស់​ ប្រ​មាណ​ជាង​៨៧%​ ក្នុង​នោះ អត្រា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​មាន​អគ្គិស​នី​ប្រើ​ប្រាស់​តែ​ជាង​៦២​%។ ក្រៅ​ពី​ការ​ទទួល​ផល​ពី​គោល​ន​យោ​បាយ​ជនជាតិ​ ស្រុក​ចូវ​ថាញ់​ថែម​ទាំង​បាន​ទ​ទួល​ផល​ពី​កម្ម​​វិ​ធី គម្រោង​ជា​ច្រើន​។ ក្នុង​នោះ មាន​​គម្រោង​ផ្គត់​ផ្គង់​អគ្គិស​នី​ជូន​គ្រួ​សារ​ដែល​​មិន​ទាន់​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ស​រុប​ថ​វិ​កា​ជាង​៣១,៦​​ពាន់លាន​ដុង​។ គម្រោង​បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២០១១​ដល់​២០១៦​ បាន​ជួយប្រ​ជា​ជន​៥.១០៣​គ្រួ​សារ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ ក្នុង​នោះ គ្រួ​សារ​ជនជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៦០​%។

ចំ​ពោះ​គ្រួ​សារ​ខ្មែរបាន​ទទួល​ផល​ពីគម្រោង​ ត្រូវ​បានលើកលែង​បង់​ថ្លៃ​អូស​​ខ្សែ​អគ្គិស​នី​និង​សម្ភារៈ​បើកបំ​ភ្លឺ​មួយ​ចំ​នួន​។ ក្រៅ​ពី​នោះ ​ស្រុក​ថែមទាំង​បាន​មជ្ឈិម​វិ​និ​យោគ​គម្រោង​ផ្គត់​ផ្គង់​អគ្គិស​នី​ដោយ​យក​ប្រាក់កម្រៃ​ទាប​ជូន​ចំ​ពោះ​​គ្រួ​សារ​ដែល​ប្រើប្រាស់​អគ្គិស​នីអន្ទង​បន្ត​ពី​គ្រួ​សារដ​ទៃ​ និង​លុប​បំ​បាត់​គ្រួ​សារ​​ដែល​ប្រើ​ប្រាស់​អគ្គិស​នីអន្ទង​បន្ត​ពី​គ្រួ​សារដ​ទៃ​ចំ​នួន​៥១៤​គ្រួ​សារ​ ស​រុប​ថ​វិ​កា​ជាង​១​ពាន់​លាន​ដុង​។ អា​ស្រ័យហេតុ​នោះ សព្វ​ថ្ងៃ​ទូ​ទាំង​ស្រុក​ចូវ​ថាញ់​ មាន​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិស​នីជាង​៩៩​%។  លោក​ថាច់​រឹទ្ធិ​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖ “ក្រោយ​រយៈ​ពេល​១០ឆ្នាំ​អនុ​វត្ត​​​គោ​​ល​ន​យោ​បាយ​ជន​ជាតិ ឃើញ​ថា​ជីវ​ភាព​មា​មីង​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ស្រុក​ត្រូវ​បាន​លើក​ស្ទួយ​។ ពិ​សេស ចាប់​តាំងពី​អនុ​វត្ត​គម្រោង​នាំ​យក​អគ្គិស​នី​មក​កាន់​ជន​បទ ប្រ​ព័ន្ធ​អគ្គិស​នី​កាន់​តែ​មាន​ភាព​សុក្រឹត​និង​បើក​ទូ​លាយ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។ បច្ចុ​ប្បន្ន លក្ខ​ឋាន​ “អគ្គិស​នី​” ក្នុង​ក្រម​លក្ខ​ឋាននៃ​កម្ម​វិ​ធី​ទិសដៅជាតិ​ ស្ដី​ពី​ជន​​បទ​ថ្មី​នៅ​តាម​ឃុំ​តែង​អនុ​វត្ត​សម្រេច​។ ការ​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អគ្គិស​នី បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ​បម្រើ​ឧស្សា​ហូប​នី​យ​កម្ម​ ភា​វូប​នីយ​កម្ម​ជ​​ន​បទ​ ជំ​រុញ​ការ​អភិ​វឌ្ឍ​​សេដ្ឋកិច្ច​-សង្គម​។  ការ​នាំ​យក​អគ្គិស​នី​មក​កាន់​ជន​បទ​ បាន​រួម​ចំ​ណែក​លុប​ បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរដោយ​​ពិត​ប្រា​កដ​។ ជាក់​ស្តែង​ឆ្នាំ​២០០៩  អត្រា​គ្រួ​សារ​ក្រី​ក្រ​លើភូមិ​សាស្រ្ត​ស្រុក​ ស្រូប​អត្រា​ជាង​២២,៣​% មក​ទល់​សព្វ​​ថ្ងៃ​ថយ​ចុះ​នៅ​ត្រឹម៩,៨​% (អត្រា​គ្រួ​សារ​​ក្រី​ក្រ​របស់​ជន​រួម​ជាតិ​ខ្មែរ​ចាប់​ពី​២៩,៦​% នៅ​ឆ្នាំ២០០៩​ ឥ​ឡូវ​ថយ​ចុះ​នៅ​ត្រឹម​ ១៣,៨​%)​”។

