ប៉ុន្មានឆ្នាំកន្លង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ក្នុងជនជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនៅក្រុងកឹងធើនិយាយដោយឡែក មានភាពលំនឹង។ នេះជាលទ្ធផលរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងក្រុង ដែលជំរុញមាំការផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ក្នុងនោះ មានរួមចំណែកយ៉ាងសកម្មរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ។
ថ្នាក់ដឹកនាំក្រុងកឹងធើ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនក្រុង ដល់សមូហភាព បុគ្គល ដែលសម្រេចបានស្នាដៃឆ្នើម ក្នុងរយៈកាល១០ឆ្នាំ អនុវត្តនូវបទបញ្ជារបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការ"ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ"។
ព្រះតេជព្រះគុណលីហ៊ុង អនុប្រធានប្រចាំការនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ មានថេរដីកា៖ អនុវត្តការងារសាសនាអំពីសន្តិសុខសណ្តាប់ធ្នាប់ ប៉ុន្មានឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានសហការជិតដិតជាមួយនឹងនគរបាលគ្រប់លំដាប់ថ្នាក់ ក្នុងការចលនាមាមីងជនជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក ខ្នះខ្នែងចូលរួមនៅរាល់សកម្មភាពរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ សមាគមព្រមទាំងរួមនឹងគណៈ ផ្នែកជាប់ពាក់ព័ន្ធក្នុងក្រុង ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាព ក្នុងសហគមន៍ជនរួមជាតិខ្មែរនៅតាមភូមិស្រុក និងបុគ្គលគំរូជាជនជាតិខ្មែរនៅតាមក្រុមស្វ័យគ្រប់គ្រង អំពីសន្តិសុខសណ្តាប់ធ្នាប់ ជាក់ស្ដែងគឺការអប់រំស្មារតីកូនចៅមាមីងជនរួមជាតិខ្មែរ ដែលមានទង្វើបំពានច្បាប់។
ទន្ទឹមនឹងនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ តែងយកចិត្តទុកដាក់ បង្កើនការងារឃោសនា ផ្សព្វផ្សាយគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ ដល់ព្រះសង្ឃ គណៈកម្មការវត្ត និងមាមីងពុទ្ធបរិស័ទ។ ឆ្លងតាមរយនោះ ជួយឲ្យព្រះសង្ឃ មាមីងកាន់តែយល់ច្បាស់ ហើយជឿជាក់លើការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលរបស់អានុភាពអមិត្ត ដែលឆ្លៀតយកបញ្ហាជនជាតិ ដើម្បីប្រឆាំងបក្សនិងរដ្ឋ។ ទន្ទឹមនឹងនោះ ខ្នះខ្នែងចូលរួមការចលនា "ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ" ចលនា"ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បង្កើនផែនមហាសាមគ្គី ទូទាំងជនជាតិតាមគោលលំនាំ "សាសនា-ប្រជាជាតិ-សង្គមនិយម"។
ចាប់ពីឆ្នាំ២០១២ នគរបាលក្រុងនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានចុះកិច្ចសន្យានូវលក្ខន្តិកៈសហប្រតិបត្តិធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តក្រុងកឹងធើ។ ឆ្លងតាមរយៈនោះ កម្លាំងនគរបាល និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ទទួលបានប្រភពដំណឹងសំខាន់ៗជាច្រើន អាស្រ័យអ្នកមានប្រជាប្រិយភាព មាមីងខ្មែរ ផ្តល់ជូនដំណឹងដែលពាក់ព័ន្ធដល់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ មានសមូហភាព និងបុគ្គលជាច្រើនដែលជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ បានស្ងើចសរសើរនិងជូនរង្វាន់លើកទឹកចិត្ត។ ព្រះតេជព្រះគុណលីហ៊ុង អនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ មានថេរដីកា៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ បានចាត់ទុកថា ការអនុវត្តនូវលក្ខន្តិកៈគឺជាគន្លឺះសំខាន់ក្នុងការអនុវត្តការងារសាសនា អំពីសន្តិសុខសណ្តាប់ធ្នាប់។ ព្រោះហេតុនោះ នៅពេលខាងមុខ សមាគមនឹងជំរុញជាងទៀតការអនុវត្តនូវលក្ខន្តិកៈនៅលើភូមិសាស្រ្តក្រុងនិយាយរួម នៅក្នុងសហគមន៍ភូមិស្រុកនិយាយដោយឡែក។ ព្រមទាំងរួមជាមួយនឹងគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ដែលជាប់ពាក់ព័ន្ធ បន្តការជំរុញការងារឃោសនាចលនាជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ ផ្ដើមពីនោះ កសាងផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះរ៕
ថាញ់ឡុង-មុនី