25/01/2019 - 08:37

ធា​នា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គី​ហើយ​ ២០១៩​ សប្បាយ​រីក​រាយ​ សុ​វត្ថិ​ភាព​និងប្រិត​សំ​ចៃ​

* ធា​នាប្រ​ភព​ផ្គត់​ផ្គង់ ដើម្បី​មិន​ឲ្យ​មុខ​ទំ​​និញ​ឡើង​ថ្លៃ​ជា​គំ​ហុក​

ធ្វើ​យ៉ាង​ណា​ដើម្បី​វិ​ធាន​ការ​ធា​នា​ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ គី​ហើយ​ ២០១៩ សប្បាយ​រីក​រាយ​ សុ​ខ​សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ - នេះ​ជា​ខ្លឹម​សារ​នៃ​បទ​បញ្ជា​លេខ​៣៤/​CT-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ បទ​បញ្ជា​ក៏​បាន​សំ​ណូមពរ​ដល់​រដ្ឋ​មន្រ្តី​គ្រប់​ក្រ​សួង​ ប្រ ធាន​ស្ថា​​ប័ន​ស្មើ​នឹង​ក្រ​សួង​ ប្រ​ធាន​ស្ថា​ប័ន​ក្រោម​ឱ​វាទ​រដ្ឋា​ភិ​បាល មួយ​អន្លើ​ដោយ​ប្រ​ធាន​​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​បណ្តា​ខេត្ត​ ក្រុង​ចំ​ណុះមជ្ឈិម​ ខ្នះ​ខ្នែង​ចង្អុល​ការ​អនុ​វត្ត​ឲ្យ​បាន​​ព្រម​ៗ​គ្នាប្រ​កប​ដោយ​ប្រ​សិទ្ធភាព​នូវ​រាល់​វិ​ធាន​​ការ ដើម្បី​សម្រេច​ជោគ​ជ័យ​ភាគ​កម្រិត​ដែល​បានប្រ​គល់​ឲ្យ​។ ក្នុង​នោះ ក្រ​សួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ទ​ទួល​រ៉ាប់​រង​ ដោយ​សហ​ការ​ជា​ មួយ​បណ្តា​ក្រ​សួង​ ផ្នែក​និង​ភូមិ​ភាគ​ តាម​ដាន​ការ​ប្រែ​​ប្រួលលើ​ទី​ផ្សារ​ដើម្បី​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ប្រើ​ប្រាស់​ទំ​និញ​ ពិ​សេស​គឺ​មុខទំ​និញ​ណា​ដែល​ចាំ​បាច់​តម្រូវ​ការ​ប្រើ​ប្រាស់​នា​ឱ​កាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គីហើយ​២០១៩​។ ទន្ទឹម​នឹង​​នោះ ក​សាង​ផែន​ការ​ត្រៀម​ស្តុក​ទុក​ដើម្បីធា​នា​ប្រ​ភព​ផ្គត់​ផ្គង់​ទំ​និញ​ រក្សា​លំ​នឹង​តម្លៃ​ ដើម្បី​កុំ​ឲ្យ​កើត​មាន​ស្ថាន​ភាពខ្វះ​ទំ​និញ​  បណ្ដាល​ឲ្យ​ឡើង​ថ្លៃ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ដូច្នេះ   ក្រ​សួង​គម​នា​គមន៍​និង​ដឹក​ជញ្ជូន​ទ​ទួល​រ៉ាប់​រង​ ស​ហ​ការ​នឹង​បណ្តា​ក្រ​សួង ផ្នែក និង​ភូមិ​ភាគ បង្កើន​ការ​លក់​លៃ រៀប​ចំ​គ្រប់​គ្រង​ឲ្យ​បាន​ដិត​ដល់ស​កម្ម​ភាព​ដឹក​ជញ្ជូន​ សម្រាប់​បម្រើ​ត​ម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជាជន​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​កុំ​ឲ្យ​កើត​មាន​ស្ថាន​ភាព​ប្រ​ជា​ជនមិន​បាន​វិល​ត្រ​ឡប់​ទៅ​ស្រុក​កំណើត​ ទ​ទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​គ្មាន​ក​ប៉ាល់​ ឬ​រថយន្ត​ឡើយ​។ បង្កើន​ការ​ត្រួត​ពិ​និត្យ​ការ​អនុ​វត្តស្ថិ​តិ​តម្លៃ​ដឹក​ជញ្ជូន​ និង​បិទ​ប្រ​កាស​តម្លៃ​ដឹក​ជញ្ជូន​ តម្លៃ​សំ​បុត្រ​ក​ប៉ាល់​ និង​តម្លៃ​រថ​យន្ត​​តាម​ការ​កំ​ណត់​។ល។