លោក​លី​ហីវ​ នៅ​ភូមិ​អាង​ត្រាច​ ឃុំ​អាង​ហ៊ីប​ ឲ្យ​ដឹង​៖ “សព្វ​ថ្ងៃ​ គ្រប់​តំ​បន់​ជន​បទ​សុទ្ធ​តែ​មាន​អគ្គិស​នី​បើក​បំ​ភ្លឺ​ មិន​ខុស​ពី​ទី​ក្រុង​នោះ​ទេ​ ឆ្លើយ​តប​តម្រូវ​​ការ​ប្រើប្រាស់​ ផ​លិត​កម្មរបស់​មា​មីង​ ម្ល៉ោះ​ហើយ​នរ​ណា​ក៏​រីក​រាយទាំង​អស់​។ ចាប់​តាំង​ពី​មាន​អគ្គិសនី មា​មី​ង​នៅ​ជន​បទ​អាច​មើលទូរ​ទស្សន៍​ អាន​កា​សែត​ អេ​ឡិច​ត្រូ​និច​ ម្ល៉ោះហើយ​បាន​ខិត​ជិត​នឹង​សេ​វាការ​ងារ​ធ្វើ​ បច្ចេក​ទេស​ដាំ​ដុះ​ និង​ចិញ្ចឹម​សត្វ​ ចេះ​លក់​ដូរ​ ធ្វើ​ការ​ងារ​​រក​ស៊ី។ល​។​ អា​ស្រ័យ​ហេតុ​នោះ ពល​​ករ​នៅ​ជន​បទ​មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ចេះ​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុងផ​លិត​កម្ម ​ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ្រ​សិទ្ធ​ភាព​។ ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​បាន​បុល​ទុន​អា​ទិ​ភាព​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ ចាក​ផុត​ពីភាព​ក្រី​ក្រ​​។ល។ ផ្តើម​ពី​នោះ ជីវ​ភាព​កាន់​តែ​ធូរ​ធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។​

តាម​ប្រ​សាសន៍​លោក​ថាច់​រឹទ្ធិ​ សព្វ​ថ្ងៃ​ ស្រុក​ចូវ​ថាញ់​ត្រូវ​បាន​មជ្ឈិម​និងខេត្ត​វិ​និ​យោគ​គម្រោង​អូស​បណ្តាញ​ អគ្គិស​នី​ ផ្គត់​ផ្គង់​អគ្គិស​នី​ជន​បទ ពង្រីក​​អគ្គិស​នី​និង​កែ​លម្អ​បង្កើន​កម្រិត​បណ្តាញ​​អគ្គិស​នី ស​រុប​ថ​វិ​កា​វិ​និយោគ​ទុន​ជាង​៦៤,៥​ពាន់​លាន​ដុង​។ ឆ្លង​តាម​រយៈនោះ បាន​ឆ្លើយ​តបតម្រូវ​ការ​ប្រ​ជុំ​ជីវ​​ភាព​ផ​លិត​កម្ម​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​​ជន​បទ​ តំ​បន់ឆ្ងាយ​ដាច់​ស្រ​យាល​ ជា​​​ពិ​សេស​គឺ​តំ​បន់​ជន​រួម​ជាតិ​ខ្មែ​រ​”៕

                         យ្វី​អាញ់​ -​ ធី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​ហីវ​