ប៉ុន្មានឆ្នាំជិតៗនេះ ខេត្តសុកត្រាំង អនុវត្តបានល្អនូវគោលនយោបាយផ្តល់ជូនប័ណ្ណធានារ៉ាប់ រងសុខាភិបាលដោយឥតគិតថ្លៃដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ និងគ្រួសារខ្មែរនៅតាមភូមិ ឃុំលំបាក ឃុំលំបាកពិសេស។ ផ្តើមពីនោះ ជួយឲ្យជនរួមជាតិខ្មែរកាន់តែមានលក្ខណសម្បត្តិល្អប្រសើរក្នុងការថែទាំសុខភាព កាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ។
មន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំងមានឧបករណ៍ពេទ្យទំនើបគ្រប់គ្រាន់ កងជួរកម្មាភិបាលពេទ្យអស់ពីចិត្តបម្រើការពិនិត្យព្យាបាលជំងឺជូនអ្នកជំងឺ។
បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំង មានមន្ទីរពេទ្យថ្នាក់ខេត្តចំនួន៥ថ្នាក់ស្រុកចំនួន១០ មន្ទីរពហុព្យាបាលចំនួន២ និងមន្ទីរពេទ្យឯកជនចំនួន២។ នៅតាមឃុំ សង្កាត់ ទីប្រជុំជនទាំង១០៩ សុទ្ធតែមានដំណាក់សុខាភិបាល ក្នុងនោះ ដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិចំនួន១០០/១០៩។ មូលដ្ឋានសម្ភារៈសុខាភិបាលជាសារវ័ន្តធានាបានការពិនិត្យព្យាបាលជំងឺជូនប្រជាជនបានល្អ។ ពិសេស ឆ្នាំ២០១៨ ខេត្តសុកត្រាំង បានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជាង៣៣១.០០០ប័ណ្ណដល់គ្រួសារខ្មែរ។
អ្នកដែលស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ និងគ្រួសារជនរួមជាតិខ្មែរ ដែលមានសុខភាពមិនល្អតែងឈឺថ្កាត់ជារឿយៗ បានរដ្ឋផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ គឺជាក្តីរីករាយមួយដ៏ធំធេង។ ពីព្រោះពេលមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ពួកគាត់តែងទៅពិនិត្យ និងព្យាបាលជំងឺនៅតាមដំណាក់សុខាភិបាល ឬនៅមន្ទីរពេទ្យដោយមិនចំណាយថ្លៃព្យាបាលជំងឺ១០០%។ បងស្រីតូធីគីមហួង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង កំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសុកត្រាំង ឲ្យដឹង៖ “តែក្នុងអំឡុងមួយឆ្នាំ ខ្ញុំដេកពេទ្យ២លើកហើយ។ លើកដំបូងព្យាបាលជំងឺសន្លាក់ចុះខ្សោយ សម្រាកព្យាបាលអស់កន្លះខែ។ ចំណែកលើកនេះ សម្រាកព្យាបាលជំងឺបេះដូង និងលើសឈាម។ អាស្រ័យមានប័ណ្ណធានារ៉ាប់រងសុខាភិបាលដែលរដ្ឋផ្តល់ជូន ទើបខ្ញុំមិនបង់ថ្លៃព្យាបាល ម្ល៉ោះហើយគ្រួសារធូរស្រាលបានមួយចំណែកដែរ”។ ចំណែកបងស្រីគឹមធីង៉ុកដេវ នៅភូមិហាបូ ឃុំតាយវ៉ាន់ ស្រុកត្រឹងដេ មានក្តីត្រេកអរយ៉ាងខ្លាំង ពេលលើកឡើងអំពីគោលនយោបាយផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល។ បងស្រីដេវ ឲ្យដឹង៖ “ដើមឆ្នាំ ប្តីខ្ញុំរងគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងដងកាំបិត។ ប្តីមិនទាន់ចុះពីសម្រាកពេទ្យផង គឺខ្ញុំដល់ថ្ងៃសម្រាលកូនតម្រូវចូលពេទ្យវះកាត់។ ដោយសារមានប័ណ្ណធានារ៉ាប់រងសុខាភិបាលដែលរដ្ឋផ្តល់ជូន ម្ល៉ោះហើយទើបប្តីប្រពន្ធខ្ញុំមិនបង់កម្រៃព្យាបាល ប្រសិនបើគ្មានប័ណ្ណធានារ៉ាប់រង ពីរនាក់ប្តីប្រពន្ធខ្ញុំពិតជាបង់ប្រាក់ថ្នាំសង្កូវលើសពី២០លានដុងទៅទៀត។ ជីវភាពគ្រួសារនៅកម្រិតមធ្យម ជាមួយនឹងទឹកប្រាក់នោះ មិនមែនជាចំនួនតិចតួចឡើយ! បានរដ្ឋផ្តល់ជូនប័ណ្ណធានារ៉ាប់រងដោយឥតគិតថ្លៃដូច្នេះ ពិតជាពិសេសខ្លាំងណាស់ នាំមកក្តីសប្បាយរីករាយ និងជួយឲ្យអ្នកជំងឺយើងខ្ញុំកាត់បន្ថយបានការបង់ខាតពេលព្យាបាលជំងឺ”។
តាមប្រសាសន៍លោកយ័ញភឿង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង៖ គម្លាតរវាងគ្រួសារក្រីក្រ និងគ្រួសារមធ្យមមិនខ្ពស់ជាងគ្នាប៉ុន្មានទេ។ ព្រោះហេតុនោះ ប្រសិនបើក្នុងឆ្នាំគ្រួសារមានកម្រិតរស់នៅមធ្យម មានអ្នកឈឺថ្កាត់ដេកពេទ្យព្យាបាល ឬការរកស៊ីមិនអំណោយផល គឺអាចនឹងធ្លាក់ចុះស្ថានភាពក្រីក្រ គឺមានកម្រិតខ្ពស់ណាស់។ អាស្រ័យហេតុនោះ ការផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់គ្រួសារខ្មែរ (មិនគិតគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ) នៅតាមអនុសង្កាត់ ភូមិឃុំលំបាក ឃុំលំបាកពិសេស បានជួយឲ្យពួកគាត់បន្ថយបានការបង់ខាតកម្រៃព្យាបាលជំងឺ។ ជាមួយនឹងគោលនយោបាយឧបត្ថម្ភនេះ អំណះអំណាងសាជាថ្មីម្តងទៀត រដ្ឋយើងតែងមានគោលនយោបាយសមស្របជាមួយនឹងទឹកចិត្តប្រជាជន និងយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងដល់ជនរួមជាតិភាគតិចទាំងសម្ភារៈ និងសា្មរតី៕
យ្វីអាញ់-វិមាន