លក់​ផ្កា​​នៅ​ខណ្ឌ​និញ​កែវ​ក្រុង​កឹង​ធើ​។

*បណ្តា​ភូមិ​ភាគ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​ក្នុង​ទូ​ទាំង​ប្រ​ទេស​ បាននិង​កំ​ពុង​ត្រៀម​មុខ​ទំ​និញ​ ដោយ​ធា​នា​ប្រ​ភព​ផ្គត់​ផ្គង់​ដើម្បី​មិន​ឲ្យ​ខ្វះទំ​និញ​ ឬ​ក៏​ឡើង​ថ្លៃ​ខ្ពស់​ក្នុង​ឱ​កាស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ២០១៩​ ។

នៅ​ក្រុង​កឹង​ធើ មាន​អា​ជីវ​កម្ម​ចំ​នួន​៩ ​បាន​ចូល​រួម​កម្ម​វិ​ធី​រក្សា​លំ​នឹងតម្លៃ មាន​អា​ជីវ​កម្ម​ លក់​រាយ​ចំ​នួន​៤២​កន្លែង ជា​មួយ​តម្លៃ​មុខ​ទំ​និញ ដែល​ស្តុក​ទុក​ជា​ប្រ​ចាំ​ប្រ​មាណ​ជិត​២៥៨​ពាន់​លាន​ដុង​។ ក្រៅ​ពី​នេះ អា​ជីវ​កម្ម​នៅ​លើ​ភូមិ​សាស្រ្ត ក៏​បាន​រៀប​ចំ​ស្តុក​ទុក​មុខ​ទំ​និញ​សំ​ខាន់​ៗ មាន​ដូច​៖ (អង្ករ   ​ចុងអ​ង្ករ   សាច់​ជ្រូក សាច់​គោ សាច់​សត្វ​ស្លាប​ ត្រី​គ្រប់ប្រ​ភេទ  ​​​ ស៊ុត   សត្វ​ស្លាប​ នំ​ ​   តំ​ណាប់ និង​ប្រេង​សាំ​ង​។ល។) សម្រាប់​បម្រើ​ក្នុងឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម គិត​ជា​តម្លៃ​ស​រុប​ជាង​៥.២៨៤​ពាន់លាន​ដុង​។ ផ្សារ​ទំ​នើប​ធំ​ៗបាន​ចុះ​កិច្ច​សន្យា​ មិន​តម្លើង​ថ្លៃ​ក្នុង​ឱ​កាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​នោះ​ទេ​។ល។ យោង​តាម​មន្ទីរ​ឧស្សា​ហពា​ណិជ្ជ​កម្ម​ខេត្ត​អាង​យ៉ាង​ ចាប់​ពី​ដើម​ខែ​​វិច្ឆិកា​ ឆ្នាំ​​២០១៨​ ដល់​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ខេត្ត​មាន​អា​ជីវ​កម្ម​ចំ​នួន​២១ ដែល​ស្តុក​ទុក​ទំ​និញ​ គិត​ជា​តម្លៃទឹក​ប្រាក់​ជាង​១.៩៣៦​ពាន់​លាន​ដុង​។ រី​ឯខេត្ត​គៀង​យ៉ាង​ រៀប​ចំ​លក់ ទំ​និញ​ ចំ​នួន​៩​លើក​ដោយ​រក្សា​លំ​នឹង​តម្លៃ​ ចុះ​ទៅ​លក់​តំ​បន់​ដាច់ស្រ​យាល​ តំ​បន់​ព្រំ​ដែន​ និង​កោះ​ស​មុទ្រ​សម្រាប់​បម្រើ​ការ​ទិញ​របស់​​ប្រ​ជា​ជន នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គី​ហើយ​ ២០១៩​។ល។​ ក្រៅ​ពី​ការ​អនុ​វត្ត​កម្ម​វិ​ធី​រក្សា​លំ​នឹង​តម្លៃ​នៅ​ភូមិ​ភាគ មន្ទីរ​ឧស្សា​ហ​ពា​ណិជ្ជ​​កម្ម​នៅ​តាម​បណ្ដាខេត្ត​ ក្រុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ថែម​ទាំង​សហ​ការ​ជា​មួយ​គ្នា​ ស​ហ​ការ​​ជា​មួយ​មន្ទីរ​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ក្រុង​ហូ​ជី​មិញ បង្ក​លក្ខណ​សម្បត្តិសម្រាប់​អា​ជីវ​កម្ម​ សហ​ប្រតិ​បត្តិ​ការ​ត​ភ្ជាប់​តម្រូវ​ការ​ប្រើ​ប្រាស់ និង​បើកទូ​លាយ​ទី​ផ្សារ ទំ​នាក់​ទំ​នង​ព័ត៌​មាន​តម្លៃ​មុខ​ទំ​​និញ  ឧបត្ថម្ភ​គ្នា​ដើម្បីលំ​នឹង​ទី​ផ្សារ​ទៀត​ផង​៕

    ក្រុម​អ្នក​យក​ព័ត៌​មាន​ - ប្រែ​សម្រួល​៖ ​លី​សៀ

 

ចែករំលែកអត្ថបទ